Monday, March 30, 2015

ព្រះចន្ទអណ្ដែតអមតារា


ខែ​រះ​ពេញ​វង់​ចែង​ចាំង​ពន្លឺ​យ៉ាង​ត្រចះ​ត្រ​ចង់​អម​ដោយ​ហ្វូង​តារា​រយ​ពាន់ ធ្វើ​ឱ្យ​ទេស​ភាព​ពេល​រា​ត្រី​មាន​ភាព​ស្រស់​ត្រ​កាល​។ ក្នុង​រាត្រី​ដ៏​ភ្លឺ​ចែង​ចាំង​ដូច​នេះ តើ​លោក​អ្នក​គួរ​តែ​ទទួល​ទាន​អ្វី​ឱ្យ​សម​នឹង​ពន្លឺ​មេឃា​ដែរ​ឬ​ទេ? គេ​ហ​ទំព័រ Khmerstation យើង​ខ្ញុំ​សូម​លើក​យក​មុខ​ម្ហូប​មួយ​មុខ​ដែល​ងាយ​ស្រួល​ធ្វើ និង​ផ្ដល់​នូវ​ឱ​ជា​រស​យ៉ាង​ឆ្ងាញ់​ពិសារ​ជូន​ប្រិយ​មិត្ត​ទទួល​ទាន​។ មុខ​ម្ហូប​មួយ​មុខ​នេះ​មាន​ឈ្មោះ​ថា "ព្រះ​ចន្ទ​អណ្ដែត​អម​តារា"។
 
គ្រឿងផ្សំ៖ 
  • ពងទា
  • អំបិល 
  • ម្រេច 
  • ប្រេងឆា 
 
វិធីធ្វើ៖ 
  1. យក​ខ្ទះ​ចាក់​ប្រេងឆា​ឱ្យ​ច្រើន​បន្តិច​ទុក​ឱ្យ​ក្ដៅ ទើប​យក​ពង​ទា​មក​គោះ​​ដាក់​ក្នុង​ខ្ទះ​ទាំង​មូល មិន​ត្រូវ​ឱ្យ​បែក​ពង​ក្រហម​ឡើយ​
  2. ទុកឱ្យរឹងពងស ទើបត្រឡប់មកម្ខាងយ៉ាងថ្មមៗទុកមួយស្របក់ទៀត
  3. ដួសដាក់ចាន ហើយរោយអំបិលម្រេចពីលើជាការស្រេច។ 
ប្រភពៈ Khmerstation

No comments:

Post a Comment

hi