
ខេត្តកំពង់ស្ពឺ ៖
បុរសម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅនឹងដើម
ឈើខាងក្រោយផ្ទះ ដោយសារខឹងបងប្រុសបង្ខំឱ្យយកប្រពន្ឋ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិរលស់
សង្កាត់ច្បារមក ក្រុងច្បារមន ។
បុរសគិតខ្លីខាងលើបានត្រូវគេស្គាល់ឈ្មោះកាន់
រុំ អាយុ២១ឆ្នាំ ជាអ្នកទិញ-លក់ម៉ូតូ មានទីលំនៅភូមិកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ
និងប្រគល់សពឱ្យក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
No comments:
Post a Comment