Thursday, October 24, 2013

ការរួមភេទគ្រាដំបូង

ខ្ញុំបាទ​ ទើបតែ​មានទំនាក់​ទំនង​ជាមួយ​ នារីម្នាក់ តែមិន ទាន់​បានរួមភេទ​ ជាមួយ​នាងនៅ​ឡើយទេ។ ខ្ញុំបាទ​ ចង់ ដឹងថា ក្នុងពេល​រួមភេទដំបូង ​ជាមួយ​បុរស តើស្ដ្រីមាន​អារម្មណ៍​យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដ​កណ្ដាល។

*លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ* ៖ គ្រាដំបូង​ពិតជា​ធ្វើឱ្យ​ មនុស្សមាន​អារម្មណ៍​ខ្លះៗ  មិនអាច គេចវេស​​បាន​ឡើយ។ នារី​មាន​អារម្មណ៍​ចង់ថែរក្សា​ព្រហ្មចារី និង ភាព​បរិសុទ្ធ​របស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញ ​ដោយសារ​បុរសម្នាក់​នេះឬ។ យ៉ាងណាមិញ ពេលជួប​បុរស​ លើក​ដំបូង ស្ដ្រីចាប់​ផ្ដើមមាន អារម្មណ៍​មិន​ប្រក្រតី ភ័យផង អរផង ដូចដែល​តែង​ បន្លឺ​ពាក្យថា មានអារម្មណ៍​ យ៉ាងម៉េចទេ ថាមិន​ត្រូវសោះ។ ប្រសិនបើ​ស្ដ្រីគិតថា ការរួម ភេទនឹង​ធ្វើឱ្យ​នាង​ឈឺចាប់ នុះនាង កាន់តែ​មានអារម្មណ៍​ភ័យខ្លាច​ទ្វេឡើង។ 

បុរស​អាចជា​អ្នកកំណត់​ការ​ភ័យខ្លាច ឬត្រេក​ត្រអាល​ តាមរយៈ កាយវិការ និងសម្ដី​ សំដៅ​ជាមួយ​នាង។ ការរួមភេទ​ដំបូង​របស់ស្ដ្រី ជាអនុស្សាវរីយ៍​ជូរចត់ និងផ្អែមល្ហែម​សម្រាប់​មួយ​ជីវិត​ របស់​នាង។ ហើយជាគ្រា​ដែលនាង ​ទទួលជា​លើកដំបូង នៃការឈឺចាប់​រូបកាយ និងរសជាតិ​សួគ៌ា​ផ្លូវភេទ។ ពេលមាន​អារម្មណ៍​ច្របូក​ច្របល់​ក្នុងគ្រាដំបូង បើបាន បុរសជា​ ស្វាមី ឬជាសង្សារ មានកាយវិការ​ទន់ភ្លន់ សម្ដីសំដៅ​ផ្អែមល្ហែម និងទឹកចិត្ដ​យល់ចិត្ដ​យល់ថ្លើម នាងពិត​ជាមាន​អារម្មណ៍​សុខស្រួល​ក្នុងចិត្ដ។ ផ្ទុយទៅវិញ នាងនឹង​មានអារម្មណ៍​ខ្លាចរអា ពេញមួយ​ជីវិត បើជួប​រឿងសោក​សៅក្នុង​គ្រាដំបូង​នេះ។

 ប្រភពៈ ReadKhmer

No comments:

Post a Comment

hi