Friday, August 18, 2017

ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០១៧

ស្វាយរៀង៖ សក្កដា

នៅថ្ងៃទី ១៧-សីហា-២០១៧ វេលាម៉ោង ៨ព្រឹក ក្រុមវើអធិការកិច្ចដែលមានប៉ូលីសឥន្តោប្រវេសន៍ និង​មន្ទីរការងារខេត្តស្វារៀង បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០១៧ នៅក្រុមហ៊ុន ហ្គោលឌិនហ្កាឡាក់ស៊ី សណ្ឋាគារ និងកាស៊ីណូ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមដោយ៖

  1. លោក វរសេនីយ៍ឯក ចាន់ សេង អនុប្រធាននាយកដ្ឋានឥន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន និងជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធាន
  2. លោក ហាស ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ជាអនុប្រធាន
  3. លោក វរសេនីយ៍ឯក គង់ សំអឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាអនុប្រធាន
  4. លោក អ៊ូ សុខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ជាសមាជិក
  5. លោក កឹម សុចិត្រ ប្រធានការរិយាល័យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ជាសមាជិក
  6. លោក អនុសេនីយ៍ឯក នី វុត្ថា ជាសមាជីក
  7. លោក អនុសេនីយ៍ឯក ខេម វាសនា​ ជាសមាជីក
  8. លោក អនុសេនីយ៍ទោ អ៊ុំ រចនា​ ជាសមាជីក
តំណាងក្រុមអធិការកិច្ចហត្ថពលកម្មបរទេស បានជម្រាបដល់តំណាងក្រុមហ៊ុន ពីមូលហេតុ នៃការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងសំណូមពរឲ្យម្ចាស់ក្រុមហ៊ុន ដែលកំពុងប្រើប្រាស់ពលករបរទេស អនុវត្តទៅតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីឥន្តោប្រវេសន៌ នៃព្រះរាជាណាចក្រកម្ពុជា។

តំណាងក្រុមហ៊ុនបានធ្វើសេចក្តីរាយការណ៍ និងបង្ហាញឯកសារមួយចំនួនដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ហត្ថពលកម្មបរទេសជូនដល់ក្រុមអធិការកិច្ច ដើម្បីត្រួតពិនិត្យនិងធ្វើរបាយការណ៍​ ហើយតំណាងក្រុមហ៊ុនបានធ្វើការសន្យាថា៖
  • ធ្វើការផ្សព្វផ្សាយដល់ហត្ថពលករបរទេសទាំងអស់ដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុន អោយគោរពតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីឥន្តោប្រវេសន៌ នៃព្រះរាជាណាចក្រកម្ពុជា។
  • មិនទទួលយក ឬប្រើប្រាស់ពលករបរទេសដោយខុសច្បាប់ឡើយ។
គោរពតាមគោលការណ៍ណែនាំរបស់ក្រុមសមត្ថកិច្ចចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេសលើការងារអនុវត្តច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់សេចក្តីរាយការណ៍ទាំងអស់របស់ខ្លួន។


No comments:

Post a Comment

hi