របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, November 13, 2013

ប្រទះ​ឃើញ​សព​កូនង៉ែត​អាយុ​៨​ខែ​អណ្តែត​ទឹក​ទន្លេ​មេគង្គ​សង្ស័យ​ឪពុក​សម្លាប់​ខណៈ​ឈ្លោះ​លែង​លះ​គ្នា

ភ្នំពេញ​ ៖ ​សព​កូនង៉ែត​ភេទ​ប្រុស​ម្នាក់​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ ទន្លេ​មេ​គង្គ​ម្តុំ​ខាង​ក្រោយ​សណ្ឋាគារ​វ៉ា​ស៊ីន​តោន​ខ​ណៈ​ដែល​នារី​ម្នាក់​ អះអាង​ថា​ជា​សព​កូន​របស់​ខ្លួន​ដែល​នាង​ទើប​នឹង​លែងលះ​គ្នា​កាល​ពី​ថ្ងៃទី​ ១២​ ខែ​វិច្ឆិកា​ ហើយ​បាន​ប្រគល់​កូន​ឲ្យ​ប្តី​តែ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទើប​បាន​ជា​កូន​នាង​ ស្លាប់​អណ្តែត​ទឹក​បែប​នេះ​។​​

ហេតុ​ការណ៍​ប្រទះ​ឃើញ​សព​កូនង៉ែត​នេះ​កាល​ពី​ព្រឹក​ម៉ោង​៨​ថ្ងៃទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ ​នៅ​ចំណុច​ក្បែរ​ច្រាំង​ទន្លេ​មេគង្គ ​ខាង​ក្រោយ​សណ្ឋាគារ​វ៉ា​ស៊ីន​តោន​ ភូមិ​កៀន​ឃ្លាំង ​សង្កាត់​ជ្រោយ​ចង្វា​ខណ្ឌ​ឫស្សីកែវ​។​

បើ​តាម​នារី​ម្នាក់​ឈ្មោះ​ យ៉ាត​ ចំប៉ា​ អាយុ​២៣​ឆ្នាំ​ មាន​ស្រុក​កំណើត​ភូមិ​ព្រែក​ក្រប៉ៅ​ទី​៣ ​ឃុំ​ព្រែក​អំពិល​ ស្រុក​ខ្សាច់​កណ្តាល​ខេត្ត​កណ្តាល​ ចំណែក​ប្តី​ដែល​ទើប​នឹង​លែងលះ​គ្នា​នោះ​ឈ្មោះ​ ហ៊ុន​ រុំ​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ជំ​រុះ ​ឃុំ​រំចេក ​ស្រុក​ព្រះស្តេច ​ខេត្តព្រៃវែង​ ឯ​កូន​ប្រុស​រងគ្រោះ​របស់​នា​ង​ឈ្មោះ​ រុំ​ ​សុផាន់​ណា ​អាយុ​៨​ខែ​៕​



No comments: