The sunflower is a very yellow color field at Kampongcham province, Cambodia. If anybody
wants to visit there please crossing Kisona Bridge from Phnom Penh and turn
left. Please
watch my video and enjoy your fresh time in the field of Sun Flower.
https://www.youtube.com/watch?v=OP8Fn_shpv0 |
របាអក្សររត់
អត្ថបទផ្សេងទៀតៈ
Showing posts with label គ្រួសារ. Show all posts
Showing posts with label គ្រួសារ. Show all posts
Tuesday, June 23, 2020
Sunflower yellow color field at Kampongcham province, Cambodia | sakmethea
Monday, September 21, 2015
រៀបការជាង១១ឆ្នាំគ្មានកូនចេញទៅរកសេវាបង្កកំណើតនៅបរទេសមិនសម្រេចមកសម្រេចបានកូនដូចបំណងនៅស្រុកខ្មែរ
គូស្វាមីភរិយាមួយគូ បានរៀបការជាមួយគ្នា រយៈពេលជាង១១ឆ្នាំ មកហើយមិនមានកូនសោះហើយបានសំរេចចេញទៅព្យាបាលនៅប្រទេសវៀណាម៤ដង តែមិនសម្រេចដូចបំណងតែចុងក្រោយសម្រេចមានកូនដូចបំណង នៅស្រុកខ្មែរទៅ វិញ ដោយកូននោះបាន ប្រសូតកាលពីដើមខែកញ្ញានេះ បន្ទាប់ពីទទួលយកសេវាបង្កកំណើត កូនក្នុងកែវនៅមន្ទីរសម្រាកព្យា បាលកម្ពុជា។
គូស្វាមីដែលទើបនឹងទទួលបាន កូនប្រុសដូចបំណង និងជាទីស្រឡាញ់ទាំងពីរនាក់នេះ ប្តីមានឈ្មោះ អ៊ុក ចាន់វាសនា អាយុ៣៧ឆ្នាំ ជាជំនួយការអគ្គនាយកក្រុមហ៊ុន RMT Co.,Ltd និងប្រពន្ធឈ្មោះខន ចាន់រស្មី អាយុ៣៥ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពួកគាត់ទើបតែទទួលបានកូនប្រុស នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។
លោក អ៊ុក ចាន់វាសនា បានឲ្យដឹងទៀតថា កូនប្រុសរបស់គាត់ដែលទើបនឹងកើតមានឈ្មោះ អ៊ុក សៅរ៍វិជ្ជា ហើយរូបគេមិនត្រឹមតែ ជាក្តីសង្ឃឹម ឲ្យជីវិតប្តីប្រពន្ធរបស់គាត់ នោះទេសូម្បីតែឪពុកម្តាយក្មេករបស់គាត់ ដែលមានអាយុជាង៧០ឆ្នាំ និង ៦០ឆ្នាំនោះ ទើបតែមានចៅដំបូង ក៏សប្បាយចិត្តឥតឧប្បមាផងដែរ ពួកគាត់សុទ្ធតែញញឹមញញែម ដោយមិនអាច និងរកពាក្យអ្វី និយាយក្រៅពីសប្បាយ រីករាយបានឡើង។
Friday, January 3, 2014
ជនរងគ្រោះដែលត្រូវគេជួញដូរមានជម្រើសចង្អៀត
ភ្នំពេញៈ ស្រ្តីនិងក្មេងស្រីមួយចំនួន ដែលរងគ្រោះ ដោយការ
ជួញដូរការចាប់រំលោភនិងអំពើហិង្សា យេនឌ័រ
បានរស់នៅជម្រកសុវត្ថិភាព របស់ទីភ្នាក់ងារអភិវឌ្ឍន៍ របស់ស្រ្តី
កម្ពុជា (CWDA) ដែលបង្កើតឡើងដើម្បីការពារស្រ្តី និងក្មេងស្រីចំនួន
២០នាក់ ពីការជួញដូរការចាប់រំលោភនិងអំពើហិង្សាយេនឌ័រ។
លោកស្រី Fiona Mann អាយុ
២៦ឆ្នាំ ដែលជាទីប្រឹក្សាផ្នែកតស៊ូមតិ និងគោលនយោបាយសម្រាប់ CWDA
បានថ្លែងថា៖
«ប្រសិនបើពួកគេមិននៅទីនេះពួកគេប្រហែលជាស្ថិតនៅក្នុងហានិភ័យ
នៃអំពើហិង្សាច្រើនឬ ដេកនៅតាមផ្លូវ។ នៅកម្ពុជា ស្រ្តី
និងក្មេងស្រីត្រូវការសុវត្ថិភាពបែបនេះ»។
Friday, December 6, 2013
Friday, November 29, 2013
ស្វែងរកឪពុកម្តាយក្មេងប្រុសជនជាតិភាគតិចដែលប្រទះឃើញវង្វេងក្នុងព្រៃ
ខេត្តក្រចេះ ៖ អាជ្ញាធរឃុំគោលាប់
ស្រុកចិត្របុរី
នៅតែបន្ត ធ្វើការស្រាវជ្រាវ ស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសម្នាក់
ក្រោយពី ប្រជាពលរដ្ឋប្រទះឃើញ ក្មេងប្រុសរូបនេះ បានដើរវង្វេងក្នុង
ព្រៃជ្រៅតែម្នាក់ឯង នៅចំណុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ កុមារារូបនេះ ត្រូវអ្នកភូមិសន្និដ្ឋានថា
ជាកូនរបស់បងប្អូន ជនជាតិភាគតិច មានអាយុជាង៣ឆ្នាំ
សម្បុរសណ្តែកបាយ និង មិនសូវចេះនិយាយភាសាខ្មែរទេ ។បុរសឈ្មោះ ប៊ុន ធឿន អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំគោលាប់ ស្រុកចិត្របុរីបាននិយាយរៀបរាប់ថា កាលវេលាម៉ោង២រសៀលថ្ងៃទី២៨ វិច្ឆិកា ខណៈដែលរូបគាត់កំពុងតែបររទេះដឹកអុសវង្វេងព្រៃដូចគ្នា ក៏បានប្រទះឃើញក្មេងប្រុសរូបនេះដើរតាមពីក្រោយរទេះរបស់គាត់រហូត ។ ក្រោយពីដឹងថា ក្មេងប្រុសរូបនេះវង្វេងព្រៃ គាត់បានឱ្យបាយហូបរួចក៏បាននាំគេជិះរទេះទៅភូមិ និងទៅតាមចម្ការ ហើយស្រែកសួរគេឯងដើម្បីរកឪពុកម្តាយរបស់គេ ។
អ្នកទោសខ្មែរ37នាក់ត្រូវបានតុលាការថៃដោះលែងប្រគល់ឱ្យកម្ពុជាវិញ
ខេត្តឧត្តរមានជ័យ ៖ តុលាការ ស្រុកខាន់តាឡាក់
ខេត្តស៊ីសាកេត ប្រទេសថៃ
បានធ្វើការដោះលែងអ្នកទោសខ្មែរ ចំនួន៣៧នាក់
ដែលមានទោសឆ្លងដែន ចូលទៅក្នុងប្រទេសថៃ
កាប់ឈើគ្រញូង ដោយខុសច្បាប់ ។
អ្នកទោសខ្មែរទាំងនេះ ត្រូវបាននាំមកប្រគល់ ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិ ជាំសាងាំ ដែលស្ថិតនៅភូមិជើងភ្នំ
ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ វិច្ឆិកាកន្លងទៅ។គ្រួសារពលការិនីនៅកំពង់ចាមម្នាក់បាត់កូនស្រីជិត៤ឆ្នាំនៅម៉ាឡេស៊ី
ភ្នំពេញ ៖
បញ្ហាស្វែងរកការងារជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី
កំពុងចោទបញ្ហាចំពោះគ្រួសារដែលបានបញ្ជូនកូនចៅចេញទៅស៊ីឈ្នួល
ក្រៅប្រទេស ព្រោះនៅពេលក្រុមហ៊ុនបិទទ្វារគ្មានទំនាក់ទំនង
អាចធ្វើឲ្យក្រុមគ្រួសារ និងកូនស្រីមិនអាចជួបគ្នាបាន។
បញ្ហានេះ កំពុងចោទលើគ្រួសារមួយ រស់នៅជនបទ ក្នុងខេត្តកំពង់ចាម
ដែលបាត់ដំណឹងកូនស្រីជិត ៤ឆ្នាំ
ហើយស្វែងរកកូនតាមរយៈអង្គការខារាមកម្ពុជា (Caram Cambodia)។
កូនប្រុសស្រីស្រឡាញ់គ្នាប្តឹងតុលាការចាប់ដន្លងវាយខ្នោះ
ខេត្តកំពង់ចាម ៖
រឿងរ៉ាវ ដ៏ចម្រូងចម្រាសមួយបានកើតឡើងនៅតំបន់ជនបទដាច់ស្រយាល
មួយ ដោយសារគូស្នេហ៍១គូ រស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ
ស្រុកតំបែរ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់
បែរជាត្រូវឪពុកម្តាយខាងស្រីតាមមកបំបែក ។
ក្រោយមកទៀតម្តាយខាងស្រីមិនដឹងជានរណាលួចវាយនោះទេ
ក៏បានប្តឹងសាលាដំបូងខេត្តចោទឪពុកម្តាយខាងប្រុស ហើយលោកគង់
ច័ន្ទខេមរិទ្ធ
ចៅក្រមស៊ើុបសួរសាលាដំបូងខេត្តបានចេញដីកាបង្គាប់ឱ្យនាំ
ខ្លួនឪពុកម្តាយខាងប្រុស កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា ដោយចោទ
ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ ។ Friday, November 22, 2013
មន្ទីរធនធានទឹក ខេត្ដព្រៃវែង បន្ដបូម ទឹក ដាក់ស្រែ ជូនប្រជាកសិករ
ព្រៃវែង ៖ ក្រោយពីស្រូវវស្សាមួយចំនួន
ខ្វះខាតទឹកដើម្បីបង្កបង្កើនផលតទៅមុខ ទៀត និងម្យ៉ាងវិញទៀត ស្រូវដែលប្រជា
កសិករបានស្ដារឡើងវិញ ក្រោយពីទទួល រងគ្រោះទឹកជំនន់នោះ ពុំមានទឹកស្រោច
ស្រពគ្រប់គ្រាន់ ទើបមន្ទីរធនធានទឹកខេត្ដ ព្រៃវែង
និងក្រុមការងារបានជួយអន្ដរា គមន៍យកម៉ាស៊ីនទៅបូមទឹក ដាក់ស្រូវរបស់
ពួកគាត់ជាបន្ដបន្ទាប់ ។ ជាក់ស្ដែងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ
មន្ទីរធនធាន ទឹក និងឧតុនិយមខេត្ដព្រៃវែងដោយមាន ការណែនាំពីលោករដ្ឋមន្ដ្រីលឹម
គានហោ បានយកម៉ាស៊ីន ទៅបូមទឹកជួយសង្គ្រោះ ស្រូវវស្សា
និងស្រូវដែលងើបពីគ្រោះទឹក ជំនន់ចំនួន ១៩០ហិកតា នៅឃុំតាកោ ស្រុក ពោធិ៍រៀង
ខេត្ដព្រៃវែង ។បុរសវ័យជាង៥០ឆ្នាំ តូចចិត្តជំងឺប្រចាំកាយចង.កធ្វើអត្តឃាត
ខេត្តស្វាយរៀង ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់
បានសម្រេចចិត្តចង.កធ្វើអត្តឃាត ស្លាប់ចោលប្រពន្ឋកូន
ដោយសារតូចចិត្តមានជំងឺប្រចាំកាយ
ហើយជីវភាពក្រីក្រទើបគិតខ្លីបញ្ចប់ជីវិតបែបនេះ ។ ហេតុការណ៍នេះ
កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ វិច្ឆិកា ២០១៣
នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ បុរសគិតខ្លីឈ្មោះ នាង
សារ៉ុន អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកើតហេតុ ។
តូចចិត្តណែនាំកូនមិនស្តាប់ និងជំពាក់បំណុលគេខ្លះផង ស្ត្រីមេម៉ាយវ័យ៥៣ឆ្នាំចង.កសម្លាប់ខ្លួន
ខេត្តបាត់ដំបង៖
ស្ត្រីមេម៉ាយម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនលើដើមអម្ពិល
ខាងក្រោយផ្ទះដែលស្ថិតក្នុងភូមិថ្នល់បត់ ឃុំសំពៅលូន
ស្រុកសំពៅលូន កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ វិច្ឆិកា ២០១៣
ដោយសារតូចចិត្តប្រដៅកូនប្រុសម្នាក់មិនស្តាប់
និងរួមផ្សំមានជាប់បំណុលគេតិចតួចផង។ប្តីប្រមឹកយកដែកស្បែងវាយប្រពន្ធបណ្តាលឱ្យបាក់ឆ្អឹងជំនីរអស់2ត្រូវចាប់ខ្លួន
ខេត្តប៉ៃលិន ៖
ស្ត្រីម្នាក់បានរងរបួសបាក់ឆ្អឹងជំនីរខាងឆ្វេងអស់ចំនួន២
បណ្តាលឱ្យសន្លប់បាត់ស្មារតីនៅនឹងកន្លែង
ដោយសារត្រូវប្តីវាយនឹងដែកស្បែង
ខណៈគាត់កំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ ។ ភ្លាមៗនោះ
អ្នកជិតខាងប្រញាប់លើកស្ត្រីរងគ្រោះដាក់លើម៉ូតូដឹកបញ្ជូនទៅ
សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត
ត្រូវគ្រូពេទ្យដាក់បញ្ចូលខ្យល់អុកស៊ីហ្សែនទើបដឹងខ្លួនឡើងវិញ
តែដោយសារស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងពេក
គ្រូពេទ្យក៏ប្រញាប់បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់
ដំបងនៅរសៀលថ្ងៃដដែល។Tuesday, November 19, 2013
ប៉ុនប៉ងរំលោភកូនបង្កើតគេចវេះច្រើនខែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
ខេត្ដកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកបរិបូណ៌
រួមជាមួយនរគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់
ចាប់ខ្លួនបានក្រោយពីគេចវេះជាច្រើនខែបន្ទាប់ពីប៉ុនប៉ងចាប់រំលោភ
កូនបង្កើតរបស់ខ្លួន ។
ការ ចាប់ខ្លួនជនសង្ស័យនេះ ធ្វើតាមដីការបស់ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្ដកំពង់ឆ្នាំងលេខ ៩៩៣ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ពីបទប៉ុនប៉ងរំលោភកូនស្រីបង្កើតរបស់ខ្លួនដែលមាន អាយុទើបតែ១៤ឆ្នាំ ។
បុរសដែល ត្រូវចាប់ខ្លួនឈ្មោះ ញូង ភិត អាយុ៣៥ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុកមានទីលំនៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ។
នាយប៉ុស្ដិ៍រដ្ឋបាលខុនរ៉ង លោក ទេព យ៉ុន បានឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ប្រពន្ធជនសង្ស័យ ឃើញប្ដីដេកក្នុងមុងជាមួយកូនស្រីបង្កើតនៅពេលឃើញសកម្មភាពនេះ ប្រពន្ធបានសួរនាំទៅប្ដី តែប្ដីបានប្រាប់ថា មិនបានចាប់រំលោភស្អីនោះទេ។ ប៉ុន្ដែកូនស្រីបានប្រាប់ទៅម្ដាយថា ឪពុកបង្កើតរបស់គេមានបំណងចង់ចាប់រំលោភ តែនេះដោយសារម៉ែមកទាន់ ។
Friday, November 15, 2013
ទិញទារិកាតម្លៃ400ដុល្លារយកទៅសុំទាននៅម៉ាឡេស៊ី
រាជធានីភ្នំពេញ ៖
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ
បានធ្វើការបង្ក្រាបអំពើលក់មនុស្សនាំឆ្លងដែនក្នុងគំនិតកេង
ប្រវ័ញ្ច ។
លោកឧត្ដមសេនីយ៍ត្រី ព្រំ សន្ធរ
ស្នងការរងនគរបាលរាជធានីភ្នំពេញ
ទទួលបន្ទុកការិយាល័យប្រឆាំងគ្រឿងញៀន
និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានបង្ហាញខ្លួនក្រុមជន
សង្ស័យដែលត្រូវបានឃាត់ខ្លួននេះកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា
នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
តូចចិត្តប្រពន្ធមិនព្រមរួមរ័ក ហើយស្តីបន្ទោសថែមទៀត ផឹកថ្នាំពុលធ្វើអត្តឃាត
ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដោយមួម៉ៅ
នឹងប្រពន្ធមិនព្រមឱ្យរួមរ័ក ហើយថែមទាំងស្តីបន្ទោសទៀតនោះ
ក៏ផឹកថ្នាំពុលធ្វើអត្តឃាត និងបានស្លាប់ពេលនាំដល់មន្ទីរពេទ្យ
។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣
វិច្ឆិកា នៅក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ។
មន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា
បុរសដែលផឹកថ្នាំពុលនេះឈ្មោះ ចាន់ ប៊ុនរិទ្ធិ អាយុ២៣ឆ្នាំ
ប្រពន្ធឈ្មោះ ផុន សុខុម អាយុ៣០ឆ្នាំ
ទើបតែសម្រាលកូនបាន៣ខែប៉ុណ្ណោះ ។ តាមការសាកសួរក្រុមគ្រួសារ
ឱ្យដឹងថា បុរសខាងលើ
តែងដើរផឹកសុីមិនសូវជួយធ្វើការងារផ្ទះទេ
ហើយមុនថ្ងៃកើតហេតុ៣ថ្ងៃ
បុរសរូបនេះត្រឡប់ចូលផ្ទះពេលយប់ទាំងស្រវឹងស្រាដូចសព្វដងដែរ
។ នៅយប់នោះ គេបានសុំប្រពន្ធរួមរ័ក តែប្រពន្ធមិនព្រម
ព្រោះទើបតែកូនខ្ចី បាន៣ខែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ
ប្រពន្ធបានរករឿងបន្តិចបន្តួចថែមទៀតថា
ដើរផឹកសុីមិនចេះជួយការងារផ្ទះ ប៉ុន្តែមិនមានទំនាស់គ្នាទេ
ហើយតាំងពីពេលនោះមក បុរសរូបនោះមិនសូវមាត់កទេ ។
តូចចិត្តបងប្រុសបង្ខំឱ្យយកប្រពន្ឋ ចង.កសម្លាប់ខ្លួន
ខេត្តកំពង់ស្ពឺ ៖
បុរសម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅនឹងដើម
ឈើខាងក្រោយផ្ទះ ដោយសារខឹងបងប្រុសបង្ខំឱ្យយកប្រពន្ឋ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិរលស់
សង្កាត់ច្បារមក ក្រុងច្បារមន ។
បុរសគិតខ្លីខាងលើបានត្រូវគេស្គាល់ឈ្មោះកាន់
រុំ អាយុ២១ឆ្នាំ ជាអ្នកទិញ-លក់ម៉ូតូ មានទីលំនៅភូមិកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ
និងប្រគល់សពឱ្យក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
កុមារជាង45ម៉ឺននាក់ទទួលវ៉ាក់សាំងកញ្ច្រិល ស្អូច និងជិត9ម៉ឺននាក់ទទួលវ៉ាក់សាំងខ្វិនទន់អវយវៈ
រាជធានីភ្នំពេញ ៖
មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចេញនូវសេចក្តីប្រកាសលទ្ធផលចុង
ក្រោយមួយកាលពេលថ្មីៗនេះដោយបង្ហាញថា ចាប់ពីថ្ងៃទី២១ តុលា
ដល់ថ្ងៃទី១០ វិច្ឆិកា ២០១៣ នេះ
មានកុមារចំនួន៤៥០.៧៣២នាក់បានមកទទួលវ៉ាក់សាំងកញ្ច្រិល
និងស្អូច
ខណៈដែលកុមារចំនួន៨៥.៥៨៨នាក់ទទួលវ៉ាក់សាំងគ្រុនស្វិតដៃជើង
សម្រាប់ទូទាំងរាជធានីភ្នំពេញ ។
លោកសុខ សុគន្ធ
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា
កន្លងមកក៏ដូចជាបច្ចុប្បន្ននេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានផ្តល់
នូវវ៉ាក់សាំងបង្ការ និងការពារជំងឺដល់ស្ត្រី និងកុមារដូចជា
វ៉ាក់សាំងការពារជំងឺេតតាណូសស្ត្រី និងទារក
វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ជំងឺរបេង
ជំងឺខាន់ស្លាក់ ក្អកមាន់ ជំងឺរលាកសួត
និងជំងឺកញ្ច្រិលដោយទទួលបាននូវលទ្ធផលលើសពី៩០%
លើគ្រប់មុខវ៉ាក់សាំងទាំងអស់
ហើយក្នុងនោះអាចការពារបានពីការស្លាប់ ការពារពិការភាពអស់មួយជីវិត
និងបានកាត់បន្ថយនូវបន្ទុកចំណាយថវិកាគ្រួសារមួយផ្នែកធំ
ជាពិសេសគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
បងស្រីបង្កើត កញ្ញា ឈិន ចាន់សុធារី ចងកសម្លាប់ខ្លួន ទាំងមិនដឹង មូលហេតុ
ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលគេដឹងថា ជាបង ស្រី បង្កើត របស់
ពិធីការិនី ទូរទស្សន៍ កញ្ញា ឈិន ចាន់សុធារី បានចងក សម្លាប់ខ្លួន
នៅក្នុង បន្ទប់ ឡៅតឿ ផ្ទះល្វែង កាលពីវេលាម៉ោង ប្រមាណ ៧និង ៣០នាទី យប់ថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយមិនទាន់ ដឹងមូលហេតុ ។សពជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះ ឃើញ ស្លាប់ដោយចងក នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែង លេខ២១៤ ផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច មូលដ្ឋាន ប្រាប់ថា មាន ឈ្មោះ ឈិន ចាន់សុរ៉ាវី ភេទស្រី អាយុជាង៣០ឆ្នាំ និងត្រូវជាបងស្រី របស់កញ្ញា ឈិន ចាន់សុ ធារី។
Thursday, November 14, 2013
ស្ត្រីវ័យ ៧៣ឆ្នាំ ម្នាក់ ត្រូវឪម៉ាល់ទិចស្លាប់ នៅ សាមគ្គីមានជ័យ
កំពង់ឆ្នាំងៈ ស្ត្រីអាយុ ៧៣ឆ្នាំ ម្នាក់ ត្រូវសត្វ ឪម៉ាល់ទិច
រហូតស្លាប់ ពេលដឹកមកសង្គ្រោះនៅមន្ទីរ ពេទ្យកាលព្រឹកថ្ងៃ ទី១២ ខែ
វិច្ឆិកា នៅក្នុងភូមិ ទ័ពបោះ ឃុំ ធ្លកវៀន ស្រុក សាមគ្គីមានជ័យ។
លោក សន ធី មន្រ្តីនគរបាលស្រុក សាមគ្គីមានជ័យ បានឲ្យដឹងថា
ស្ត្រីរងគ្រោះ ក្រូច ណុំ អាយុ ៧៣ឆ្នាំ ជាម្តាយលោកមេភូមិ ទ័ពបោះ ឃុំ
ធ្លកវៀន ស្រុក សាមគ្គីមានជ័យ ត្រូវសត្វឪម៉ាល់ទិច
ហើយបានស្លាប់តាមផ្លូវដឹកមកមន្ទីរពេទ្យ
ដោយសារតែសត្វឱម៉ាល់ទិចគាត់ច្រើនពេក។
Wednesday, November 13, 2013
ស្ដ្រីនិងកូនប្រុសអាយុ៣ឆ្នាំត្រូវបានប្ដីចាក់សោបង្ខាំងក្នុងផ្ទះផ្អើលដល់សមត្ថកិច្ច
កណ្ដាល ៖
ស្ដ្រីវ័យជាង៤០ឆ្នាំនិងកូនប្រុសអាយុ៣ឆ្នាំត្រូវបានប្ដី
សំណព្វចិត្តចាក់សោបង្ខាំងក្នុងផ្ទះដោយសារស្ដ្រីជាប្រពន្ធមិនគោរព
តាមសាលក្រមតុលាការប្ដឹងលែងលះអស់រយៈពេល៧ខែដែលសាលក្រមរបស់
តុលាការខេត្តកណ្ដាលចេញនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ដោយលោក អ៊ិន
វ៉ានវិបុល
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលដែលសម្រេចឲ្យផ្ទះនិងដីបាន
ទៅលើប្ដី ហើយប្រពន្ធកើតទុក្ខមិនសុខចិត្តប្ដឹងទៅសាលាឧទ្ធរណ៍
ហើយដោយសាលាឧទ្ធរណ៍ផ្អិបសំណុំរឿងចោលមិនចាត់ការទើបស្ដ្រីជាប្រពន្ធ
នាំកូនប្រុសអាយុ៣ឆ្នាំមកនៅក្នុងផ្ទះនោះធ្វើឲ្យមានការ
ឈ្លោះប្រកែកគ្នាត្រូវបានប្ដីចាក់សោបង្ខាំងទុកក្នុងផ្ទះនោះតែម្ដង
នៅពេលដែលស្ដ្រីជាប្រពន្ធកំពុងសំរានលង់លក់ជាមួយនិងកូនតូចអាយុ
៣ឆ្នាំនៅក្នុងផ្ទះ។
