របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

ដេញវាយ​គ្នា​ពេញ​ផ្លូវ​ក្រោយ​ពេល​ផឹក​ស៊ីស្រវឹង​បង្ករ​ការភ្ញាក់​ផ្អើល

7400street_fighter.jpgក្មេងទំនើង​២ក្រុម មាន​គ្នា​ប្រមាណ​ជា​២០​នាក់ បាន​ដេញ​វាយ​គ្នា​ផ្អើ​ល​ផ្លូវជាតិ​៦អា បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ធ្ងន់​និងស្រាល​បន្ទាប់ពី​ចេញពី​ផឹក​ស៊ីសប្បាយ។

តាម​សាក្សី​បាន​ឲ្យ​ដឹងថា ក្រុមក្មេង​ស្ទាវ​ទាំងពីរ​ក្រុមនេះ មាន​គ្នា​ប្រមាណ​១០​នាក់ ក្នុងមួយ​ក្រុម បាននាំគ្នា​ចូលទៅ​ស៊ីផឹក​នៅ​ហាង​តា​ចារ ម្តុំ​គល់ស្ពាន​ព្រែក​តាសេក លុះ​ស្រវឹង​បាន​ទាស់សម្តី​គ្នា​ចេញមក​វិញ ក៏​ដេញ​វាយ​គ្នា​តាម​បណ្តោយ ​ផ្លូវជាតិ​លេខ​៦A បណ្តាល​មនុស្ស ៣​នាក់ ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​រងរបួស​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣០​នាទី រសៀល​ថ្ងៃទី​២០ វិច្ឆិកា ២០១៣ ចំណុច​មុខ​វត្ត​ព្រែក​លាភ សង្កាត់​ព្រែក​លាភ ខណ្ឌឫស្សីកែវ​។ ដោយ​ឡែក​ជនរងគ្រោះ​ឈ្មោះ ១. ឡេង យ៉ា អាយុ ២៣​ឆ្នាំ ភេទ​ស្រី ២. រ៉ុ​ម លីន អាយុ ២១​ឆ្នាំ ភេទ​ស្រី និង ៣.​ឈ្មោះ រ៉ា ស័ក្តិ អាយុ ២០​ឆ្នាំ ភេទ​ប្រុស អ្នក​ទាំង​៣ ជិះ​ម៉ូតូ​ជាមួយគ្នា រងរបួស​រលាត់​ដៃជើង​។​ ​
ក្នុង​ពេល​នោះ​ដែរ​ សមត្ថកិច្ច​បាន​ឃាត់​បាន​យុវជន ២​នាក់ រួមទាំង​ម៉ូតូ ១​គ្រឿង បញ្ជូនទៅ​ធ្វើការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​លៀប​ផងដែរ​៕
21b1


ប្រភពៈ នាវា



No comments: