Friday, March 27, 2015

ការី​បី​សាសន៍​សាច់គោ​ចំឡក និង​កន្សោម​ពងមាន់​ "នៅTheឆ្ងាញ់"

ការី​បី​សាសន៍​សាច់គោ​ចំឡក និង​កន្សោម​ពងមាន់​

ភ្នំពេញ: ខុស​ប្លែក​ពី​សម្លការី​ធម្មតា ការី​បី​សាសន៍​នៅ ហាង  The ឆ្ងាញ់​មាន​គ្រឿង​ផ្សំ​ដូចជា កន្សោម​ពងមាន់ សាច់គោ​ចំឡក ដូងទុំ​កោស អំបិល ស្ករស កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹម​ក្រហម ម្ទេសក្រៀម សណ្ដែកដី និង​ជីរវ៉ាន់ស៊ុយ​។

វិធី​ធ្វើ : 
  • លាយ​គ្រឿងផ្សំ កាពិ ម្សៅការី ស្លឹក​ក្រូចសើច គល់​ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស​ ខ្ទឹម​ក្រហម ម្ទេស​ក្រៀម និង​កាពិ​ទាំងអស់​ចូល​គ្នា​បុក​ក្នុង​ត្បាល់ ឬក៏​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួច​សឹម​បន្ថែម​សណ្ដែកដី​។ ទុក​គ្រឿង​ដែល​បុក ឬ​ក្រឡុក​ឲ្យ​ម៉ដ្ឋ​នេះ​មួយ​អន្លើ​សិន។
  • បន្ទាប់មក ត្រូវ​ពូសដូង​កោស​យក​ខ្ទិះ ហើយ​ទុក​ទឹក​ខ្ទិះ​ខ្លះ​សម្រាប់​ប្រើ​ចុងក្រោយ​។ 
  • ចាក់​ខ្ទិះដូង​ចូល​ក្នុង​ខ្ទះ​កំពុង​ដុត​ភ្លើងក្ដៅ ទុក​រម្ងាស់​រហូត​ដល់​ឡើង​ប្រេង​។ 
  • បន្ទាប់មក​ដាក់​ម្ទេស​ក្រៀម​ហាន់​ចូល​រហូត​ដល់​ឡើង​ពណ៌​ក្រហម​។ 
  • បង់​គ្រឿង​ដែល​បុក​រួច​ខាង​លើ​ រួច​ដាក់​អំបិល ស្ករស និង​ម្សៅស៊ុប ហើយ​បន្ត​រម្ងាស់​ឲ្យ​ខាប់​រួច​ទុក​មួយ​អន្លើសិន​។
  • សាច់គោ​ចំឡក​ត្រូវ​យក​មក​ប្រឡាក់​ជាមួយ​អំបិល​បន្តិច ស្ករស និង​ម្សៅស៊ុប ហើយ​ផ្អាប់​ឲ្យ​ចូល​ជាតិ រួច​សឹម​អាំង​ឲ្យ​ឆ្អិន។
  • ដោយឡែក​កន្សោម​ពងមាន់​ត្រូវ​យក​វាទៅចំហុយ​ឲ្យ​ឆ្អិន។
  • យក​សាច់​ចំឡក​អាំង និង​កន្សោម​ពងមាន់​ដែល​ឆ្អិន​ដាក់​ចូល​ក្នុង​ទឹក​ការី​ខាប់​មួយ​អំពុះ ហើយដួសដាក់​ចាន​។
  • រោយ​ជីរវ៉ាន់ស៊ុយ​ នោះ​​ជា​ការ​ស្រេច៕


ដោយៈ ឈឹម​ ស្រីនាង

No comments:

Post a Comment

hi