ឮបុរសម្នាក់ក្នុងចំណោមអ្នកទោសទាំង៣៧នាក់
ឈ្មោះ នូវ ទិត្យ អាយុ៤៧ឆ្នាំមានទីលំនៅក្នុងភូមិត្រពាំងសង្កែ
ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា
រូបគាត់បាននាំគ្នាធ្វើដំណើរចាកចេញពីផ្ទះមានគ្នា២០នាក់
ដោយមានមេខ្យល់នាំមកអូសនិងកាប់ឈើគ្រញូង
លុះពេលជិះរថយន្តមកដល់ស្រុកជាំកម្សាន្ត ខេត្តព្រះវិហារ
មេខ្យល់បាននាំឆ្លងដែនចូលប្រទេសថៃតាមច្រកចាក់ច្រែង
ក្នុងនោះមេខ្យល់បានបង់លុយទៅឱ្យទាហានដែលឈរជើងនៅទីនោះក្នុង
ម្នាក់ៗចំនួន៣ម៉ឺនរៀល ទើបអាចធ្វើដំណើរចេញទៅបាន ។
លុះពេលចូលទៅដល់ក្នុងទឹកដីថៃ
ពួកខ្លួនកំពុងតែកាប់និងអូសឈើគ្រញូង
ស្រាប់តែក្រុមទាហានឈុតខ្មៅថៃបានបាញ់រះជាច្រើនគ្រាប់
មានអ្នកខ្លះបានស្លាប់បាត់បង់ជីវិត អ្នកខ្លះរងរបួស
និងខ្លះទៀតត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួននាំយកទៅដាក់ក្នុង
ពន្ធនាគារប្រទេសថៃកាលពីអំឡុងខែមីនា ២០១២ កន្លងទៅ ។
បុរសរូបនេះបានបញ្ជាក់ថា
ជាក់ស្តែងអ្នកទោសខ្មែរទាំង៣៧នាក់នេះដែលតុលាការស្រុកខាន់តាឡាក់
ខេត្តស៊ីសាកេត
ទើបតែបានដោះលែងនេះដោយសារបានចោទប្រកាន់ពីបទឆ្លងដែនកាប់ឈើ
គ្រញូងដោយខុសច្បាប់
ត្រូវបានតុលាការស្រុកខាន់តាឡាក់កាត់ទោសទាំង៣៧នាក់មានទោស
ម្នាក់ៗ១៩ខែ ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment