Saturday, November 11, 2017

ប្រជុំពាក្យបណ្តុំទឹក

ប្រជុំពាក្យបណ្តុំទឹក ដែលយើងច្រើនប្រើខុសសេចក្តីពិត!...


💦 អណ្តូង
រណ្តៅធំដែលកើតពីការជីរកវត្ថុ (ទឹក ឬរ៉ែ)
💦 ប្រឡាយ
កើតចេញពីការជីក ឬកាយដើម្បីបង្ហូរទឹក
💦 ស្រះ
ទឹកដក់ កើតចេញពីការជីក ឬធម្មជាតិ
💦 អាង
ជាពាង មានរង្វាស់មាត់ធំសំរាប់ដាក់ទឹក ។ សូមកុំច្រឡំថាជាបឹង ស្រះ ឬត្រពាំង ។
💦 ត្រពាំង
ថ្លុកទឹកធំ កើតចេញពីការជីក ឬច្រោះដោយឯងៗ ប៉ុន្តែភាគច្រើនសំដៅលើថ្លុកទឹកដែលកើតឡើងដោយធម្មជាតិ ។

💦 បៀ
ថ្លុកទឹកដែលគេខ័ណ្ឌ ឬបង្ហូរពីប្រភពទឹកធំ ដោយមានសម្រាស់សំរាប់បញ្ឆោតត្រី ឬចិញ្ចឹមត្រី ។
💦 បឹង
ល្ហាលទឹកធំៗល្វឹងល្វើយ ធំជាងត្រពាំង ឬស្រះ ដោយមានដីទួលខ្ពស់ជាភ្លឺ ឬទំនប់ ។ មិនមានពាក្យបឹងបួ ព្រោះជាភាសាកំចីសៀម មានន័យថា «បឹងឈូក»
💦 អូរ
ជាជ្រលងផ្លូវទឹកមានទឹកហូរតែរដូវវស្សា ហើយឆ្ពោះទៅស្ទឹង ឬបឹង ។
💦 ព្រែក
បែកចេញពីប្រភពទឹកធំ ដូចជា ស្ទឹង ទន្លេ ឬសមុទ្ទ ដែលមានចរន្តទឹកទៅមក រដូវវស្សាហូរចុះទៅប្រភពទឹកធំ រដូវប្រាំងហូរចេញ ឬទទួលទឹកពីប្រភពទឹកធំ ។ អាចកើតឡើងដោយឯងៗ ឬដោយការជីក ។ ជួនកាលបើកើតឡើងដោយការជីក យើងច្រើនថែមពាក្យថា ព្រែកជីក ជាដើម ។
💦 ស្ទឹង
ជាបណ្តុំទឹកដែលប្រមូលពីព្រែក ប្រឡាយ អូរ ហើយហូរសំដៅទៅទន្លេ ឬបឹងធម្មជាតិធំៗ ។
💦 ទន្លេ
ជាបណ្តុំទឹកដែលប្រមូលពីព្រែក ប្រឡាយ អូរ ស្ទឹងហើយហូរសំដៅទៅសមុទ្រ ឬមហាសមុទ្ទ ។
លានដំរីស្រីសន្តនាគតហុត
១០ វិច្ឆិកា ២០១៧
នាយឆើតភូមិដូង



No comments:

Post a Comment

hi