Friday, December 27, 2013

មន្ត្រី​បសុពេទ្យ ឃាត់​រថយន្ត​ដឹក​ពង​សត្វ​រាប់​ពាន់គ្រាប់មួយ​គ្រឿង​ នាំចូល​ពី​វៀតណាម

ខេត្ត​ព្រៃ​វែង ៖ រថយន្តទួរីស ​​ដឹក​ពង​សត្វ​រាប់​ពាន់​គ្រាប់ មួយ​គ្រឿង​ ត្រូវបាន​មន្ត្រី​បសុពេទ្យ សហការ​ជាមួយ​សមត្ថកិច្ច ស្រុក​ពាម​រក៍​ ចាប់​ឃាត់​កាល​ពី​វេលា​ព្រឹក​ថ្ងៃទី២៧ ធ្នូ ២០១៣ នៅ​ចំ​ណុច ក្បាល​​សា​ឡាង​អ្នក​លឿង បន្ទាប់​ពី​នាំចូល ​ពី​ប្រទេស ​វៀតណាម បម្រុង​យក​ទៅ​រាជធានី​ភ្នំ​ពេញ ហើយពេល​​សួរ​នាំ ​រក​លិខិត​អនុ​ញ្ញាត ​ដឹក​​ជញ្ជូន​​មិនមាន​នោះ ។


ក្រោយ​ពី​ចាប់​ឃាត់ សមត្ថ​កិច្ច​រក​ឃើញ​មាន ពង​ក្ងាន ពង​ក្រួច ពង​មានសំ​ឡី រាប់​ពាន់​គ្រាប់​នៅ​ក្នុង​រថយន្ត​ ។ ​បើតាម​អ្នក​បើក​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន បាន​ប្រាប់​ឱ្យដឹងថា ពង​សត្វ​ខាងលើ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម តាម​ច្រក​របៀងដុះ​មន ក្នុងស្រុក​រំ​ដួល​ ខេត្តស្វាយរៀង យក​ទៅ​ចែក​ចាយ​នៅ​រាជធានីភ្នំ​ពេញ ។

No comments:

Post a Comment

hi