Friday, November 29, 2013

ចាប់ឃុំខ្លួន​​មន្រ្តីអគ្គិសនី​​ពីរនាក់​នៅ​មណ្ឌលគិរី​ពី​បទបទកឹបកេង​លុយរដ្ឋ​​១០​ម៉ឺនដុល្លារ

ខេត្តមណ្ឌលគិរី​​៖ មន្រ្តីសាខា​អគ្គិសនីពីរនាក់​ ​ត្រូវបានអង្គភាព​ប្រឆាំងអំពើ​ពុករលួយឃាត់​ចាប់ខ្លួន​និងបញ្ជូន​ ទៅដាក់ពន្ឋនាគារ​បណ្តោះអាសន្ន​កាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៣។

មន្រ្តីអគ្គិសនីទំាងពីរនាក់នោះមានឈ្មោះ សួត សារឹម ភេទប្រុស ជាបុគ្គលិកផ្នែកអាជីវកម្ម និង ឈ្មោះ នី សុព៌ណ ភេទស្រី ជាជំនួយការបេឡា ។ ការចាប់ឃុំខ្លួន​មន្រ្តីអគ្គិសនី​ខាងលើ​ បន្ទាប់ពីអង្គភាព​ប្រឆាំងអំពើពុក​រលួយបានរកឃើញថា​ ជនទំាងពីរបាន​ឃុបឃិតកឹបកេងលុយរដ្ឋ​ប្រមាណ១០ម៉ឺនដុល្លារអាមេរិក ៕

No comments:

Post a Comment

hi