របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 29, 2013

អ្នក​ច​ម្រៀ​ងប្រចាំ​ផលិតកម្ម​FIVE​ STAR​ ម្នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់​ ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ជាមួយ​និង​អ្នក​ប្រើប្រាស់​៧​នាក់

​ខេត្តបន្ទាយមានជ័យ​ ៖ ​ជនសង្ស័យ ​ប្រុស​ស្រី​៨​នាក់​ក្នុង​នោះ​ មាន​តារាចម្រៀង​ មិនសូវ​ល្បី​ឈ្មោះ​​ម្នាក់​​ ប្រចាំ​ផលិតកម្ម FIVESTAR​ និង​ប្រព្រឹត្ត​បទល្មើស ​គ្រឿងញៀន​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ ប្រឆាំង​គ្រឿងញៀន​ ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុង​សិរី​សោភ័ណ​បង្ក្រាប​ ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នង​កាន់​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​ ៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៣​ នៅ​ចំណុច​ ក្នុង​បន្ទប់​ផ្ទះសំណាក់​ គោរ​ដ្ឋា​ន​ ស្ថិត​នៅ​ភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ដើម្បី​យក​ មក​សាកសួរ​និង​ ចាត់ចែង​តាម​នីតិវិធី​ច្បាប់​ ។

​លោក​វរសេនីយ៍ត្រី​ ធិ​ន​ ស៊ិ​ន​ដេ​ត​ នាយការិយាល័យ​នគរបាល​ប្រឆាំង​ គ្រឿងញៀន​ ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ការ​ចេញ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ទៅ​លើ​ ជនសង្ស័យ​ខាងលើ​គឺ​សមត្ត​កិច្ច​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​សហការ​ពី​ ម្ចាស់ផ្ទះ​សំណាក់​រាយការណ៍​មក​សមត្ត​កិច្ច​ដោយ​សង្ស័យ​ ពួក​គេ​ទាំងនោះ​នាំ​គ្នា​ជួល​បន្ទប់​ហើយ​ធ្វើ​សកម្មភាព​ប្រើប្រាស់​និង​ ជួញដូរ​គ្រឿងញៀន​ ។​ ក្រោយ​ពី​ទទួល​ដំណឹង​ពី​ម្ចាស់ផ្ទះ​សំណាក់​រួច​មក​សមត្ត​កិច្ច​ក៏​ចុះ​ទៅ​ ដល់​ចំណុច​ផ្ទះសំណាក់​ខាងលើ​ ហើយ​ឆ្មក់​ចូល​ក្នុង​បន្ទប់​ជួល​ក៏​ឃើញ​ជនសង្ស័យ​ទាំង​៨​នាក់​កំពុង​តែ​ធ្វើ ​សកម្មភាព​ ក្នុង​នោះ​សមត្ត​កិច្ច​ក៏​ចាប់​ឃាត់ខ្លួន​ពួក​គេ​ និង​ឆែកឆេរ​រក​ឃើញ​ដកហូត​បាន​ថ្នាំ​ញៀន​មេ​ តំ​ហ្វេ​តា​មីន​ម៉ា​ទឺ​កក​ក​២​កូន​ថង់​តូច​ស្មើនឹង​១​ក្រាម​ រួម​និ​ឧបករណ៍​ប្រើប្រាស់​ គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​។​

លោកនាយ​ការិយាល័យ​បាន​បន្ត​ឲ្យ​ដឹង​ ទៀ​ថា​ ជនសង្ស័យ​ទាំង​៨​នាក់​ឈ្មោះ​ ១-​ហង្ស​ សុ​វ​ណ្ណា​រ៉ា​ ហៅ​តក់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ប្រកប​មុខរបរ​ជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​FIVE​ STAR​ រាជធានី​ភ្នំពេញ​ មាន​លំនៅ​ភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​,​ ២-​ណី​ អក្ខរា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ ប្រក​មុខរបរ​ សិស្ស​ថ្នាក់​ទី​១២​ រៀន​នៅ​វិទ្យាល័យ​សម្តេច​ឳ​ រស់នៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​ សិរី​សោភ័ណ​,​ ៣-​ស៊ុំ​ សាវ៉ា​ត​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​ គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​,​ ៤-​ស៊ិ​ន​ ស្រី​ភ័​ណ្ឌ​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ប្រកប​មុខរបរ​សំអាងការ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ក្នុង​សង្កាត់​អូរ​អំបិល​,​ ៥-​សិត​ ប៊ុ​ន​នី​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ប្រកប​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​,​ ៦-​អេ​ត​ មិះ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ប្រកប​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ប៉ោយ​តា​ច្រឹង​ ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​,​ ៧-​ឆាង​ ប្រ​លិ​ត​ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ ប្រកប​មុខរបរ​អ្នក​រត់​តាក់ស៊ី​ រស់នៅ​ភូ​មិច​ង្ហា​ ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ និង​៨-​ជូ​ ប៊ុ​ន​ធៀ​ម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ភ្នំ​បាក់​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ជនសង្ស័យ​ ទាំង​៧​នាក់​នេះ​ជាប់ចោទ​ពី​បទ​ប្រើ​ ប្រាស់​គ្រឿងញៀន​។​

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ ជនសង្ស័យ​និង​សមត្ត​កិច្ច​បង្ក្រាប​បាន​ជាក់ស្តែង​ជនសង្ស័យ​ទាំង​៨​នាក់​ សមត្ត​កិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​និង​វត្ថុ​តាង​ទៅ​ កាន់​សាលាដំបូង​ ខេត្ត​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​
 ជនសង្ស័យជាតារាចម្រៀង

ប្រភពៈ នគរវត្ត

No comments: