Thursday, October 24, 2013

ក​ត្តា​អ្វី​ខ្លះ​ដែល​អាច​ឲ្យ​ស្ត្រី​មាន​សម្រើប​​ខាង​​ផ្លូវ​ភេទ​កាន់​តែ​ខាំ្លង?

T10
រាជធានី​ភ្នំពេញ៖ តាម​ការស្រាវជ្រាវ របស់​អ្នក​ជំនាញ ខាង​សិច​សាស្ត្រ បាន​ឲ្យ​ដឹងថា ដំណាក់​កាល​ដំបូង​របស់​ស្ត្រី ពេល​នាង​មាន ​សម្រើប​​ ខាង​ផ្លូវភេទ សរសៃឈាម​ក្នុង​ប្រដាប់ភេទ របស់​នាង​រីក​ធំ បណ្ដាល​ឲ្យ​មាន​លំហូរ​ឈាម យ៉ាង​ច្រើន​​ចូលទៅក្នុង​ជញ្ជាំង​ ទ្វារមាស ដែលជា​ហេតុ​​នាំ​ឲ្យ មាន​ទឹករំអិល​ហូរ​ ចេញពី​ទ្វារមាស អាចជួយ​ សម្រួល ដល់​ការ​រួមភេទ ឲ្យ​កាន់តែ​ស្រណុក សុខ​ស្រួល​។​
 
​ក្រុម​អ្នកជំនាញ​បាន​បន្តទៀតថា ប្រដាប់បន្តពូជ​ខាងក្រៅ​របស់​នាង នឹង​ក្លាយជា​រីក​ប៉ោង ដោយសារតែ​មានការ​ផ្គត់ផ្គង់ ឈាម​កាន់តែច្រើន ទៅកាន់​តំបន់​ប្រដាប់ភេទ​។ អំឡុង​ពេលនោះ ជីពចរ​និង​ដង្ហើម របស់​នាង​កាន់តែ​ញាប់ ហើយ​សម្ពាធ​ឈាម របស់​នាង​ក៏​កាន់​ឡើង​ខ្ពស់​ដែរ​។ រាងកាយ​របស់​នាង ឡើង​ពណ៌​ក្រហមព្រឿងៗ ពិសេស​នៅត្រង់​តំបន់​ទ្រូង និង​ក នេះ​ដោយសារតែ សរសៃឈាម​របស់​នាង​រីក​ធំ​។​


​ចំពោះ​ស្ត្រី​ដែល ស្ថិតក្នុង​វ័យ​រាំង​ឈាមរដូវ ដែល​ទទួលបាន តម្រេក​ផ្នែក​ផ្លូវ​កាម ជា​ទៀងទាត់ គឺអាច​កាត់បន្ថយ​នូវ ឱកាស​នៃ​ការកើតមាន នូវ​ជំងឺ​បង្ក​រោគ តាម​បង្ហួរនោម និង​ការបង្ក​រោគ នៅក្នុង​ទ្វារមាស​បាន​។ ការធ្វើសកម្មភាព ផ្នែក​ផ្លូវភេទ​ជា​ទៀងទាត់ គឺអាច​ផ្តល់​ឲ្យ​អ្នក នូវ​ការបន្ត​ចេញ​នូវ​ទឹករំអិល នៅក្នុង​តំបន់​នៃ​ទ្វារមាស ដោយ​ប្រឆាំងនឹង​ភាព​ស្ងួត​ហែង ដែល​អាច​នឹង​នាំ​ឲ្យ មានការ​ចម្លងរោគ​បាន​។​
 
​លើសពីនេះទៅទៀត អ្នកសិក្សា​បាន​លាតត្រដាង ព័ត៌មាន​ចង្អុលបង្ហាញ​សកម្មភាព នៃ​ការ​រួមភេទ​ដែល​អាចធ្វើ​ឲ្យ​មាន​អត្ថប្រយោជន៍ ក្នុងការ​ព្យាបាល​បាន​នូវ រោគសញ្ញា មួយចំនួន​របស់ ភាព​រាំងរដូវ​ផងដែរ​។ ពោលគឺ​ការរួម​សិច​ដ៏​ត្រឹមត្រូវ មិន​ត្រឹមតែ​នាំ​ឲ្យ មាន​សេចក្តីសុខ ក្នុង​ជីវិត​គ្រួសារ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ប្រយោជន៍​នៃ​ការ ព្យាបាល​ជំងឺ​មួយចំនួន​ផងដែរ​៕​

ប្រភពៈ Techno2day

No comments:

Post a Comment

hi