
របាអក្សររត់
អត្ថបទផ្សេងទៀតៈ
Showing posts with label សន្តិសុខសង្គម. Show all posts
Showing posts with label សន្តិសុខសង្គម. Show all posts
Wednesday, October 25, 2017
Sunday, July 23, 2017
វគ្គបណ្តុះបណ្តាលស្តីពីរបៀបបង្ការ និងពន្លត់អគ្គីភ័យ (វគ្គទី២)
ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន
ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីមានការពិគ្រោះយោបល់គ្នា
ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមានបញ្ជារពីលោកថៅកែក្រុមហ៊ុនផ្ទាល់ លោកបានអនុញ្ញាតអោយមានការបើកវគ្គបណ្តុះបណ្តាលស្តីពី របៀបបង្ការ
និងពន្លត់អគ្គីភ័យ (វគ្គទី២) និងមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត
ដើម្បីឲ្យបុគ្គលិកមានចំណេះដឹង និងជំនាញក្នុងការពារ នៅពេលដែលមានហានិភ័យអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ។
Thursday, February 16, 2017
វគ្គបណ្តុះបណ្តាលស្តីពីរបៀបបង្ការ និងពន្លត់អគ្គីភ័យ
ស្វាយរៀងៈ ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧
ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបបង្ការ
និងពន្លត់អគ្គីភ័យនៅក្រុមហ៊ុន ហ្គោលឌិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូក្រុងបាវិត
ខេត្តស្វាយរៀង ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ដែលបង្ហាត់ដោយ លោក អ៊ុក ស៊ាន ស៊ីណា
នាយរងការិយាល័យអគ្គីភ័យ អង្គភាពប្រតិបតិ្តការស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ នៅក្នុងមេរៀននិយមន័យអគ្គីភ័យមានដូចជា៖
១- អគ្គីភ័យសំដៅដល់
២- បង្ការអគ្គីភ័យសំដៅដល់
៣- មធ្យោបាយបង្ការអគ្គីភ័យ
៤- ប្រព័ន្ធសុវត្ថភាពបង្ការអគី្គភ័យ
៥- ទីកន្លែងងាយឆេះ ងាយផ្ទុះឆេ
៦- សារធាតុងាយឆេះ ងាយផ្ទុះឆេះ
៧- ការពន្លត់អគ្គីភ័យដើម្បីអ្វី
៨- ការចុះអនុត្តន៍ផ្ទាល់
Saturday, July 16, 2016
ប្រវត្តិលោក កែម ឡី ក្នុងវ័យកុមារ
![]() |
| លោកបណ្ឌិត កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ចូលរួមក្នុងវេទិកា អ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ |
អ្នករស់នៅជាមួយលោកបណ្ឌិត កែម ឡី ដែលត្រូវជាសាច់ញាតិ និងអ្នកភូមិផងរបងជាមួយ ដែលជាស្រុកកំណើតរបស់លោក កែម ឡី សុទ្ធតែបានអះអាងថា អ្នកវិភាគសង្គម និងបញ្ហានយោបាយរូបនេះ គឺជាអ្នកមានប្រាស្រ័យទាក់ទងល្អហើយជាមួយអ្នកភូមិ និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោក កែម ឡី ក៏ជាសិស្សដែលតែងជួយយកអាសាសិស្សដូចគ្នានៅក្នុងថ្នាក់ថែមទៀតផង។
មានមនុស្សជាច្រើនដែលបានស្គាល់លោក កែម ឡី ក្នុងភូមិជាមួយអះអាងថា គាត់គឺជាអ្នកដែលព្យាយាមអត់ធ្មត់ក្នុងការសិក្សា មិនតែប៉ុណ្ណោះជាមនុស្សដែលមានទស្សនៈវិស័យវែងឆ្ងាយគួបផ្សំនិស្ស័យពីកំណើត ដែលរៀនឆ្លាតស្រាប់ផង បានរុញច្រានឲ្យលោកក្លាយបុគ្គលដែលចាប់អារម្មណ៍ និងទទួលការស្រលាញ់រាប់អានដូចសព្វថ្ងៃនេះ។
Sunday, November 22, 2015
ក្រសួងមហាផ្ទៃអំពាវនាវឲ្យពលរដ្ឋយកអត្តសញ្ញាណប័ណ្ណគំរូថ្មីដែលខូចទៅប្ដូរយកថ្មី
ដោយ ខែ សុណង
2015-11-21
2015-11-21
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីរបើកខូច ឲ្យទៅទំនាក់ទំនងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលខ្លួនកំពុងរស់នៅ ដើម្បីសុំប្ដូរថ្មីជូនថ្មីវិញ ដោយមិនតម្រូវឲ្យបង់ថ្លៃអាករ និងបង់ថ្លៃសេវាឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា បានប្រកាសថា ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានសហការគ្នាធ្វើការត្រួតពិនិត្យលើគុណភាពសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានបោះពុម្ពចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងអំឡុងឆ្នាំ២០១៤ បានរកឃើញថា មានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយចំនួន គុណភាពមិនគ្រប់តាមស្តង់ដារ ដែលជាហេតុបណ្ដាលឲ្យរបើកខូចជាអន្លើ។
Monday, December 16, 2013
កម្មកររោងចក្រធ្វើកូដកម្មបិទផ្លូវជាតិលេខ2
ខេត្ដតាកែវ៖
ការចរចាគ្នា រវាងតំណាងកម្មករ-កម្មការិនី និងថៅកែរោងចក្រកាត់ដេរ
សម្លៀកបំពាក់ពេទ្យ ដែលមានទីតាំង ស្ថិតនៅភូមិរូង ឃុំលំចង់
ស្រុកសំរោង កាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅ
ហាក់ពុំទទួលបានលទ្ធផល វិជ្ជមានណាមួយនោះទេ
ខណៈដែលពួកគេបាននាំគ្នាបិទផ្លូវជាតិលេខ២
ធ្វើឱ្យកកស្ទះចរាចរណ៍
តែក្រោមការសម្របសម្រួល ពីអាជ្ញាធរស្រុក-ខេត្ដ
ទើបនៅម៉ោង១និង២០នាទីរសៀល ថ្ងៃដដែល
កម្មករ-កម្មការិនី រោងចក្របានឯកភាព បើកផ្លូវឱ្យធ្វើចរាចរណ៍ជា
ធម្មតាវិញ បន្ទាប់ពីបិទផ្លូវជាតិលេខ២អស់រយៈពេលប្រមាណ៥ម៉ោង ។Sunday, December 15, 2013
ចាប់មុខសញ្ញា ជនជាតិ ចិន-ខ្មែរ៤នាក់ នាំនារីក្រមុំខ្មែរ ទៅរៀបការនៅចិន ខុសច្បាប់
ភ្នំពេញ៖ ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះ មានមេក្លោង
ជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងការ
ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ
ចាប់ខ្លួន កាលពីវេលា ម៉ោប្រមាណ ១២៖៣០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣
ខណ:ជនសង្ស័យទាំងនេះ កំពុងនាំនារីរងគ្រោះ ដល់ព្រលានយន្តហោះ
ត្រៀមឡើងទៅប្រទេសចិននោះ ដោយជាប់ពាក់ព័ន្ធ និងករណី លួងលោម នាំនារីក្រមុំ
ជនជាតិខ្មែរ ទៅរៀបការ និងលក់ដូរ នៅប្រទេសចិន ដោយខុសច្បាប់
ហើយកម្លាំងសមត្ថកិច្ច បានសង្គ្រោះនារីក្រមុំ៣នាក់។បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួចសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុ ទៅតុលាការ
ភ្នំពេញ៖
ជនសង្ស័យ៥នាក់ដែលជាឆ្មាំយាមព្រះសក្យមុនីចេតីយនៅលើភ្នំព្រះរាជ
ទ្រព្យហៅភ្នំឧត្តុង្គឬអដ្ឋរស្សនោះនៅម៉ោង២រសៀលថ្ងៃទី១៤
ខែធ្នូឆ្នាំ២០១៣ ត្រូវបានសមត្ថកិច្ចក្រសួងមហា ផ្ទៃនិងសមត្ថកិច្ច
ខេត្តកណ្តាលបញ្ជូនទៅ សា លាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់។ពួកគេបានជាប់សង្ស័យក្នុងការបាត់កោដ្ឋព្រះបរមសារីរិកធាតុនិងវត្ថុ មានតំលៃមួយចំនួនដែលតំកល់ទុកជាទីសក្ការៈបូជានៅទីនោះ។
Tuesday, December 10, 2013
សំឡេងផ្ទុះកក្រើកមេឃ យន្ដហោះគ្មានមនុស្សបើកផ្ទុះលើតំបន់ប្រសាទព្រះវិហារធ្លាក់បំណែករាយប៉ាយ
ខេត្តព្រះវិហារ៖
ហេតុការណ៍ផ្ទុះកក្រើកនៅលើផ្ទៃមេឃ
បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅតំបន់ប្រាសាទព្រះវិហារ
កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៩ ធ្នូ
និងក្រោយបន្តិចមកក៏មានបំណែកមួយចំនួនត្រូវបានធ្លាក់រាយប៉ាយ នៅក្រោយវត្តកែវសិក្ខាគិរីស្វារៈ ដែលមន្ត្រីយោធាបានអះអាងថា
ជាបំណែកយន្តហោះគ្មានមនុស្សបើក
ប៉ុន្តែប្រភពដែលបង្ហាញថា ជាយន្តហោះរបស់ប្រទេសណានោះ
នៅតែមិនមានការរកប្រភពឃើញនោះឡើយ ។
បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីយីងឡាក់ ពីតំណែងពុះកញ្ជ្រោល
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់
ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី៩ ធ្នូ
បានប្រកាសតាមទូរទស្សន៍ ពីការរំលាយសភា
ហើយរៀបចំការបោះឆ្នោតមួយ ឱ្យបានឆាប់រហ័សបំផុត
ជាការប៉ុនប៉ងរកច្រកចេញ ពីវិបត្តិនយោបាយ យ៉ាងជ្រៅ
តែទោះជាបែបនេះ ក៏នៅតែពុំអាចរំងាប់ចិត្តពួកបាតុករប្រឆាំង ដែលប្តេជ្ញាទម្លាក់ រដ្ឋាភិបាលរបស់លោកស្រី ។
មេខ្លោងបាតុកម្មលោកស៊ូថេប ធឿនស៊ូបាន់
ដែលកំពុងមានប្រៀបខណៈ ដែលបាតុករប្រមាណជា១០០.០០០នាក់កំពុងលើកគ្នា
ហែក្បួនតាមដងវិថីនានានៃក្រុងបាងកក
បានបញ្ចេញប្រតិកម្មចំពោះ ការប្រកាសនោះរបស់លោកស្រីយីងឡាក់ថា
ពួកអ្នកគាំទ្រខ្ញុំចង់បានលើសពីការរំលាយសភានេះទៅទៀត ។
ភ្នាក់ងារ FBI តាមចាប់ខ្លួនបុរសជនជាតិអាមេរិកដល់កម្ពុជា
រាជធានីភ្នំពេញ ៖
បុរសជនជាតិ អាមេរិកាំងម្នាក់ឈ្មោះ Daniel Stephen Joh San
អាយុ៣៥ឆ្នាំ ត្រូវបាននគរបាល នាយកដ្ឋាន
ប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន ក្រសួងមហាផ្ទៃ
សហការ ជាមួយភ្នាក់ងារ FBI សហរដ្ឋអាមេរិក
ចាប់ខ្លួននៅចំណុច ផ្ទះគ្មានលេខ ភូមិសន្សំកុសលទី៣
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៩ ខែ ធ្នូ
ពាក់ព័ន្ធ នឹងបទល្មើសរំលោភបំពានផ្លូវភេទ
ដែលបានប្រព្រឹត្តនៅសហរដ្ឋអាមេរិកចំនួន ៥ករណី ។
តាមប្រភពព័ត៌មាននៅកន្លែងឃាត់ខ្លួនជនជាតិ
អាមេរិកខាងលើនេះបានឱ្យដឹងថា
កន្លែងដែលរូបគេកំពុងស្នាក់នៅគឺជ្រកក្រោមស្លាកអង្គការឈ្មោះ
Hopetransitinos ដែលមានការប្រមូលផ្តុំកុមារកម្ពុជាចំនួន៣២នាក់
(ប្រុស២១នាក់ ស្រី១១នាក់)
ក្នុងនោះភាគច្រើនគឺមានអាយុក្រោម១៨ឆ្នាំ ។
Friday, November 29, 2013
អ្នកចម្រៀងប្រចាំផលិតកម្មFIVE STAR ម្នាក់ត្រូវនគរបាលចាប់ឃាត់ ខ្លួនពីបទជួញដូរគ្រឿងញៀនជាមួយនិងអ្នកប្រើប្រាស់៧នាក់
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ប្រុសស្រី៨នាក់ក្នុងនោះ មានតារាចម្រៀង មិនសូវល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្ម FIVESTAR
និងប្រព្រឹត្តបទល្មើស គ្រឿងញៀន ត្រូវបាននគរបាលការិយាល័យ
ប្រឆាំងគ្រឿងញៀន ខេត្តសហការជាមួយនគរបាលក្រុងសិរីសោភ័ណបង្ក្រាប
ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងកាន់ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៣
នៅចំណុច ក្នុងបន្ទប់ផ្ទះសំណាក់ គោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន
សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណដើម្បីយក មកសាកសួរនិង
ចាត់ចែងតាមនីតិវិធីច្បាប់ ។Sunday, November 24, 2013
បុរសម្នាក់ទះកំភ្លៀង និងយកកាំភ្លើង ភ្ជង់នារី ៣នាក់ ត្រូវ អ.ហ ខណ្ឌមានជ័យ ឃាត់ខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ស្លៀកពាក់ ឯកសណ្ឋានជាអង្គរក្ស
បានទៅទះកំភ្លៀង ចាប់បោចសក់ និងយកកាំភ្លើងភ្ជង់ ទៅលើ អតីតប្រពន្ធ
និងមិត្តភ័ក្រនាង ២ម្នាក់ទៀត ត្រូវកងរាជអាវុធ ហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន
កាលវេលាម៉ោង ៣និង២០នាទី រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅ
ភោជនីយដ្ឋាន១៦៨ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។លោកអនុសេនីយ៍ឯក ព្រំ សុផល មេបញ្ជាការរងកង រាជអាវុធហត្ថ មូលដ្ឋាន ខណ្ឌមានជ័យ ទទួលបន្ទុក ការងារសន្តិសុខ បានឲ្យដឹងថា នារីរងគ្រោះ ដែលត្រូវបុរស រូបនេះ ទះកំភ្លៀង បោចសក់ និងយកកាំភ្លើងភ្ជង់នោះ
Friday, November 22, 2013
ចាញ់ល្បែងនៅកាស៊ីណូអស់រាប់សែនដុល្លារ បែកគំនិតលួចកាច់សោ.កម៉ូតូ ត្រូវប៉ូលិសក្របួចជាប់
ក្រុងប៉ោយប៉ែត ៖
ជនសង្ស័យ២នាក់ទំនងជាចាញ់ល្បែងក្នុងកាស៊ីណូស្ពឹកមុខបានធ្វើ
សកម្មភាពលួចកាច់សោ.កម៉ូតូមិនបានសម្រេចត្រូវម្ចាស់ឃើញទាន់
ស្រែកផ្អើលឆោឡោប្តឹងដល់សមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង
១០ និង៣០នាទីយប់ ថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅចំណុចប្លុកកាស៊ីណូ
ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមការបំភ្លឺពីសមត្ថកិច្ចបានឱ្យដឹងថា
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះឡុង វណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ
និងឈ្មោះវង្ស រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ
ជនសង្ស័យទាំង២រស់នៅក្រុងប៉ោយប៉ែត។
ដេញវាយគ្នាពេញផ្លូវក្រោយពេលផឹកស៊ីស្រវឹងបង្ករការភ្ញាក់ផ្អើល
ក្មេងទំនើង២ក្រុម មានគ្នាប្រមាណជា២០នាក់ បានដេញវាយគ្នាផ្អើលផ្លូវជាតិ៦អា
បណ្តាលឲ្យមានមនុស្សរបួសធ្ងន់និងស្រាលបន្ទាប់ពីចេញពីផឹកស៊ីសប្បាយ។តាមសាក្សីបានឲ្យដឹងថា ក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ មានគ្នាប្រមាណ១០នាក់ ក្នុងមួយក្រុម បាននាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់សម្តីគ្នាចេញមកវិញ ក៏ដេញវាយគ្នាតាមបណ្តោយ ផ្លូវជាតិលេខ៦A បណ្តាលមនុស្ស ៣នាក់ ជិះម៉ូតូធ្លាក់ជង្ហុករងរបួសដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
លោកតាអាយុ៦៧ឆ្នាំម្នាក់ត្រូវក្មេងទំនើងលបវាយបែកក្បាលដោយមិនដឹងមូលហេតុ
ខេត្តពោធិ៍សាត់ ៖
បុរសវ័យចំណាស់អាយុ៦៧ឆ្នាំម្នាក់បានរងរបួសបែកក្បាលដោយសារក្មេង
ទំនើងយកដំបងវាយយ៉ាងដំណំ
ខណៈគាត់កំពុងរៀបចំទុកដាក់ស្រូវរបស់គាត់រង់ចាំឈ្មួញមកទិញ
កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣
ចម្ងាយពីផ្ទះជិត១គីឡូម៉ែត្រ ស្ថិតក្នុងភូមិដូនអី
សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះមាន ឈ្មោះ ម៉ក់ មោក អាយុ៦៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា បន្ទាប់ពីមកពិនិត្យកន្លែងកើតហេតុនិងសាកសួរពីហេតុការណ៍ជាមួយ នឹងក្រុមគ្រួសារជនរងគ្រោះ ៕
យកកាំភ្លើងAKចងកៃសង្ស័យដាក់អន្ទាក់សត្វបុរសម្នាក់ទៅដាក់មងដើរទាក់ខ្សែផ្ទុះបាក់ជើង
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរងរបួសបាក់ជើងខាងស្តាំ
ខណៈទៅដាក់មងដោយ ដើរឆ្លងកាត់ព្រៃមួយកន្លែង ត្រូវគ្រាប់កាំភ្លើង
ដែលជន មិនស្គាល់មុខដាក់បង្កៃ ដោយដាក់ខ្សែចងភ្ជាប់នឹងកៃកាំភ្លើង
ហើយបុរសរងគ្រោះបាន ដើរទាក់ក៏ត្រូវចំតែម្តង ។
ហេតុការណ៍ខាងលើ នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅព្រៃមល ក្នុងភូមិក្សេត្របុរី ឃុំសន្រែ្ទ ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ជនរងគ្រោះមានឈ្មោះ គិត រ៉ន អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ក្រុមចោរចូលប្លន់ផ្ទះអ្នកលក់ដូរយកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការជាច្រើន
ខេត្តកំពង់ចាម ៖ក្រុមចោរមួយក្រុមប្រដាប់ដោយកាំភ្លើងនិងកាំបិតផ្គាក់បានចូលមក
ប្លន់ផ្ទះលក់ដូរកាហ្វេលក់ស៊ុប២នាក់ប្តីប្រពន្ធយកទ្រព្យសម្បតិ្ត
និងគ្រឿងអលង្ការរួចគេចខ្លួនដោយសុវត្ថិភាពមិនរំខាន់ដល់សមត្ថកិច្ច
នគរបាលប៉ុស្តិ៍ឃុំព្រែកតានង់នោះឡើយ ។
ហេតុការក្រុមចោរប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្ទះលក់កាហ្វេនិងស៊ុបតាមបណ្តោយផ្លូវលំភូមិតានង់ទី៥ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម ។
ហេតុការក្រុមចោរប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្ទះលក់កាហ្វេនិងស៊ុបតាមបណ្តោយផ្លូវលំភូមិតានង់ទី៥ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម ។






