Sunday, November 24, 2013

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់​លេខ​១០​នៅ​អាស៊ី​

ភ្នំពេញ៖ ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដ៏​តូច​ច្រលឹង​ត្រូវបាន​គេ​ចំណាត់ថ្នាក់​ ជា​ព្រលាន​ល្អ​បំផុត​នៅក្នុង​ចំណាត់ថ្នាក់​លេខ​១០​។​

​យោងតាម​ទស្សនា​វ​ដ្តី Destination បានអោយដឹងថា​ព្រលានយន្តហោះ​សាំង​ហ្កា​ពួរ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ខណ​:​ដែល​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​របស់​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​ប្រាំ​។ ​

​វេ​ប​សាយ agoda.com បានធ្វើ​ការស្ទង់មតិ​មួយ​ទៅលើ​ព្រលានយន្តហោះ​ចំនួន ១៥ នៅក្នុង​តំបន់​អាស៊ី​ដូចជា​ព្រលានយន្តហោះ​នៅ ទីក្រុង​បាងកក ប៉េកាំង ហូជីមិញ ហុងកុង ហ្សា​ការ​តា កូ​ឡា​ឡាំ​ពួរ មា​នី​ល ញូ​ដេលី ភ្នំពេញ សេ​អ៊ូ​ល សិង្ហបូរី តៃប៉ិ តូ​ក្យូ វៀង​ច័ន្ទ និង​យ៉ាង​ហ្គោ​ន​។​

​ការ​ស្តង់​មតិ​នេះ ផ្អែកលើ​ការឆ្លើយ​របស់​អ្នកធ្វើដំណើរ ១១០០០​នាក់​៕



ប្រភពៈ ភូមិអច្ឆរិយៈ

No comments:

Post a Comment

hi