Monday, March 30, 2015

សាច់ជ្រូកកៀបផ្សិតម្ជុល


ប្លែក​ទៀត​ហើយ​ជា​មួយ​នឹង Khmerstation សម្រាប់​មុខ​ម្ហូប​ដ៏​ងាយ​ស្រួល​ធ្វើ​ គឺ​សាច់​ជ្រូក​កៀប​ផ្សិត​ម្ជុល! សូម​អាន​វិធី​ណែ​នាំ និង​គ្រឿង​ផ្សំ​ដូច​ខាង​ក្រោម។
 
គ្រឿងផ្សំ៖
  • សាច់ជ្រូកបីជាន់ (យកសាច់ពោះ) 
  • ផ្សិតម្ជុល 
  • ទឹកសៀង 
  • ស្រាស 
  • ឈើចាក់ធ្មេញ 
  • ទឹកប្រេងខ្យង 
 
វិធីចម្អិន៖
  1. លាង​សម្អាត​សាច់​ជ្រូក ហើយ​យក​មក​កាត់​ជា​បន្ទះ​ស្ដើង​វែង បន្ទាប់​មក​ទៀត​ដាក់​វា​ប្រឡាក់​ជាមួយ​នឹង​ប្រេង​ទឹក​សៀង​ និង​ស្រា​ស​ប្រហែល 10 នាទី ដើម្បី​ឱ្យ​ចូល​ជាតិ
  2. លាងផ្សិតម្ជុលឱ្យស្អាត
  3. យកផ្សិតម្ជុលមករុំដោយសាច់ជ្រូក រួចដោតឈើចាក់ធ្មេញដើម្បីកុំឱ្យវារបូត
  4. យក​ខ្ទះ​ចៀន​មិន​ជាប់​ដាក់​លើ​ចង្ក្រាន​ឱ្យ​ក្ដៅ (មិន​បាច់​ចា​ក់​​ប្រេង​​ឆា) រួច​ចាប់​សាច់​ជ្រូក​រុំ​ផ្សិត​ម្ជុល​ចៀន ដោយ​ត្រ​ឡប់​ចុះ ត្រឡប់​ឡើង​ទាល់​តែ​ឆ្អិនសង​ខាង។ បន្ថែម​​ទឹក​​ប្រេង​ខ្យង និង​ទឹក​ចូល​បន្តិច ទុក​ឱ្យ​ពុះ​និង​ស្រក​ទឹក​ រួចដួសដាក់ចាន។
ប្រភពៈ Khmerstation

No comments:

Post a Comment

hi