របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 8, 2013

មក​ពី​ខេត្ដព្រៃវែង​ជួល​បន្ទប់​ផ្ទះសំណាក់​ដេក​ព្រឹក​ឡើង​ចង​.​ក​ធ្វើ​អត្ដឃាត​

ភ្នំពេញ​ ៖​ ការ​ប្រកប​អាជីវកម្ម​ បើក​ផ្ទះសំណាក់​របស់​បងប្អូន ​ប្រជាពលរដ្ឋ​នៅ​ ក្នុង​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ​ មិនមែន​ម្ចាស់​ទីតាំង​ ណា​ម្នាក់​ បានដឹង​មុន ​ពី​ហេតុ​ការណ៍​ដែល​បាន​កើតឡើង​ ចំពោះ​ភ្ញៀវ​ ដែល​ចូល​ទៅ​ស្នាក់ ​នៅ​ឬ​ក៏​សម្រាក​មួយ​ យប់​ឬ​ពីរ​យប់​នោះ​ទេ​ ។​
​ជាក់ស្ដែង ​រឿង​ខាងលើ​នេះ ​បុរស​ម្នាក់​មក​ពី​ខេត្ដព្រៃវែង​ ដោយ​មាន​កាបូប​ស្ពាន​ ពណ៌​ខ្មៅ​មួយ​ ដោយ​មាន​ទាំង​សម្ភារ​មួយ​ ចំនួន​ព្រមទាំង​សៀវភៅ​គ្រួសារ​ផង​ដែរ​ មក​ជួល​បន្ទប់​ផ្ទះសំណាក់​យីហោ​៥៨៦​ ដែល​មា​នទី​តាំងនៅ​ទំនប់​លេខ​៧០​ ភូមិ​-​ សង្កាត់​ទួល​សង្កែ​ សម្រាក​មួយ​យប់​ លុះ​ ព្រឹក​ឡើង​ក៏​ធ្វើ​អត្ដឃាត​យក​ក្រមា​រុំ​ក​ ភ្ជាប់​ធ្នឹម​បន្ទប់ទឹក​បណ្ដាល​ឱ្យ​ស្លាប់​ដូច​បំណង​ ។​

​ហេតុការណ៍ ​ខាងលើ​នេះ​ ភ្ញាក់ផ្អើល​នៅ​ ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ក្នុងផ្ទះ​សំណាក់​​ខាងលើ​ នៃ​បន្ទប់​លេខ​ A8​ជាន់​ទី​១​ ខណៈ​អ្នក​មើល​ការ​និង​បោស​ សំអាត​បន្ទប់​មានការ​សង្ស័យ​បន្ទាប់​ពី​ ហៅ​គ្មាន​ឮ​សំឡេង​ឆ្លើយ​តប​ ក៏​រាយការណ៍​ ប្រាប់​នគរបាល​បាល​រួច​បង្កើត​គណៈ​កម្ម​ ការ​ចម្រុះ​គាស់​ទ្វារ​ចូល​ទៅ​ខាងក្នុង​ មិន​ដឹង​ជន​រង​គ្រោះ​ស្លាប់​តាំងពី​ពេល​ណា​មក​ឡើយ​ ។​
​នៅ​ក្នុង​ សៀវភៅ​គ្រួសារ​គេ​ឃើញ​មាន​ ឈ្មោះ​ជន​រង​គ្រោះ​ឈ្មោះ​វន​ គឹ​ម​សាន្ដ​ កើត​ឆ្នាំ​១៩៨២​ មាន​ទីលំនៅ​ភូមិ​ព្រែក​ តា​រ័​ត្ន​ ឃុំ​កំពង់​ប្រាំ​ ស្រុក​ពារាំង​ ខេត្ដ​ព្រៃ​ វែង​ ។​

ជុំវិញ​ រឿងរ៉ាវ​ធ្វើ​អត្ដឃាត​របស់​បុរស​ ខាងលើ​នេះ​ ពុំ​មាន​ប្រភព​ណាមួយ​បញ្ជាក់​ ឱ្យ​បាន​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការ​ ធ្វើ​អត្ដឃាត​នោះ​ឡើយ​ ដោយ​អ្នកខ្លះ​បាន​និយាយ​ថា​ ដោយសារ​ជន​រង​គ្រោះ​មាន​ វិបត្ដិ​នៅ​ក្នុង​បន្ទប់​គ្រួសារ​ ហើយ​ខ្លះ​ទៀត​បាន​និយាយ​ខុសៗ​គ្នា​ តែ​ទោះជា​យ៉ាងណា​   មាន​តែ​ជន​រង​គ្រោះ​និង​សាច់ញាតិ​ប៉ុណ្ណោះ​ ដែល​ដឹង​រឿង​ទាំង​អស់នេះ​ ។​

​ ម្ចាស់ផ្ទះ​សំណាក់​៥៨៦​បានឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​វេលា​ ម៉ោង​១១​និង​៣០​នាទី​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ ឌុ​ប​មិន​ដឹក​មកពីណា​នោះ​ទេ​ មក​ជួល​បន្ទប់​ផ្ទះសំណាក់​របស់​គាត់​សម្រាក​មួយ​ យប់​ក្នុង​តម្លៃ​៥​ដុល្លារ​ ។​ ម្ចាស់​ទីតាំង​បាន​ ឱ្យ​ដឹង​ទៀត​ថា​ នៅ​ពាក់កណ្ដាល​ទៀប​ភ្លឺ​ ដោយ​មើលទៅ​តាម​កាមេរ៉ា​ចាប់​រូបភាព​ ឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពី​បន្ទប់​របស់​ ខ្លួន​គោះ​បន្ទប់​គេឯង​ តែ​មិនដឹង​រក​អ្វី​នោះឡើយ​ ។​ លុះដល់​វេលា​ម៉ោង​៦​និង​២០​ នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​ បុគ្គលិក​បម្រើ​ការ​ នៅផ្ទះ​សំណាក់​របស់​គាត់​ក៏​បាន​ឡើង​ទៅ​ គោះ​បន្ទប់​រួច​ស្រែកហៅ​ពី​ខាងក្រៅ​ តែ​  គ្មាន​ឮ​សំឡេង​ឆ្លើយ​តប​មក​វិញ​ ។​ ពេល​នោះ​ក៏​បាន​មក​រាយការណ៍​ប្រាប់​ម្ចាស់​ ទីតាំង​ហើយ​ប្រាប់​ទៅ​សមត្ថកិច្ច​ក៏​សម្រេចចិត្ដ​គាស់​ទ្វារ​ចូល​ទៅ​មើល​ ខាងក្នុង​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ទៅ​ហើយ​ ៕

No comments: