អ្នកនាំពាក្យក្រសួងការបរទេសហរដ្ឋអាមេរិកលោកស្រី Marie Harf ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាមរិកសំដែងការសោកស្តាយ និងថ្កោលទោស ចំពោះហិង្សាដែលបណ្តាលឲ្យកម្មករ ប្រជាពលរដ្ឋស្លាប់ និងរបួសនេះ។ លោកស្រីក៏បាន អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចរចាគ្នាដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហា។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវេងស្រេង គឺកម្មករបាន ប្រើដុំថ្មដំបង ចំណែកសមត្ថកិច្ចប្រើដំបង និងបាញ់រះលើកម្មករបាន កាលពីថ្ងៃទី២ និងទី៣ បានបណ្តាលឲ្យកម្មករយ៉ាងហោចណាស់៤នាក់ស្លាប់ និងប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។
សហរដ្ឋអាមេរិកក៏ជំរុញឲ្យភាគីពាក់ព័ន្ធចរចាបញ្ចប់បញ្ហា គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ចំណែករដ្ឋាភិបាលត្រូវចរចាជាមួយសហជីពកម្មករដោយសន្តិភាព។ លោក Marie Harf ក៏បានបញ្ជាក់ដែរថា មន្ត្រីការទូតអាមេរិកនៅតែបន្តពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ថៅកែរោងចក្រ និងកម្មករដើម្បីបញ្ចប់បញ្ហាទាំងនេះ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
ប្រភពៈ vodhotnews
No comments:
Post a Comment