របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

ចាញ់​ល្បែង​នៅកាស៊ីណូអស់​រាប់​សែន​ដុល្លារ​ បែក​គំនិត​លួច​កាច់​សោ​.ក​ម៉ូតូ ត្រូវ​ប៉ូលិស​ក្របួច​ជាប់

ចាញ់​ល្បែង​នៅកាស៊ីណូអស់​រាប់​សែន​ដុល្លារ​ បែក​គំនិត​លួច​កាច់​សោ​.ក​ម៉ូតូ ត្រូវ​ប៉ូលិស​ក្របួច​ជាប់​ក្រុង​ប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​២​នាក់​ទំនង​ជា​ចាញ់​ល្បែងក្នុង​កាស៊ី​ណូ​ស្ពឹក​មុខ​បាន​​ធ្វើ​ សកម្ម​ភាព​លួច​កាច់​សោ​.ក​ម៉ូតូ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ ស្រែក​ផ្អើល​ឆោ​ឡោ​ប្តឹង​ដល់​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​ ១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៣ នៅ​ចំណុច​ប្លុក​កា​ស៊ី​ណូ​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​។
តាម​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​ឡុង វណ្ណ​ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ និង​ឈ្មោះ​វង្ស រដ្ឋា​ ភេទប្រុស អាយុ​២២​ឆ្នាំ ជន​សង្ស័យ​ទាំង​២​រស់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។
លោក​ហម ម៉ុត មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​បាន​ចាញ់​ល្បែង​កាស៊ីណូ និង​ចាញ់​ការ​ភ្នាល់​រាប់​សែន​ដុល្លារ​ទើប​បែក​គំនិត​លួច​ម៉ូតូ​តែ​ម្តង​ទៅ​ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​កាន់​ទី​បញ្ជា​ការ​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី៕

No comments: