របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, November 24, 2013

Pacquiao៖ ខ្ញុំ​នឹង​វាយ​សម្រាប់​ហ្វីលីពីន

131122_27cក្រុងម៉ាកាវ: Manny Pacquiao បាន​ធ្វើការ​ឧទ្ទិស​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ជាមួយ​នឹង​កីឡាករ Brandon Rios ទៅ​ឲ្យ​ប្រជាជន​ហ្វីលីពីន តាមរយៈ​ការ​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា៖ «ការ​ប្រដាល់​នេះ​គឺ​សម្រាប់​អ្នក​ទាំងអស់​គ្នា​»​។

កីឡាករ​ប្រដាល់​ របស់​ហ្វីលីពីន​រូប​នេះ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​មុន​ការ​ ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ពី​ស្ថាប័ន​អង្គភាព​កីឡា​ប្រដាល់​ពិភពលោក ​ហៅ​កាត់​ថា WBO ក្នុង​ទម្ងន់​មធ្យម (ពី​៦៣,៥​ ទៅ​៦៧​គីឡូក្រាម) នៅ​ទីក្រុង​ម៉ាកាវ​ថា អារម្មណ៍​របស់​គេ​បាន​ស្ថិត​នៅ​ជាមួយ​ប្រជាជន​របស់​គេ ខណៈ​ដែល​ពួកគេ​ព្យាយាម​ស្តារ​ឡើង​វិញ​ក្រោយពី​ខ្យល់​ព្យុះ​សង្ឃរា​ហៃយ៉ាន​ដ៏ ​កាចសាហាវ បាន​វាយប្រហារ​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា កន្លង​ទៅ​។


បុរស​មាន​រហស្សនាម​ថា Pacman រូប​នេះ ដែល​បាន​គ្រប់គ្រង​ខ្សែក្រវាត់​ពិភពលោក​ចំនួន​៨​ក្នុង​ប្រភេទ​ទម្ងន់​ ខុសៗ​គ្នា បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ និង​ដើម្បី​ផ្តល់​ឲ្យ​មាន​ការ​ប្រកួត​ដ៏​ល្អ ជាពិសេស​ជាមួយ​នឹង​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​របស់​ខ្ញុំ​»​។

Pacquiao និង Rios បាន​បង្ហាញ​ពី​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ដ៏​អស្ចារ្យ​អំឡុង​សន្និសីទ​ សារព័ត៌មាន ដែល​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​គ្រូបង្វឹក​រៀងៗ​ខ្លួន​របស់​ពួកគេ​ ដែល​បាន​ប៉ះទង្គិច​សម្តី​គ្នា​នៅ​កន្លែង​ហ្វឹកហាត់​នៅឯ​រមណីយដ្ឋាន Venetian Macau កាលពី​ថ្ងៃ​ពុធ​។

កីឡាករ Pacquiao បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា៖ «រាល់​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​គឺ​ថា ក្រុម​ទាំង​ពីរ​បាន​ត្រៀម​លក្ខណៈ​ល្អ​សម្រាប់​ការ​ប្រកួត​នេះ​ដូច​គ្នា​។ វា​នឹង​ស្រាយ​បញ្ជាក់​នៅលើ​សង្វៀន ហើយ​មិនមែន​លើ​ពាក្យសម្តី​នៅ​មុន​ការ​ប្រកួត​ឡើយ​។ សូម​រង់ចាំ​មើល​នូវ​គំរូ​ដ៏​ល្អ​ទៅ​កាន់​អ្នក​ដែល​ស្ងើចសរសើរ​កីឡា​ ប្រដាល់​»​។

កម្មវិធី​ប្រកួត​ដែល​មាន​ឈ្មោះ​ថា Clash in Cotai មួយ​នេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៩​ព្រឹក (ម៉ោង​នៅ​កម្ពុជា) នា​ព្រឹក​ថ្ងៃ​អាទិត្យ​៕ IS

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

No comments: