របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 28, 2013

ស៊ុយអែត​​ផ្តល់១,៥​លានដុល្លារ​ដល់សាលាក្តីខ្មែរក្រហម

រាជធានីភ្នំពេញ​៖ ឯកអគ្គរដ្ឋទូតស៊ុយអែត​ប្រចំាកម្ពុជា​លោកស្រី​ អាន់ណាម៉ៃ​ ហ៊ុលហ្គាត ​បានមានប្រសាសន៏ផ្តល់​ជំនួយដល់សាលាក្តីខ្មែរ​ក្រហមចំនួន​ ១,៥លានដុល្លារអាមេរិក ។
ប្រសាសន៏បែបនេះ​របស់លោកស្រី​ បានធ្វើឡើងក្នុងជំនួប​សម្តែងការគួរសម​និងធ្វើ សវនាការជាមួយ​​ សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា​ ក្នុងឱកាសដែល​លោកស្រី ត្រូវបានរដ្ឋាភិបាលស៊ុយអែត​តែងតំាងថ្មី​ជាឯកអគ្គរដ្ឋទូតប្រចំាកម្ពុជា ។

នៅចំពោះ​មុខសម្តេច ​ហេង សំរិន ​លោកស្រីក៏បាន​បញ្ជាក់ពីជំហរ​របស់រដ្ឋាភិបាលស៊ុយអែត​ក្នុងការគំាទ្រដំណើរការ ​លទ្ឋិប្រជាធិបតេយ្យ​នៅកម្ពុជា និងថា​ស៊ុយអែតនឹង​បន្ត​សហប្រតិបត្តិការ​ជួយលើវិស័យ​មួយចំនួនដូចជាអប់រំ​ ​សុខាភិបាល​ វិនិយោគ ​ពាណិជ្ជកម្ម ​កសិកម្មនិងសេវកម្ម ។
ជាការឆ្លើយតប​សម្តេចប្រធានរដ្ឋសភា​ ហេង សំរិន ​តាមរយៈលោកស្រី ​ក៏បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាល​និងប្រជាជនស៊ុយអែត​ ដែលបានគំាទ្រនិងជួយដល់កម្ពុជា​ទំាងពេលបច្ចុប្បន្ន​ក៏ដូចជានាពេលកន្លងមក ​និងបានជូនពរលោកស្រី​ឯកអគ្គរដ្ឋទូតស៊ុយអែត ទទួលជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ៕


No comments: