របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 14, 2013

ស្ត្រី​វ័យ ៧៣ឆ្នាំ ម្នាក់ ត្រូវ​ឪម៉ាល់​ទិច​ស្លាប់ នៅ សាមគ្គី​មាន​ជ័យ

កំពង់ឆ្នាំងៈ ស្ត្រី​អាយុ ៧៣ឆ្នាំ ម្នាក់ ត្រូវ​សត្វ ឪម៉ាល់​ទិច រហូត​ស្លាប់ ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​កាល​ព្រឹក​ថ្ងៃ ទី១២ ខែ វិច្ឆិកា នៅ​ក្នុង​ភូមិ ទ័ពបោះ ឃុំ ធ្លកវៀន ស្រុក សាមគ្គី​មាន​ជ័យ។

លោក សន ធី មន្រ្តី​នគរបាល​ស្រុក សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ ក្រូច ណុំ អាយុ ៧៣ឆ្នាំ ជា​ម្តាយ​លោក​មេ​ភូមិ ទ័ពបោះ ឃុំ ធ្លកវៀន ស្រុក សាមគ្គី​មាន​ជ័យ ត្រូវ​សត្វ​ឪម៉ាល់​ទិច ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ដឹក​មក​មន្ទីរពេទ្យ ដោយ​សារ​តែ​សត្វ​ឱម៉ាល់​ទិច​គាត់​ច្រើន​ពេក។

លោក​បន្ត​ថា ជន​រងគ្រោះ​ទៅ​ចម្ការ​នៅ​ប្រហែល ៣០ម៉ែត្រ​ពី​ផ្ទះ កំពុង​តែ​ធ្វើ​ស្មៅ​សណ្តែក​នៅ​ក្រោម​ដើម​ត្នោត ស្រាប់​តែស្លឹ​ក​ត្នោត​ងាប់ ១ ធាង មាន​ទាំង​សម្បុក​ឪម៉ាល់​ធំ​មួយ បាន​ធ្លាក់​មក​ចំ​គាត់ ហើយ​មេ​ឪម៉ាល់​ផ្អើល​ចេញ​មក​ព័ទ្ធ​ទិច​គាត់​ពេញ​ខ្លួន​តែ​ម្តង។ ចៃដន្យ​ដែរ កូន​គាត់​បាន​ជិះ​ម៉ូតូ​កាត់​ទី​នោះ​បាន​ឃើញ​ម្តាយ​ត្រូវ​សត្វ​ឪម៉ាល់​ទិច ក៏​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក កំពង់ ត្រឡាច មក​ដឹក​ទៅ​សង្គ្រោះ តែ​គាត់​បាន​ស្លាប់​តាម​ផ្លូវ​មុន​ទៅ​ដល់​ពេទ្យ​ទៅ​ហើយ៕

No comments: