ប្រជាពលរដ្ឋ បានទាមទារ ឲ្យក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ ខណៈដែលពាក្យបណ្ដឹង ត្រូវបានដាក់រួចហើយ កាលពីថ្ងៃទី១០ តុលា ទៅកាន់សាលាដំបួង រាជធានីភ្នំពេញ ចំពោះ៤មនុស្សរូប ដែលជាមន្ត្រីសាលាខណ្ឌដូនពេញ ។
អ្នកទាំង៤នោះរួមមានលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ លោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ លោកស្រី ពេជ្យ សុជាតា ន្ត្រីក្រុមប្រឹក្សាសាលាខណ្ឌដូនពេញ និង លោក សៅ ណុល អធិការ រងនគរបាលខណ្ឌដូនពេញ។
នៅក្នុងការប៉ះទង្គិចគ្នា ដ៏ស្រួចស្រាវមួយ រវាងក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅចំណុចវត្តភ្នំ កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ បានធ្វើឲ្យប្រជា ពលរដ្ឋសហគមន៏នេះ យ៉ាងហោចណាស់១០នាក់ និងជនជាតិ ញូហ្សឺឡែនម្នាក់ រងរបួស ។ បើទោះបីជាក្រុមជនរងគ្រោះ បានដាក់ពាក្យ បណ្ដឹងទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ហើយក្ដី ប៉ុន្តែរហូតមកដល់ពេលនេះ ពាក្យបណ្ដឹងនោះ ពុំទាន់ត្រូវបានគេ ដោះស្រាយឲ្យនៅឡើយទេ ៕
ប្រភពៈ សាព័ត៌មានសេរី
No comments:
Post a Comment