ពួកគេបានជាប់សង្ស័យក្នុងការបាត់កោដ្ឋព្រះបរមសារីរិកធាតុនិងវត្ថុ មានតំលៃមួយចំនួនដែលតំកល់ទុកជាទីសក្ការៈបូជានៅទីនោះ។
ឆ្មាំយាមត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនធ្វើការសាកសួ នាំហើយក្រោយពីធ្វើការឆែកឆេលំនៅដ្ឋានរកឃើញវត្ថុតាងនិងភស្តុតាង ជាក់ស្តែង។ ប៉ូលិសបានដាក់ការសង្ស័យថាជនសង្ស័យចំនួន៥នាក់ក្នុងចំណោមជនសង្ស័យ៩ នាក់ពាក់ព័ន្ធក្នុងករណីលួចសុវណ្ណកោដ្ឋដាក់ព្រះបរមសារិរិធាតុនិង វត្ថុមានតម្លៃ។
រហូតមកដល់ពេលនេះឆ្មាំទាំង៥នាក់បានកំពុងត្រូវបានសាលាដំបូងខេត្តកណ្តាលធ្វើការសាកសួរ។
សូមរម្លឹកថាសុវណ្ណកោដ្ឋដាក់ព្រះបរមសារីរិកធាតុនិងវត្ថុមានតំលៃ មួយចំនួនត្រូវបានក្រុមចោរលួចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ខែធ្នូឆ្នាំ២០១៣។ក្រុមចោរបានយកអស់វត្ថុចំនួន២៨មុខ។នេះ ជាការបាត់បង់រតនវត្ថុដ៏មហាសាលមួយរបស់កម្ពុជា។ទីនោះត្រូវបាន គ្រប់គ្រងដោយមន្ទីរវប្បធម៌ខេត្តកណ្តាល។មានឆ្មាំបណ្តែតជាង២០នាក់ ដែលទទួលប្រាក់ខែមួយខែជាងដប់ម៉ឺនរៀលត្រូវបានគេជួលឲ្យយាមនិង ថែរក្សា៕
No comments:
Post a Comment