Sunday, December 15, 2013

បញ្ជូន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ករណី​លួច​សុវណ្ណកោដ្ឋ​ព្រះ​បរម​សា​រីរិក​ធាតុ ទៅ​តុលាការ​

ភ្នំពេញ៖ ​ជនសង្ស័យ​៥​នាក់​ដែលជា​ឆ្មាំ​យាម​ព្រះ​សក្យមុនី​ចេ​តី​យ​នៅលើ​ភ្នំ​ព្រះរាជ ​ទ្រព្យ​ហៅ​ភ្នំ​ឧ​ត្តុ​ង្គ​ឬ​អដ្ឋរស្ស​នោះ​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​១៤​ ខែធ្នូ​ឆ្នាំ​២០១៣​ ត្រូវបាន​សមត្ថកិច្ច​ក្រ​សួង​មហា ផ្ទៃ​និង​សមត្ថកិច្ច​ ខេត្តកណ្តាល​បញ្ជូនទៅ សា​ លាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់​។​

ពួកគេ​បាន​ជាប់​សង្ស័យ​ក្នុង​ការបាត់​កោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​និង​វត្ថុ ​មាន​តំលៃ​មួយចំនួន​ដែល​តំកល់ទុក​ជាទី​សក្ការៈបូជា​នៅ​ទីនោះ​។​

​ឆ្មាំ​យាម​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ធ្វើការ​សាកសួ​ នាំ​ហើយ​ក្រោយពី​ធ្វើការ​ឆែកឆេ​លំនៅដ្ឋាន​រកឃើញ​វត្ថុតាង​និង​ភស្តុតាង​ ជាក់ស្តែង​។ ​ប៉ូលិស​បានដាក់​ការសង្ស័យថា​ជនសង្ស័យ​ចំនួន​៥​នាក់​ក្នុងចំណោម​ជនសង្ស័យ​៩​ នាក់​ពាក់ព័ន្ធ​ក្នុងករណី​លួច​សុវណ្ណកោដ្ឋ​ដាក់​ព្រះ​បរម​សា​រិ​រិ​ធាតុ​និង ​វត្ថុ​មានតម្លៃ​។​

​រហូតមកដល់​ពេលនេះ​ឆ្មាំ​ទាំង​៥​នាក់​បាន​កំពុង​ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល​ធ្វើការ​សាកសួរ​។​

​សូម​រម្លឹកថា​សុវណ្ណកោដ្ឋ​ដាក់​ព្រះ​បរម​សា​រីរិក​ធាតុ​និង​វត្ថុ​មាន​តំលៃ ​មួយចំនួន​ត្រូវបាន​ក្រុម​ចោរលួច​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ​១០​ខែធ្នូ​ឆ្នាំ​២០១៣​។​ក្រុមចោរ​បាន​យក​អស់​វត្ថុ​ចំនួន​២៨​មុខ​។​នេះ​ ជាការ​បាត់បង់​រតនវត្ថុ​ដ៏​មហាសាល​មួយ​របស់​កម្ពុជា​។​ទីនោះ​ត្រូវបាន​ គ្រប់គ្រង​ដោយ​មន្ទីរ​វប្បធម៌​ខេត្តកណ្តាល​។​មាន​ឆ្មាំ​បណ្តែត​ជាង​២០​នាក់​ ដែល​ទទួល​ប្រាក់ខែ​មួយខែ​ជាង​ដប់​ម៉ឺន​រៀល​ត្រូវបាន​គេ​ជួល​ឲ្យ​យាម​និង​ ថែរក្សា​៕





អតីតព្រះមហាក្សត្រ និង សុវណ្ណកោដ្ឋ​ព្រះ​បរម​សា​រីរិក​ធាតុ


ព្រះពុទ្ធបដិមា ដែលសមត្ថកិច្ចរកឃើញមកវិញ
ប្រភពៈ ភូមិអច្ឆរិយៈ

No comments:

Post a Comment

hi