របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 15, 2013

បងស្រីបង្កើត កញ្ញា ឈិន ចាន់សុធារី ចងកសម្លាប់ខ្លួន ទាំងមិនដឹង មូលហេតុ

ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលគេដឹងថា ជាបង ស្រី បង្កើត របស់ ពិធីការិនី ទូរទស្សន៍ កញ្ញា ឈិន ចាន់សុធារី បានចងក សម្លាប់ខ្លួន នៅក្នុង បន្ទប់ ឡៅតឿ ផ្ទះល្វែង កាលពីវេលាម៉ោង ប្រមាណ ៧និង ៣០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយមិនទាន់ ដឹងមូលហេតុ ។

សពជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះ ឃើញ ស្លាប់ដោយចងក នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែង លេខ២១៤ ផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច មូលដ្ឋាន ប្រាប់ថា មាន ឈ្មោះ ឈិន ចាន់សុរ៉ាវី ភេទស្រី អាយុជាង៣០ឆ្នាំ និងត្រូវជាបងស្រី របស់កញ្ញា ឈិន ចាន់សុ ធារី។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា ក្រោយប្រទះឃើញ សពជនរងគ្រោះ ស្លាប់ដោយចងក យ៉ាងដូច្នេះ លោកបានបញ្ជាឲ្យ កម្លាំងសមត្ថកិច្ច មូលដ្ឋាន សហការជាមួយ កម្លាំងនគរបាល ជំនាញខាងផ្នែកព្រហ្មទណ្ឌ កោស ល្យវិច័យរបស់ក្រុង ចុះទៅកន្លែងកើតហេតុ មើលករណី។ យ៉ាងណាក៏ដោយ លោក ប៊ន សំអាត មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យជនរងគ្រោះ ចងកស្លាប់នោះទេ ខណៈសមត្ថកិច្ចរបស់លោក នឹងបន្តសាកសួរសាច់ញាតិ ជនរងគ្រោះ បន្តទៀត។

ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះម្នាក់ បានឲ្យដឹងថា  ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនរង គ្រោះមានទឹកមុខ ស្រងូតស្រង៉ាត់ ខុសប្លែកពីធម្មតា មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែជនរង គ្រោះ ដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។

មន្រ្តីនគរបាលមួយរូបនេះ បានឲ្យដឹងថា មុនពេលចងក សម្លាប់ខ្លួនជនរងគ្រោះ បានផឹកស្រាបៀរ អស់ ប្រហែល៤កំប៉ុង រួចយកខ្សែចងក្រវ៉ាត់អាវ ចងកតែម្តង។ ជាមួយគ្នានេះ កាលពីព្រឹក ជនរង គ្រោះបើករថយន្ត បានបើកបុកបង្គោលភ្លើងទៀតផង ដោយសារតែ ពិបាកចិត្តខ្លាំង ពេកហើយ មើលទៅ។ ក្រោយការស្លាប់ ជនរងគ្រោះបានបន្សល់ ទុកនូវលិខិតមួយច្បាប់ ដោយសរសេរ ពាក្យ ពេជន៍ មួយចំនួនផងដែរ។

ក្រោយពិនិត្យ សពជនរងគ្រោះ សមត្ថកិច្ច មូលដ្ឋាន បានបញ្ជូនសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

 

Photo by LookingTODAY 

ប្រភពៈ ដើមអំពិល និងLookingtoday

No comments: