របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​

ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​ខេត្ត​ប៉ៃ​លិន​ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​បាក់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​អស់​ចំនួន​២ បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​​ ដោយសារត្រូវ​ប្តី​វាយ​នឹង​ដែក​ស្បែង​ ខណៈ​គាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ​ ។​ ភ្លាមៗ​នោះ​ អ្នក​ជិត​ខាង​ប្រញាប់​លើក​ស្ត្រី​រងគ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ត្រូវគ្រូ​ពេទ្យ​ដាក់បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្សែនទើប​ដឹង​ខ្លួន​ឡើង​វិញ តែ​​ដោយសារ​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ពេក​ គ្រូ​ពេទ្យ​ក៏​ប្រញាប់​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់​ ដំបង​នៅ​រសៀល​ថ្ងៃ​ដដែល។​

ហេតុ​ការណ៍​ស្ត្រី​រង​គ្រោះ​ត្រូវ​ប្តី​ប្រមឹក​យក​ដែក​ ស្បែង​វាយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា​ នៅ​ក្នុង​ភូមិអូរ​តាប្រាង្គ​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន ។​ ស្ត្រី​រងគ្រោះ​ឈ្មោះ គុយ​ សាន់​ អាយុ​៤១​ឆ្នាំ​ ជា​កសិករ​ មានស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ​ និង​មាន​កូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក​ (ស្រី​១ ប្រុស​២) ។​ ចំណែក​បុរស​ជាប្តី​ឈ្មោះ​ រាម​ ហាក់​ អាយុ​៤៥​ឆ្នាំ​ ជា​មនុស្ស​ញៀន​ស្រា​អស់​រយៈ​ពេល​ជាង​៥ឆ្នាំ​មក​ហើយ​ ដេើរ​តែ​ផឹក​ស៊ី​អួ​ទីនួ​អត់​ធ្វើ​ការ​អ្វី​ទេ ។​

ស្ត្រី​រងគ្រោះបាន​និយាយ​រៀប​រាប់​ថា គាត់​បាន​ចាក​ចេញ​ពីស្រុក​កំណើត​ឯ​ខេត្ត​កំពង់​ស្ពឺ​មក​រស់​នៅ​ក្នុង​ភូមិ​ អូរតា​ប្រាង្គ​ សង្កាត់​ប៉ៃលិន​ អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ ។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លងទៅ​នេះ​ ប្តីរបស់​គាត់​បាន​ដើរ​ផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​រហូត​ដល់​ក្លាយ​ជា​ មនុស្ស​ញៀន​ស្រា​​ អត់​ស្រា​មិន​បាន​ ពេល​ភ្ញាក់​ឡើងពី​ដំណេក​តែង​តែ​ដើ​ទៅរក​តៀម​ស្រា​ជា​​រៀងរាល់​ថ្ងៃ​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​តែង​តែ​ស្រវឹង​ និង​ឈ្លោះ​ទាស់​ទែង​ជា​មួយ​ប្រពន្ធ​និង​កូន​ដេញ​វាយ​រត់​ចែក​ជើងគ្នា ។​
 ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​
 ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​

No comments: