Monday, December 16, 2013

នៅទីស្តី​ការ​ក្រសួង​ការងារ​​បើក​កិច្ច​ប្រជុំ​ពិភាក្សា​​ស្តីពី​ការដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ

រាជធានីភ្នំពេញ ៖ ភាគី​ថៅ​កែ​រោង​ចក្រ​​កាត់​ដេរ, សហជីព​កម្មករ​ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ លោក​អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បានបើក​កិច្ច​ប្រជុំ​ពិភាក្សារ​​​រឿង​​​ប្រាក់​ខែ​របស់ កម្មករកាត់​ដេរ​ នាព្រឹកថ្ងៃទី​១៦ ធ្នូ ២០១៣ នេះ នៅ​ទី​ស្តី​ការ​ក្រសួង​ការងារ។

ការ​ពិភាក្សា​នោះ​យក​រូបមន្ត​៣​ពី​ការ​ដំឡើង​​ប្រាក់​ ខែ​ ១-​ផែន​ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ គឺ ២០១៤-២០១៨, ២-ដំឡើង​ប្រាក់​ខែ​គិត​ជា​លេខគត់​ ហើយ​បើ​មាន​ការ​ចាំ​បាច់​អ្វី​នឹង​ធ្វើការ ពិភាក្សា​​ឡើង​វិញ​ពី​បញ្ហា​ អតិផរណា​ដោយ​ប្រការណាមួយ និង៣-​អាច​ដំឡើង​ប្រាក់ខែ​ដល់​កម្រិត​មួយ ដែល​សម​ស្រប​​នឹង​បំណាច់​ឆ្នាំ​នីមួយៗ ។

សូមបញ្ជាក់​ថា កិច្ច​ប្រជុំ​​កន្លង​មក ភាគី​សហជីព​មួយ​បាន​ទាម​ទារ​​ឡើង​ប្រាក់ខែ​ពី​១៥០ដុល្លារ និង​ភាគីខ្លះ ទៀត​ទាមទារ​ពី​១០០​ដុល្លារ​។

No comments:

Post a Comment

hi