របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

Friday, November 6, 2015

តើការបរិភោគ​សាច់ចាំបាច់ប៉ុណ្ណា​ចំពោះមនុស្ស?

កាលពី​សប្តាហ៍​មុន អង្គការ​សុខភាព​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ អំពី​ហានិភ័យ​នៃ​ការ​បរិភោគ​សាច់​កែច្នៃ សាច់​គោ សាច់​ជ្រូក ថា​អាច​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក។ ប៉ុន្តែ​អង្គការ​មិន​បាន​ចេញ​បម្រាម អនុសាសន៍ ឬ​សេចក្តី​ហាម​ឃាត់​លែង​ឱ្យ​ទទួល​ទាន​សាច់​ទាំងអស់​នោះ​ទេ។ តើ​សាច់​ចាំ​បាច់​ប៉ុណ្ណា​សម្រាប់​មនុស្ស ? ដើម្បី​ស្រោច​ស្រង់ជីវិត​ពី​ជំងឺ​មហារីក យើង​ត្រូវ​ទទួល​ទាន​តែ​បន្លែ​ផ្លែឈើ​ឬ​យ៉ាងណា ? ឬ​ក៏​ត្រូវ​បន្ត​បរិភោគ​សាច់​ទៀត និង​ក្នុង​ទម្រង់​យ៉ាង​ដូចម្តេច ?

សាច់​ អាហារ​ដ៏​ពេញ​និយម និង​ជា​ទី​ចូល​ចិត្ត​របស់​មនុស្ស​ជាទូទៅ​ភាគ​ច្រើន​នោះ កំពុង​ជាប់​ចោទ​ប្រកាន់​កាន់​តែ​ច្រើនឡើងៗ ពី​រឿង​អាស្រូវ​មួយ​ចូល​ដល់​រឿង​អាស្រូវ​មួយ​ទៀត។ ហើយ​កាលពី​ថ្ងៃទី ២៦ តុលា ឆ្នាំ​២០១៥ អង្គការ​សុខភាព​ពិភពលោក​បាន ទាញ​សញ្ញា​អាសន្ន អំពី​ហានិភ័យ​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក ​ដោយ​ការ​បរិភោគ​សាច់​សត្វ កែច្នៃ ដូច​ជា​សាច់ក្រក សាច់ងៀត​ សាច់​គោ សាច់​ជ្រូក ច្រើន​ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​សាច់​បក្សាបក្សី​ប៉ុណ្ណោះ។

Monday, September 21, 2015

រៀបការ​​ជាង​១១ឆ្នាំ​គ្មាន​​កូន​ចេញ​​ទៅរក​សេវា​​បង្ក​កំណើត​​នៅ​បរទេស​​មិន​​សម្រេច​​មក​​សម្រេច​បាន​កូន​ដូច​បំណង​នៅ​ស្រុក​ខ្មែរ

គូ​ស្វាមី​ភរិយា​​មួយគូ បាន​រៀប​ការ​ជា​មួយគ្នា រយៈ​ពេល​ជាង​១១ឆ្នាំ ​មកហើយ​​មិនមាន​​កូនសោះ​ហើយបាន​សំរេច​ចេញ​ទៅ​​ព្យា​បាល​​នៅ​ប្រទេស​​វៀ​ណា​​ម​៤ដង តែមិន​​សម្រេច​​ដូច​បំណង​តែចុង​ក្រោយ​​សម្រេច​មាន​កូន​ដូច​​បំណង នៅ​ស្រុក​​ខ្មែរ​ទៅ វិញ​ ដោយ​​កូន​នោះ​​បាន ប្រសូត​កាល​ពីដើម​ខែ​កញ្ញា​​នេះ បន្ទាប់ពី​​ទទួល​យក​សេវា​​បង្ក​​កំណើត កូន​ក្នុង​​កែវ​នៅ​​មន្ទីរ​​សម្រាក​​ព្យា បាល​​កម្ពុជា។
2គូ​ស្វាមី​ដែល​ទើប​នឹង​ទទួល​បាន កូន​ប្រុស​​ដូច​​បំណង និង​ជា​ទី​ស្រឡាញ់​​ទាំងពីរ​​នាក់​នេះ ប្តី​មាន​ឈ្មោះ អ៊ុក ចាន់​វាសនា អាយុ​៣៧ឆ្នាំ ជា​ជំនួយ​ការ​​អគ្គ​នាយក​​ក្រុមហ៊ុន RMT ​Co.,Ltd  និង​​ប្រពន្ធ​​ឈ្មោះ​ខន ចាន់​រស្មី អាយុ​៣​៥​ឆ្នាំ រស់នៅ​​ភូមិ​ស្ទឹង​​ជ្រៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ពួកគាត់​​ទើបតែ​ទទួល​បាន​កូន​ប្រុស នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅថ្មីៗ​នេះ។
លោក អ៊ុក ចាន់​វាសនា បាន​ឲ្យ​​ដឹង​ទៀត​ថា កូនប្រុស​​របស់គាត់​​ដែល​ទើប​នឹង​កើត​មាន​​ឈ្មោះ អ៊ុក សៅរ៍​វិជ្ជា ហើយ​​រូបគេ​​មិន​ត្រឹម​តែ ជា​ក្តី​សង្ឃឹម ឲ្យ​ជីវិត​​ប្តី​ប្រពន្ធ​​របស់​គាត់ នោះទេ​​សូម្បី​តែ​ឪពុក​​ម្តាយក្មេក​​របស់​គាត់ ដែលមាន​​អាយុ​​ជាង​៧០ឆ្នាំ និង​ ៦០​ឆ្នាំ​នោះ ទើបតែ​​មាន​​ចៅ​ដំបូង ក៏​សប្បាយ​ចិត្ត​ឥត​ឧប្បមា​​ផងដែរ ពួកគាត់​​សុទ្ធតែ​​ញញឹម​ញញែម ដោយ​​មិនអាច​ និង​រក​​ពាក្យ​​អ្វី និយាយ​​ក្រៅពី​​សប្បាយ រីករាយ​​បាន​ឡើង។

Wednesday, April 15, 2015

វិធី​ការពារ​កុំឱ្យ​មាន​បញ្ហា​ខ្យល់គរ​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

បើសិន​គ្រាន់តែ​ជា​បញ្ហា​ខ្យល់គរ មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​អ្នកជំងឺ​អាច​ដឹងខ្លួន​វិញ​បន្ទាប់​ពី​បាត់បង់​ស្មារតី​ត្រឹមតែ​២​ឬ​៣​នាទី​ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ ហើយ​ការ​ទទួលទាន​ទឹក​ច្រើន​ក៏​ជា​វិធី​ការពារ​កុំឱ្យ​មាន​បញ្ហា​ខ្យល់គរ​បាន ។ ការ​ទាក់ទង​នឹង​របៀប​ការពារ​កុំឱ្យ​ខ្យល់គរ​នេះ​លោក​វេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ប្ត​ល់​យោបល់​ដូច​តទៅ ៖
  • មិន​ត្រូវ​ឈរ​ហាលថ្ងៃ​យូរ​ពេក ព្រោះ​បើកាលណា​ឈរ​យូរ ចរន្តឈាម​មិន​អាច​ហូរ​ចូល​មក​កាន់​សរសៃឈាម​ខួរក្បាល​បាន​ល្អ ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​តម្រូវ​ឱ្យ​លោក​អ្នក​ត្រូវ​តែ​ឈរ​នៅ​ហាលថ្ងៃ​យូរ គួរ​យក​បង់​មក​រុំ​ជើង​ឱ្យ​តឹង ដើម្បី​ឱ្យ​ឈាម​ច្រាល​ឡើង​ទៅ​ខួរក្បាល​កុំឱ្យ​ឈាម​នៅ​នឹង​ជើង​ច្រើន​ពេក ។
  • ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ដោយ​ក្នុង​មួយ​ថ្ងៃ​ទទួលទាន​ឱ្យ​បាន​យ៉ា​ង​តិច​ពីរ​លី​ត្រ ។
  • ​មិន​ត្រូវ​មានការ​ភ័យ​ខ្លាច​ពេក គួរ​ចេះ​សម្រួល​អារម្មណ៍ អប់រំ​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​និង​ត្រូវ​ចៀសវាង​ពី​កន្លែង​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​ភ័យ​ខ្លាច ឬ​ស្លុត​អារម្មណ៍ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ផ្សេង​ៗ​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។

ផល​ប៉ះពាល់​នៃ​ការ​ជក់បារី​និង​ការ​ហឺត​ផ្សែង​បារី​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

នៅ​ពេល​មនុស្ស​ណា​ម្នាក់​កំពុង​ជក់បារី​គេ​ឃើញ​ផ្សែង​ដែល​ជា​សារធាតុ​ញៀន​ហើរ​ចេញ​មក​មាន​ពីរ​ចំណែក បង្ហុយ​ចេញពី​មាត់​អ្នក​ជក់ និង​មួយ​ចំណែក​ទៀត​ហុយ​ចេញពី​ចុង​បារី​ដែល​កំពុង​ឆេះរ​សាត់អណ្តែត​ទៅ​ក្នុង​អាកាស ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកផង​ទាំងពួង ពិសេស​កុមារ​ដែល​នៅ​ជុំវិញ ។ ផ្សែង​ដែល​ហុយ​ចេញពី​ចុង​បារី​អាច​ស្ថិត​នៅ​ក្នុង​បរិយាកាស​ឬ​ក្នុង​បន្ទប់​បាន​យូរ​ជាង​ផ្សែង​ដែល​ហុយ​ចេញពី​ក្រអូមមាត់​ឬ​ច្រមុះ​អ្នក​ជក់ ហើយ​មាន​ផ្ទុក​សារធាតុ​បង្ក​ទៅ​ជា​ជំងឺមហារីក ។ លើស​ពី​នេះ​ផ្សែង​បារី​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូប​ទាំង​អ្នក​ជក់​ផ្ទាល់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ជា​ពិសេស​គឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ។
លោក​វេជ្ជបណ្ឌិត ហុង សុខ​ឃាង ឯកទេស​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​តាម​រយៈ​កោះសន្តិភាព​ថា គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ផ្សែង​បារី​មាន​ច្រើន​ប្រការ ដោយ​រាប់​ចាប់ពី​ការ​ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ​នៅ​លើ​ខ្លួន និង​ស្បែក​ជ្រីវជ្រួញ រហូត​ដល់​ជំងឺ​បេះដូង និង​មហារីក​សួត ។

អាការ​ដូច​ម្ដេច​ខ្លះ​បញ្ជាក់​ថា​នារី​ម្នាក់​កំពុង​តែ​មាន​ផ្ទៃពោះ (18+)

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

មន្ទិល​សង្ស័យ​ចំពោះ​ស្ត្រី​ណា​ម្នាក់​ថា​ពិតជា​មានគភ៌ ឬ​អត់​គឺជា​ប្រធានបទ​មួយ​ដែល​មានការ​ចង់​ដឹង​ចង់​ឮ​និង​ឈ្វេងយល់​ឱ្យ​កាន់តែ​ច្បាស់លាស់​សម្រាប់​សុភាពបុរស​តើ​មាន​សញ្ញា​ឬ​អាការ​ដូច​ម្ដេច​ខ្លះ​ដែល​បញ្ជាក់​ថា​នារី​ម្នាក់​នោះ​កំពុង​មាន​ផ្ទៃពោះ ។ របៀប​សង្កេត​មើល​ដើម្បី​បំបាត់​ការ​សង្ស័យ​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម ៖
  1. សង្កេត​មើល​សញ្ញា​របស់​អ្នក​ពពោះ ឬ​នារី​ម្នាក់​ថា​នាង​មាន​អារម្មណ៍​ហាក់​មិន​ស្រួលខ្លួន​ឬ​យ៉ាងណា ។ នៅ​ពេល​ព្រឹក​ព្រលឹម​ស្ត្រី​ភាគច្រើន​តែង​មាន​រោគ​ក្អួតចង្អោរ​(Morning Sickness) ។
  2. ​កត់សម្គាល់​មើល​ប្រសិនបើ​នាង​កំពុង​មាន​សកម្មភាព​ប្លែក​ៗ​ដូច​ជា ឆាប់​ខឹង មួម៉ៅ​ច្រើន ឬ​ងាយ​នឹង​អាក់អន់ស្រពន់ចិត្ត​អ្វីមួយ​ជាដើម ។ សូម​ចង​ចាំ​ថា ស្ត្រី​គ្រប់​រូប​គឺ​មាន​អាការ​ខុស​ប្លែក​ពី​សព្វមួយដង​ហើយ​ច្រើន​ប្រតិកម្ម​នឹង​អ្វីមួយ​ស​ចម្លែក​ៗ​នោះ​ហើយ​ជា​ចំណុច​ស្នូល​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី ។

Thursday, January 29, 2015

ការ​ផ្សាយពាណិជ្ជកម្ម​”​វះកាត់​ ដេរ​ប៉ះ​សន្ទះ​ព្រហ្មចារី​”​របស់​មន្ទីរពេទ្យ​វិច​តូ​រី​យ៉ា​ត្រូវ​ក្រសួង​ព័ត៌មាន​ប្រតិកម្ម​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​

Malia02គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​(www.dtn7.com)​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ញាក់សាច់​របស់​មន្ទីរពេទ្យ​ម៉ា​រី​យ៉ា​(Maliya​ Hospital)​ មាន​ទីតាំង​ឋិត​នៅ​អគារ​លេខ​៤១០​ មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ដែល​អួត​ខាង​មាន​ជំនាញ​បម្រើសេវា​ដេរ​ វះកាត់​ និង​ប៉ះ​សន្ទះ​ព្រហ្មចារី​ស្ត្រី​បែប​កូរ៉េ​ និង​ដេរ​បង្រួម​ទ្វារមាស​បែប​កូរ៉េ​ ហើយ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ​ក៏​បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ ខណៈ​មន្ទីរពេទ្យ​អន្តរជាតិ​វិច​តូ​រី​យ៉ា​(Victoria​ International​ Hospital)​ ឋិត​នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ដែល​ជា​មន្ទីរពេទ្យ​មាន​អ្នកគ្រប់គ្រង​តែ​មួយ​ និង​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​នោះ​ ក៏​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូច​គ្នា​នេះ​ដែរ​ ប៉ុន្តែ​ទោះបី​មានការ​រិះគន់​យ៉ាងណា​ក៏​ដោយ​ មន្ទីរពេទ្យ​ទាំង​ពីរ​ដែល​មាន​ប្រភព​តែ​មួយ​នេះ​ មិន​ខ្ចី​រាងចាល​ ឬ​កែ​លម្អ​ឡើយ​ ។​

Friday, December 27, 2013

មន្ត្រី​បសុពេទ្យ ឃាត់​រថយន្ត​ដឹក​ពង​សត្វ​រាប់​ពាន់គ្រាប់មួយ​គ្រឿង​ នាំចូល​ពី​វៀតណាម

ខេត្ត​ព្រៃ​វែង ៖ រថយន្តទួរីស ​​ដឹក​ពង​សត្វ​រាប់​ពាន់​គ្រាប់ មួយ​គ្រឿង​ ត្រូវបាន​មន្ត្រី​បសុពេទ្យ សហការ​ជាមួយ​សមត្ថកិច្ច ស្រុក​ពាម​រក៍​ ចាប់​ឃាត់​កាល​ពី​វេលា​ព្រឹក​ថ្ងៃទី២៧ ធ្នូ ២០១៣ នៅ​ចំ​ណុច ក្បាល​​សា​ឡាង​អ្នក​លឿង បន្ទាប់​ពី​នាំចូល ​ពី​ប្រទេស ​វៀតណាម បម្រុង​យក​ទៅ​រាជធានី​ភ្នំ​ពេញ ហើយពេល​​សួរ​នាំ ​រក​លិខិត​អនុ​ញ្ញាត ​ដឹក​​ជញ្ជូន​​មិនមាន​នោះ ។

Sunday, December 15, 2013

ព័ត៌មានបន្ថែមបុគ្គលិក​កាស៊ីណូឡាស់វីហ្កាសសាន់ ដែលពុលអាហារកើន​ឡើងដល់ជាង១០០នាក់ ​ក្នុងនោះ២នាក់ធ្ងន់

ខេត្តស្វាយរៀង៖ ​បុគ្គលិក កាស៊ីណូ​ឡាស់វី​ហ្កាស់​​សាន់​ ដែលពុលអាហារ បណ្តាល​ឲ្យចុក​ពោះរាគ រូសនោះ ​បានកើនឡើង​ ជាបន្តបន្ទាប់​ដល់​ជាង ១០០នាក់ហើយ ក្នុងចំណោមបុគ្គលិក​សរុបជាង ២០០នាក់ ។

បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​ ប្រចំា​ខេត្តស្វាយរៀង​បានបញ្ជាក់ឲ្យដឹង​នៅ​មុននេះ បន្តិចថា ​មកដល់ម៉ោង៣និង៤៦នាទី​រសៀល ថ្ងៃ​ទី១៥ ធ្នូ ២០១៣ ​បុគ្គលិកដែលកំពុង​សម្រាក ​ព្យាបាល​ក្នុង​មន្ទីរពេទ្យមានចំនួន៦៨នាក់​ ក្នុងនោះ មានស្រី៣៦នាក់​ ប៉ុន្តែចំនួននេះនឹងកើនឡើង​ ទៀត​ខណៈពេលខាងកាស៊ីណូ និង​សមត្ថ​កិច្ច​​​កំពុងដឹក​ ជញ្ជូនមកកាន់​មន្ទីរពេទ្យ​ជាបន្ត​បន្ទាប់​ទៀត ។

Saturday, November 30, 2013

ប្រជាពលរដ្ឋ​ភ្នំពេញ ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ក្លិន ដ៏​ស្អុយ​អសោច ពី​គំនរ​សំរាម

គំនរសំរាមនៅក្បែរសាកលវិទ្យាល័យបៀលប្រាយ
ភ្នំពេញ: ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ខឹងសម្បារ និង​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​ក្លិន​ដ៏​ស្អុយ​អសោច ចេញពី​គំនរ​សំរាម នៅតាម​ដងផ្លូវ​នានា​ជាច្រើន​។ ជាពិសេស​នៅ​ផ្លូវ​លេខ​ ៦១ ខាងក្រោយ​មន្ទីរពេទ្យ​ជប៉ុន ខាងមុខ​វត្ត​ស្រះចក និង​នៅ​ផ្លូវ​លេខ​១១៨ បេនឡាន​បាត់ដំបង ក្នុង​ទឹកដី​ខណ្ឌដូនពេញ និង​នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ផ្លូវ​សុធារស គឺ​នៅលើ​សួន​ការ៉ូឡា ក៏មាន​គំនរ​សំរាម​ផងដែរ​។​

​ ស្ទើរតែ​គ្រប់​ទីកន្លែង កន្លុកកន្លៀត នៅ​រាជធានី​ភ្នំពេញ​តែម្តង  ដែល​ទុក​សំរាម​ច្រើន​ថ្ងៃ មិនឃើញ​ក្រុមហ៊ុន​ស៊ិន​ទ្រី មក​ប្រមូល​សោះ ដោយ​កន្លែង​ខ្លះ គរ​ទុកចោល​យូរថ្ងៃ​រហូត មាន​ចេញ​ដង្កូវ​វារ​ពេញ​ផ្លូវ ហើយ​កើតជា​រុយ​ដូច​ឃ្មុំ ។ មិន​ត្រឹមតែ​មិន​មក​ប្រមូល​សំរាម​ទេ ក្រុមហ៊ុន​មួយ​នេះ បាន​ដំឡើងថ្លៃ​ម​ន្ថែ​ម​ទៀត ។  ប្រការនេះ ជាហេតុ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ផ្លូវដង្ហើម ចំពោះ​កុមារ​តូចៗ ។​

Friday, November 15, 2013

កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈ

កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈរាជ​ធានី​ភ្នំពេញ​ ៖ មន្ទីរសុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​លទ្ធ​ផល​ចុង ​ក្រោយ​មួយ​កាល​ពេលថ្មីៗ​នេះ​ដោយ​បង្ហាញ​​ថា​ ចាប់​ពីថ្ងៃ​ទី​២១​ តុលា​ ដល់​ថ្ងៃទី​១០​ វិច្ឆិកា​ ២០១៣ នេះ​ មាន​កុមារ​ចំនួន​៤៥០.៧៣២​នាក់​បាន​មក​ទទួល​វ៉ាក់​សាំង​កញ្ច្រិល​ និង​ស្អូច​ ខណៈ​ដែល​កុមារ​ចំនួន​៨៥.៥៨៨​នាក់​ទទួល​វ៉ាក់​សាំង​គ្រុន​ស្វិត​ដៃ​ជើង​ សម្រាប់​ទូទាំង​រាជធានី​ភ្នំពេញ ។​

លោក​សុខ​ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិ​បាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​មន្ទីរសុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​ តាម​រយៈ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខា​ភិបាល​បាន​ផ្តល់​ នូវ​វ៉ាក់​សាំង​បង្ការ និង​ការពារ​ជំងឺ​​ដល់​ស្ត្រី​ និង​កុមារ​ដូចជា​ វ៉ាក់​សាំង​ការពារ​ជំងឺ​េតតា​ណូស​ស្ត្រី និង​ទារក​ វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ ជំងឺ​របេង​ ជំងឺ​ខាន់​ស្លាក់​ ក្អក​មាន់​ ជំងឺរ​លាក​សួត និង​ជំងឺ​កញ្ច្រិល​ដោយ​ទទួល​បាន​នូវ​លទ្ធ​ផល​លើសពី​៩០%​ លើ​គ្រប់​មុខ​វ៉ាក់​សាំង​ទាំងអស់​ ហើយក្នុង​នោះ​អាច​ការពារ​បាន​ពី​ការ​ស្លាប់ ការពារពិការ​ភាព​អស់​មួយ​ជីវិត​ និងបាន​កាត់​បន្ថយ​នូវ​បន្ទុក​​ចំណាយ​ថវិកា​គ្រួសារ​មួយ​ផ្នែក​ធំ​ ជា​ពិសេស​គឺ​កាត់​បន្ថយ​ភាពក្រី​ក្ររបស់​ប្រជា​ពលរដ្ឋ ។​

Friday, November 8, 2013

កូកាកូឡា​អាច​ចាក់​លាង​ជាតិ​ច្រែះ​ដែក​បាន​ធ្វើ​ឱ្យ​អ្នក​ធ្លាប់​ពិសា​ខ្លាចរអា​បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព(មានវីដេអូឃ្លីបខាងក្នុង)

ភ្នំពេញ​ ៖​ ទឹក​ភេសជ្ជ​ កូកាកូឡា​ដែល​ ជាទី​ពេញ​និយម​សម្រាប់ ​ក្រុម​យុវជន​ សម័យ​ថ្មី​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅប្រទេស​ បាន​ក្លាយទៅជា​មាន​សារសំខាន់​ មួយ​ផ្នែក​ទៀត​ គឺ​ត្រូវ​បាន​គេ​យក​ទឹក​កូកាកូឡា​ ដែល​ធ្លាប់​ពិសា ​ទៅ​ចាក់​លាង​ជាតិ​ដែក​ ដែល​ច្រែះ​បាន​យ៉ាង​ប្រសិទ្ធភាព​ ប៉ុន្ដែ​ បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ ព្រួយបារម្ភ​ ក្រែង​ ប៉ះពាល់ ​លើ​សុខភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​ សម្រាប់​អ្នក​ពិសា ​ដែល​ជា​អតិថិជន​ ប្រសិនបើ​ទឹក​ភេសជ្ជ​ កូកាកូឡា​មាន​ជាតិ​ អាស៊ីត​រហូត​ដល់​ ចាក់​ទៅ​លើ​ដែក​ច្រែះ​ ដុសលាង​ខាត់​ បាន​ជ្រះ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នោះ​ ?​ ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ម្ចាស់​គណនី​ឈ្មោះ​ “​ Khmer​ Library​ ”​ បាន​បង្ហោះ​នូវ​រូបភាព​ជនជាតិ​បរទេស​ ម្នាក់​បាន​យក​កូកាកូឡា​ដប​ជ័រ​មួយ​ដប​ ចំណុះ​១,៥​លី​ត្រ​ ចាក់​ទៅ​លើ​ផ្នែក​ខាង​ ក្រោយ​នៃ​រថយន្ដ​របស់​គេ​ ដែល​មាន​ជាតិ​ ច្រែះ​ ដោយសារ​គំនរ​ទឹកកក​ ហើយ​ការ​ អនុវត្ដ​យក​ភេសជ្ជ​កូកាកូឡា​ ដើម្បី​ជា​ មធ្យោបាយ​ដុសខាត់​ជាតិ​ច្រែះ​នេះ​ឃើញ​ថា​ មាន​ប្រសិទ្ធភាព​ ប៉ុន្ដែ​អ្នក​ដែល​បាន​ មើលឃើញ​ពី​សកម្មភាព​វី​ដេ​អូ​ឃ្លី​ប​នេះ​  ម្នាក់ៗ​មានការ​ខកចិត្ដ​យ៉ាង​ខ្លាំង​ អ្វី​ដែល​ ពួក​គេ​ធ្លាប់​ពិសា​ភេសជ្ជ​កូកាកូឡា​កន្លង​ មក​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ប្រសិនបើ​ប្រមូលផ្ដុំ​ដោយ​ជាតិ​អាស៊ីត​ ហើយ​ក្រពះ​របស់​មនុស្ស​មិន​អាច​ការពារ​ បាន​ជាតិ​អាស៊ីត​នេះ​ ។​

Monday, November 4, 2013

ភ្ញៀវទេសចរជនជាតិចិនម្នាក់ ស្លាប់ពេលស្ទីមនៅ​ សណ្ឋាគារសុខា

ព្រះសីហនុ៖ ស្រ្តីអាយុ៧៧ឆ្នាំ ជនជាតិចិន ជាភ្ញៀវទេសចរ មកកំសាន្តនៅក្រុងព្រះសីហនុ បានស្លាប់ ខណៈដែលកំពុង ឆ្ពុង(ស្ទីម) នៅក្នុង សណ្ឋាគារសុខា ក្រុងព្រះសីហនុ វេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច  បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ឈ្មោះ DONG WEI CUI ភេទស្រី មានស្រុកកំណើតនៅខេត្ត HU BEI ភាគខាងជើងប្រទេសចិន ជាប់នឹងប្រទេស ម៉ុងហ្គោលី ។

Thursday, October 24, 2013

ក្រសួង សុខាភិបាល ផ្សព្វផ្សាយ វិធានការ កាត់បន្ថយ ជំងឺភ្នែកក្រហម


ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃប្រទេស កម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ បាន ធ្វើការ ផ្សព្វផ្សាយពីវិធានការ កាត់បន្ថយ ការ រីករាលដាល នៃជំងឺភ្នែកក្រហម ទៅដល់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីឲ្យពួក គេ ចេះមានអនាម័យ ជៀសវាងកើតជំងឺ ប្រភេទ នេះ។

សេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួង​សុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភព លោក បានឲ្យដឹងថា នៅតាមមន្ទីរពេទ្យ មណ្ឌល​សុខភាព និងគ្លីនិកនានា នៅកម្ពុជា សង្កេតឃើញថា មានការ កើនឡើងនូវចំនួន​ ករណី​ជំងឺភ្នែកក្រហម។

តើ​ក្បាច់​អី​ដែល​មនុស្ស​ស្រី​ចូលចិត្ត​ជាងគេ​បំផុត​ពេល​ឡើងឋានសួគ៌​?

​នេះ​គឺជា​គំនិត​ទូទៅ​ ម្តងទៀត​ហើយ​ ជាមួយនឹង​ចំនេះដឹង​មួយ ដែល​អ្នកអាន​ យ៉ាងតិចណាស់​ក៏​ម្នាក់​ដែរ ដែល​គាត់​នឹង​និយាយ​ថា “​ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ត​វា​នោះ​ទេៗ​”​។ មិន​អី​ទេ ហើយ​យើង​អាច​និយាយ​ថា​ មិនមែន​ស្ត្រី​ទាំងអស់ ​សុទ្ធតែ​ពេញចិត្ត​នូវ​ក្បាច់​ រួមភេទ​ទាំងនេះ​នោះទេ​។​

​ចូរ​ទាក់ទង​ មក​ពួក​យើង​ភ្លាម​ទៅ ប៉ុន្តែ​បុរស​ ភាគ​ច្រើន​ពេញចិត្ត ​ឃើញ​ដៃគូរ​របស់​ពួកគេ ​ទទួលបាន​ចំនុច កំពូល​ណាស់​។ នេះ​គឺជា​ក្បាច់ ​រួមភេទ ​មួយ​ចំនួន​តូច​ដែល ​ស្ត្រី​ជាច្រើន​នាក់​ស្វែងរក​វា​ ដើម្បី​ទទួលបាន​នូវ​ការសប្បាយ​ ដ៏​ខ្លាំង​បំផុត ជាមួយនឹង​ទិច​និច​មួយចំនួនទៀ​ត​សម្រាប់​បុរស​ធ្វើយ៉ាងណា​អោយ​ទទួលបាន​នូវ​ ការពេញចិត្ត​ទាំង​ពីរ​នាក់​តែ​ម្តង​។​

របៀប​នៃ​ការនិយាយ​ជា​មួយ​ប្រពន្ធ​អំពី​ការ​រួមភេទ​

ការ​រួមភេទ ​គឺជា​រឿង​មួយ ​ដ៏​សំខាន់​សម្រាប់​បង្កើត​ជារ​ណាំង ​ឧបសគ្គ​ជា​ ច្រើន​នៃ ​ទំនាក់ ទំនង ​ប្តី​និង​ប្រពន្ធ​។ ការនិយាយ ​អំពី​ការ​រួមភេទ​ជាមួយ​ប្តី​ឬ​ប្រពន្ធ ​អាច​ក្លាយទៅជា​ប្រធានបទ ​ដ៏​ ពិបាក​មួយ​។ អ្នក​ត្រូវ​តែ​ដឹងថា មាន​ទិដ្ឋភាព​ទាក់ទង នឹង​ការនិយាយ​ អំពី​ការ​រួមភេទ​សិន​មុនពេល​ចូលខ្លួន​មក​ ពិភាក្សាគ្នា​។ ចូរ​យល់​ថា ការនិយាយ​ជា​មួយ ​ប្រពន្ធ​អំពី​ ការ​រួមភេទ​គឺជា​រឿង​ខុសគ្នា​ពី​ការនិយាយ​ ជាមួយ​មិត្តភក្តិ​។

​មិន​ចាំបាច់​មាន​ការភ័យខ្លាច ឬ​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ការនិយាយ​អំពី​ការ​រួមភេទ​ ជាមួយ​ប្រពន្ធ​នោះ​ ព្រោះ​អ្នក​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ងាយស្រួល​បំផុត​។ ដើម្បី​បំបាត់​ភាពភ័យខ្លាច អ្នក​ត្រូវ​តែ​រៀបចំ​ទុកជាមុន​។ ការរៀបចំ​ជួយ​អោយ​អ្នកបង្កើន​ប្រធានបទ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​គ្នា​បាន ​យ៉ាង​ច្បាស់លាស់ និង​មាន​ទំនុកចិត្ត​។ ការនិយាយ​ជា​មួយ​ប្រពន្ធ​ អំពី​ការរួម​ភេទ​អាច​នាម​អោយ​មាន​ការប្រឈមមុខ​មួយ ប៉ុន្តែ​ការចងចាំ​នូវ​ដំបូន្មាន​មួយចំនួន​តូច​នឹង​ជួយ​អ្នក​បាន​ច្រើន​ដែរ​។

ស្មោះត្រង់​
​ពិតណាស់ ភាពស្មោះត្រង់​គឺជា​គោលការណ៍​ដ៏​ល្អ​បំផុត ជា​ពិសេស​ពេល​អ្នក​កំពុងតែ​និយាយ​អំពី​ការ​រួមភេទ​ជាមួយ​ប្រពន្ធ ឬ​ប្តី​។ បើសិន​ជា​អ្នក​កំពុង​តែ​លើក​រឿង​នេះ​មក​និយាយ ត្រូវតែ​ស្មោះត្រង់ ព្រមទាំង​ប្រាប់​ចំនុច​នេះ​អោយ​ប្រពន្ធ​អ្នកដឹង​។ នាង​ត្រូវ​តែ​ដឹង​មិន​ខ្វល់​ថា​អ្នក​កំពុងតែ​គិត​អ្វី​ក្នុង​ចិត្ត​នោះទេ​។​

បញ្ហា​សុខភាព​៤​យ៉ាង​ដែល​ធ្វើអោយ​ស្ត្រី​មិន​ចង់​រួមភេទ​

​នៅពេល​ដែល ​ស្ត្រី​ម្នាក់​មិន​ចាប់អារម្មណ៍​ នឹង​ការ​រួមភេទ​,  វា​អាច​មក​ពី​បញ្ហា ​នៃ​ទំនាក់ទំនង​រវាង​គូរ​ស្នេហ៍​, មកពី​ការថែទាំ​របស់គាត់ ឬ​អាច មកពី​រឿង​អ្វី​ផ្សេង​​ទៀត ​ដែល​គាត់​ធ្លាប់​ជួប ប៉ុន្តែ​វា​ក៏​អាច​មក​ពី​បញ្ហា​ សុខភាព​ផងដែរ​ ។ បញ្ហា​សុខភាព​ទាំងនោះ​រួមមានៈ​

​ថយ​ចុះ​លំហូរ​ឈាម​
​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺលើសឈាម ​គឺ​ជា​ជំងឺ​ដែល​អាច​ធ្វើអោយ​ រារាំង​​ដល់​ លំហូរ​ឈាម​ទៅកាន់​ប្រដាប់ភេទ​។​

បញ្ហា​អរ​ម៉ូ​ន​ការ​អស់​រដូវ​, ការ​បំបៅកូន​ដោយ​ទឹកដោះ​, ការប្រើ​ថ្នាំ​ពន្យារ កំណើត និង​បញ្ហា​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីតអាច​ធ្វើអោយប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ របស់​ស្ត្រី​។​ 

ផល​រំខាន​របស់​ថ្នាំ​
ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការព្យាបាល​ដោយសារ​ធាតុគីមី ដូច​ជា​ថ្នាំ tamoxifen ជាដើម ជា​ទូទៅ​វា​រំខាន​ដល់​ចំណង់​ផ្លូវភេទ​។​

តើ​ស្ត្រី​ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការ​រួមភេទ​

​អ្វី​ដែល​សប្បាយ ​ច្រើនជាង​ ភាពស្រណុកសុខ​ស្រួល​​ខាង​រាងកាយ​ ទៀត​នោះ ការ​រួមភេទ​ ពិត​ជា​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខភាព ​ស្ត្រី​ច្រើន​។ ជាមួយនឹង​សកម្មភាព​ រួម​ភេទ បម្រែ​បម្រួល​​ខាង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ ជា​ច្រើន​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រាងកាយ ហើយ​សកម្មភាព​ទាំងនេះ​ផ្តល់​ផល​វិជ្ជា​មាន​ទាំង​បុរស និង​ស្ត្រី​។ ការសិក្សា​មួយ ​ដែល​ធ្វើឡើង​ដោយ ​អ្នកវិទ្យាសាស្ត្រ ​របស់​កម្ម​វិធី​សុខភាព​ស្ត្រី (Women’s​​ Health Progra​-​mme) នៅឯ​សាកលវិទ្យាល័យ ​Monash នៅ​អូស្ត្រា​លី​បាន​បង្ហាញ អោយឃើញថា ស្ត្រី​ដែល​រួមភេទ​តិចជាង​ ពីរ​ដង​ក្នុង​មួយ​ខែ​ ងាយ​នឹង​មាន​ជំងឺ​ណាស់​។​ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ស្ត្រី​អាច​ទទួលបាន​៖
  • បន្ធូរ​អារម្មណ៍​ជាមួយ​ការ​រួមភេទ​៖ នេះ​គឺជា​ការពិត​ដែល​មាន​លក្ខណៈ​ជាក់ស្តែង​បំផុត​។ មនុស្ស​មួយចំនួន​យល់​ស្រប​ថា ការ​រួមភេទ​មាន​ឥទ្ធិពល​ជួយ​អោយ​អ្នក​បន្ធូរ​អារម្មណ៍​បាន​ច្រើន​រហូត​ដល់ ១០​ដង​ដូច​ការប្រើ​ថ្នាំ​សន្តំ​ដែរ​។​

មធ្យោបាយ ១០​យ៉ាង​ដើម្បីអោយ​ប្តី​សប្បាយ​ចិត្ត​ពេល​ឡើង​គ្រែ​

​ភាពស្និទ្ធស្នាល​ តាម​ផ្លូវ​កាយ ​គឺជា​រឿង​សំខាន់​សម្រាប់​ ទំនាក់ទំនង​ស្នេហា​ គ្រប់​ប្រភេទ​។ អ្វី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុងពេល​រួមភេទ ​គឺជា​មធ្យោបាយ​តែ​ មួយគត់​ក្នុងកា​រង្ហា​ញ​ នូវ​សេចក្តីស្រឡាញ់​ ចំពោះ​ដៃគូរ​របស់​ពួកគេ​។ ឥឡូវនេះ បើសិនជា​ការ​រួមភេទ​កំពុងតែ​មាន​បញ្ហា វា​ក៏​គួរតែ​ដល់ពេល​ ដើម្បី​កែប្រែ​រឿង​ខ្លះ​ហើយ​។ ខាងក្រោម​នេះ​ គឺជា​មធ្យោបាយ​ល្អ​១០​យ៉ាង ​ដើម្បី​ជួយ​អោយ​ខាង​ប្រុស​ សប្បាយចិត្ត​៖
  • ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​៖ ចូរ​ស​បន្ធូរ​អារម្មណ៍​ខ្លួនឯង និង​ខាង​ប្រុស​តាមរយៈ​ការផ្តល់​អោយ​គ្នាន​នូវ​ការ​ម៉ាស្សា​រាងកាយ​យ៉ាង​ល្អ​ មួយ​។ រឿង​នេះ​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការទទួល​បាន​សម្រើប​ផ្លូវភេទ​។ វា​គឺជា​រឿង​ល្អ​ដើម្បី​អាច​ឈាន​ដល់​ការរួម​ភេទ​បាន​។ មនុស្ស​ដែល​ចេះ​ច្នៃ​បរិយាកាស​កាន់តែ​ល្អ​បាន​មួយ​ចំនួន ពិតជា​អាច​ធ្វើអោយ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​រួមភេទ​របស់​ពួកគេ​។ 

វាយលុក​តំបន់​សម្រើប G-spot របស់​នាង​ដោយ​វិធី​ណា​?

G-spot គឺ​បាច់​នៃ​បណ្តំ ​ចុង​សរសៃប្រសាទ​ ដ៏​តូច​មួយ​មាន​ ទំហំ​ប៉ុន​គ្រាប់​សណ្តែក​។ វា​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្នុង និង ​លើ​ជញ្ជាំង​ ខាងមុខ​នៃ​ទ្វារមាស​ស្ត្រី​ប្រហែលជា​នៅ​ប្រវែង​ពាក់កណ្តាល​ ពី​ច្រក​ខាង​ក្រៅ​របស់​ទ្វារ មាស​ទៅក្នុង​។ នៅពេល​ប្រើ​ដៃ​ភ្ញោ​ចដ​ល់​កន្លែង G-spot នេះ​មាន​អារម្មណ៍​ថា​ដូច​គ្រើមៗ​។ ដូច្នេះហើយ ការភ្ញោ​ច​ទៅលើ​តំបន់​មួយ​នេះ ​គឺ​អាស្រ័យ​ទៅលើ​អ្នក​ទេ ហើយ​អាច​ធ្វើបាន ​តាម​មធ្យោបាយ​ពីរ​របៀប​៖

ក្នុងពេល​រួមភេទ ក្បាច់​ដែល​ត្រូវ​ប្រើ​ក្នុងពេល​រួមភេទ​គួរតែ​ធ្វើ​យ៉ាងណា​អោយ​លិង្គ​អាច​ ត្រដុស​នឹង G-spot របស់​នាង​។ ក្បាច់​សូក​បញ្ចូល​លិង្គ​ពីក្រោយ (Rear-entry Position) នឹង​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​រឿងនេះ​។​