របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, December 10, 2013

បាតុកម្ម​ទម្លាក់នាយក​រដ្ឋមន្ត្រីយីង​ឡាក់ ពីតំណែង​ពុះ​កញ្ជ្រោល

នាយក​រដ្ឋ​មន្ត្រី​ថៃ ​លោក​ស្រី ​យីងឡាក់​ ស៊ីណា​វ៉ាត្រា​ កាល​ពី​​ថ្ងៃទី​៩ ធ្នូ បាន​ប្រកាស​តាម​ទូរ​ទស្សន៍​ ពី​ការ​រំលាយ​សភា​ ហើយ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ ឱ្យបាន​ឆាប់​រហ័ស​បំផុត​ ជា​ការ​ប៉ុន​ប៉ង​រក​ច្រក​ចេញ ពីវិបត្តិ​នយោ​បាយ ​យ៉ាង​ជ្រៅ​ តែ​ទោះ​ជា​បែប​នេះ ​ក៏​នៅតែពុំ​អាចរំងាប់​ចិត្ត​​ពួកបាតុករ​ប្រឆាំង ​ដែល​ប្តេជ្ញា​ទម្លាក់ ​រដ្ឋាភិ​បាល​របស់​លោកស្រី ។

​មេ​ខ្លោង​បាតុ​កម្ម​លោក​ស៊ូថេប​ ធឿន​ស៊ូបាន់​ ដែល​កំពុង​មាន​ប្រៀប​ខណៈ​ ដែល​បាតុករ​ប្រមាណ​ជា​១០០.០០០​នាក់​កំពុង​លើក​គ្នា ​ហែ​ក្បួន​តាមដង​វិថីនានា​នៃ​ក្រុងបាង​កក បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ ​ការប្រកាស​នោះ​របស់​លោក​ស្រី​យីងឡាក់​ថា​ ពួក​អ្នក​គាំទ្រ​ខ្ញុំ​ចង់​បាន​លើស​ពីការ​រំលាយ​សភា​នេះទៅ​ទៀត ។​

ពួកបាតុករពុំ​បន្ធូរដៃ​ឡើយ​​ចំពោះ​ការទាម​ទារ​របស់​ពួកគេ​ គឺបញ្ចប់​ប្រព័ន្ធ​របស់​ថាក់​ស៊ីន​ ដែល​ចង់​និយាយ​យោង​ដល់​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ផ្តួល​រំលំ​តាម​រយៈ​រដ្ឋ​ ប្រហារ​មួយ​កាលពីឆ្នាំ​២០០៦​ ដោយ​ពួក​គេ​ចោទប្រកាន់​ថា​ លោក​ថាក់​ស៊ីន​ នៅ​បន្សល់​ទុក​ពួកអាយ៉ង​តាម​រយៈ​ប្អូន​ស្រី​លោក​គឺ​លោក​ស្រី​យីង​ឡាក់ ។​
លោ​កស៊ូថេប​ និយាយ​ថា​ ការប្រយុទ្ធនឹង​បន្ត​ទៀត​ ។ គោល​ដៅរបស់​យើង​គឺ​រំលើងរបប​ ថាក់​ស៊ីន​ ។ លោក​ស៊ូថេប​ ដែល​មាន​ឆន្ទៈ​ចង់​ជំនួសរដ្ឋាភិ​បាល​លោក​ស្រី​យីងឡាក់​​ ដោយ​ក្រុម​ប្រឹក្សា​ប្រជាជន​មួយ​ដោយ​មិន​បាច់​បោះ​ឆ្នោត​កាល​ពី​ព្រឹក​ ថ្ងៃទី​៩ ធ្នូ បាន​នាំ​មុខ​ក្បួន​ដង្ហែ​បាតុកម្ម​របស់​មនុស្ស​ជាច្រើន​ពាន់​នាក់​លើក​ឆ្ពោះ ​ទៅ​កាន់​វិមាន​រដ្ឋាភិបាល​ ដោយ​ពួក​គេ​នាំគ្នា​ផ្លុំ​កញ្ចែ​ជា​និមិត្ត​រូប​នៃ​ការតវ៉ា​ដែល​មាន​រយៈ​ពេល ​ចាប់​តាំងពី​ជាង១​ខែ​មក​ហើយ ។​

នាវេលា​រសៀល​ថ្ងៃទី​៩ ធ្នូ​ មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ទៅ​ដល់​មុខ​វិមានរដ្ឋាភិ​បាល​រួច​ហើយ ។​ ពួកបាតុករ​ដែល​ប្រមូល​ផ្តុំ​គ្នា​ក្រោម​ទង់​គណៈ​កម្មាធិការ​នៃ​ការ​កែទម្រង់ ​ប្រជាធិបតេយ្យ​បានបដិសេធ​ការរំលាយ​សភា​ដែល​បើក​ផ្លូវ​ទៅ​រក​ការបោះឆ្នោត​ ថ្មី ។​ ពួក​គេទាម​ទារ​ឱ្យ​លោក​ស្រី​យីងឡាក់​ លា​លែង​ចេញ​ពីតំណែង​ ​ហើយ​ប្រគល់​អំណាច​ដល់​ក្រុម​ប្រឹក្សា​ប្រជា​ជន​មួយ ។​

ពួកបាតុករ​បាន​ឡោម​ព័ទ្ធ​វិមាន​រដ្ឋាភិ​បាល​នា​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ​ ដោយ​រង់​ចាំ​ក្បួន​ធំ​របស់​បាតុ​កម្ម​ដឹក​នាំ​ដោយ​លោក​ស៊ូថេប ។​ របាំង​នានា​ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋាភិ​បាល​ រួច​រហូតមក​ទល់​ពេល​នេះនៅ​ពុំ​ទាន់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ​កើត​មាន ​នៅ​ឡើយ​រវាង​ពួក​បាតុករ និង​ប៉ូលិស ។​ យោង​តាម​សារ​ព័ត៌​មាន​ក្នុងស្រុក​ថា​ ប្រមុខ​គណបក្សប្រជា​ធិប​តេយ្យ​លោក​អាប់​ ភីស៊ីត​ វេចា​ជីវ៉ា​ ក៏​ចូលរួម​ធ្វើ​បាតុ​កម្ម​ដែរ ។​

ថ្លែងតាម​ទូរទស្សន៍​ពីការ​រំលាយ​សភា​ដោយ​រង់ចាំ​ ការសម្រេច​ព្រះ​ទ័យ​របស់​ព្រះ​មហា​ក្សត្រ​លោក​ស្រី​យីងឡាក់​ ឱ្យដឹង​ថា​ កាល​បរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​ទូទៅ​ក្រោយ​ការ​រំលាយ​សភា​នោះ​នឹង​ សម្រេច​នៅ​ពេល​ក្រោយ ។​ លោក​ស្រី​មានប្រសាសន៍ថា​ ការ​រំលាយ​សភា​សំដៅ​ប្រគល់​អំណាច​ឱ្យ​ដល់​ប្រជាជន​វិញ​ក្នុង​គ្រា​ដ៏​លំបាក​ នេះ ។​ 

លោក​ស្រីសង្ឃឹម​ថា​ គ្រប់​គណ​បក្ស​ទាំងអស់​អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​ និង​ថារដ្ឋាភិបាល​លោក​ស្រី​នឹង​នៅរក្សា​ទុក​ដើម្បី​បំពេញ​​កិច្ច​ការ​ប្រចាំ ​ថ្ងៃ ។​ ចំណែក​គណបក្ស​ភឿថៃ​ដែល​កាន់​អំណាច​ថ្លែង​នា​ថ្ងៃ​ទី​៩ ធ្នូ​ដែរថា​ លោក​ស្រី​យីង​ឡាក់​ នឹង​ឈរ​ឈ្មោះ​ក្នុងការបោះឆ្នោត​ក្រោយ​ពី​រំលាយ​សភា ។​

ប្រធាន​គណបក្ស​នេះ​លោក​ចារុ​ពង្ស​ រូអាង​ស៊ូវ៉ាន ថ្លែង​ថា លោក​ស្រី​យីង​ឡាក់​ ពិត​ណាស់​នឹង​ឈរ​ឈ្មោះទៀត​ ព្រោះ​លោក​ស្រី​ធ្វើ​ការ​ជា​មួយ​គណបក្ស​ភឿថៃ​តាំងពី​ដើម​ទី​មក​ ។​ លោក​ស្រី​យីងឡាក់​ ស្នើ​រំលាយ​សភា​ហើយ​រៀបចំ​ការ​បោះ​ប្រជា​មតិ​មួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក​ ស្រី​យីងឡាក់​ ស៊ី​ណា​វ៉ាត្រា​ កាល​ពី​ថ្ងៃទី​៨ ធ្នូ​ បាន​ស្នើ​រំលាយ​សភា​ហើយ​រៀបចំ​ការ​បោះ​ប្រជា​មតិ​មួយ​លើការ​បង្កើត​រដ្ឋាភិ ​បាល​ ដែល​ពុំ​ចាំបាច់​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ប្រឈម​មុខ​ចំពោះ​បាតុ​កម្ម​ ប្រឆាំង​រដ្ឋា​ភិបាល​ដែល​បន្ត​ក្នុង​ទីក្រុង​បាង​កក ។​

ក្នុង​សេចក្តី​ប្រកាស​មួយ​លោក​ស្រី​យីង​ឡាក់​ ថ្លែងថា​ លោក​ស្រី​នឹង​អាច​រំលាយ​សភា​ រៀបចំ​ការ​បោះ​ឆ្នោត​មុន​កាល​កំណត់​មួយ​រយៈ​ពេល​៦០​ថ្ងៃ​ក្រោយ​ការ​រំលាយ​ សភា ហើយ​បោះ​ប្រជា​មតិ​មួយ​ទាក់​ទិន​ដល់​សំណើ​របស់​ពួកបាតុករ​ប្រឆាំង​ រដ្ឋាភិបាល​ដឹក​នាំដោយ​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​លោក​ស៊ូថេប​ ធឿក​ស៊ូបាន់ ។​

ការ​បោះប្រជាមតិ​នឹង​ផ្តោត​លើ​ការ​បង្កើត​ក្រុម​ប្រឹក្សា​ប្រជាជន​មិន​បាច់​ បោះ​ឆ្នោត​មួយ​ស្នើ​ឡើង​ដោយ​លោក​ស៊ូ​ថេប​ និង​អតីត​តំណាង​រាស្ត្រ​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​រូប​ដែល​បាន​ រៀបចំ​ធ្វើ​បាតុ​កម្ម​ប្រឆាំងរដ្ឋាភិ​បាល​អស់​រយៈ​ពេល​ជាង​១ខែ​មក​ហើយ ។​

យោងតាម ​លោក​ស៊ូថេប​ ថា ក្រុម​ប្រឹក្សា​ប្រជាជន​នោះ​នឹង​ទទួល​បន្ទុក​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ មួយ​រូប​ និង​រដ្ឋាភ​ិបាល​មួយ​ដែល​ពុំ​ចាំ​បាច់​ឆ្លង​​កាត់​ការ​បោះ​ឆ្នោត​ដើម្បី​ដឹក ​នាំ​ប្រទេស​ ក៏​បុ៉ន្តែ​លោក​ស្រី​យីង​ឡាក់​ ចាត់​ទុក​សំណើ​នោះ​ថា​ពុំ​អាច​ធ្វើ​ទៅ​បាន​បើ​យោង​តាម​រដ្ឋ​ធម្មនុញ្ញ ។​

កាល​ពី​ថ្ងៃ​ទី​៦​ ធ្នូ​ កន្លង​មក​នេះ​លោក​ស៊ូថេប​ អំពាវ​នាវ​ដល់ពលរដ្ឋ​ថៃ​ឱ្យ​ចូលរួម​នា​ថ្ងៃទី​៩ ធ្នូ​ ក្នុង​ការប្រមូល​ផ្តុំ​មនុស្ស​យ៉ាង​ធំ​មួយ​ដែល​លោក​ថា នោះ​ជា​ការ​ប្រឈម​មុខ​ចុង​ក្រោយ​ជា​មួយ​រដ្ឋាភិ​បាល​ ៕​

No comments: