
ប្រទេសចិនកាលពីថ្ងៃទី២១ វិច្ឆិកា
បានសម្តែងពីការប្រឆាំងរបស់ខ្លួនចំពោះការអនុម័តគម្រោងច្បាប់មួយ
ដោយគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកមួយដែលអនុញ្ញាតឱ្យលក់អាវុធ
ដល់តៃវ៉ាន់ ។ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ វិច្ឆិកា
លោកហុងឡី អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា
ប្រទេសចិនមានការមិនសប្បាយចិត្តយ៉ាងខ្លាំង
ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុម័តច្បាប់មួយស្តីពីការលក់
អាវុធឱ្យតៃវ៉ាន់ដោយគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកមួយ ។
គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក
បានអនុម័តច្បាប់នោះដែលអនុញ្ញាតឱ្យលក់អាវុធដល់តៃវ៉ាន់
ដែលក្នុងនោះរួមមាន នាវាពិឃាដប្រភេទ PERRY ចំនួន៤គ្រឿងផង
។យោងតាមអ្នកនាំពាក្យរូបនោះថា
ចិនប្រឆាំងនឹងការលក់អាវុធរបស់គ្រប់ប្រទេសទាំងអស់ឱ្យដល់កោះ
តៃវ៉ាន់ ។
ជំហរនោះគឺច្បាស់លាស់ហើយពុំផ្លាស់ប្តូរឡើយ ។
យើងស្នើដល់ព្រឹទ្ធសមាជិកអាមេរិកមួយចំនួនឱ្យបោះបង់ចោលគំនិតនៃ
សង្គ្រាមត្រជាក់របស់ពួកគេ ហើយឱ្យចូលរួមក្នុងនយោបាយចិនតែមួយ
គោរពបណ្តាសេចក្តីប្រកាសរួមចិន-អាមេរិក
រួចគោរពស្មារតីនៃការបង្កើនវិធីសាស្ត្រថ្មីមួយសម្រាប់ទំនាក់ទំនង
រវាងមហាប្រទេសទាំងពីរ
ហើយបញ្ឈប់ការធ្វើច្បាប់នានាស្តីពីការលក់អាវុធឱ្យតៃវ៉ាន់ ។
ពួកគេត្រូវរួមចំណែកថែមទៀតដល់ការពង្រីកទំនាក់
ទំនងចិន-អាមេរិក
និងការពង្រីកដោយសន្តិវិធីនៃទំនាក់ទំនងរវាងចិនដីគោក
និងកោះតៃវ៉ាន់ ជាជាងធ្វើអ្វីដែលមានទិសដៅផ្ទុយពីនេះ ៕
No comments:
Post a Comment
hi