“រដ្ឋាភិបាលអាមេរិក
នឹងមិនដាក់ទណ្ឌកម្មថ្មីទៀតទាក់ទងនឹងនុយក្លេអ៊ែរអ៉ីរ៉ង់ទេ” !
នេះគឺជាអ្វីដែលមានសរសេរ ក្នុងកិច្ចព្រមព្រៀង ចុះហត្ថលេខា
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ។
កិច្ចព្រមព្រៀងដែលតម្រូវឱ្យអ៉ីរ៉ង់ផ្អាកសកម្មភាពនុយក្លេអ៊ែរ
ជាថ្នូរនឹងការសម្រាលទណ្ឌកម្មអន្តរជាតិ។
ថ្វីបើជាកិច្ចព្រមព្រៀងបឋម មិនទាន់ចូលជាធរមានមែន ប៉ុន្តែអ៉ីរ៉ង់មិនអាចនៅស្ងៀមបានឡើយ។ ប្រតិកម្មបានឆាបឡើងភ្លាម គ្រាន់តែបានឮអាមេរិក បញ្ចូលក្រុមហ៊ុន និងបុគ្គល មួយចំនួន ភាគច្រើនជាជនជាតិអ៉ីរ៉ង់ ទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្ម ពីបទជាប់សង្ស័យរកស៊ីខុសច្បាប់ជាមួយអ៉ីរ៉ង់។ ទ្រព្យធន របស់ក្រុមហ៊ុន និងមេដឹកនាំ ទាំងនោះនឹងត្រូវផ្អិបទុកនៅអាមេរិក ហើយគ្មានក្រុមហ៊ុនអាមេរិកណាផ្សេងទៀតអាចរកស៊ីជាមួយបានទេ។
សម្រាប់ភាគីអ៉ីរ៉ង់ អន្តរការីក្នុងសំណុំរឿងនុយក្លេអ៊ែរ សភា រដ្ឋមន្ត្រីការបរទេស និង ឆ្មាំបដិវត្តិអ៉ីរ៉ង់ បានបរិហារទង្វើអាមេរិកថារំលោភទាំងស្រុង កិច្ចព្រមព្រៀងហ្សឺណែវ។ រុស្ស៊ីវិញបានទម្លាក់ទំនួលខុសត្រូវលើក្រុងវ៉ាស៊ីនតោន ប្រសិនបើមានផលវិបាកអ្វីទៅថ្ងៃក្រោយ ផ្ទុះការសម្រេចចិត្តនេះផ្ទុយពីស្មារតីនៅហ្សឺណែវ។
ប៉ុន្តែ លោកប្រមុខការទូតអាមេរិក ចន ឃែរី ក៏ដូចជាប្រមុខការទូតអឺរ៉ុប នៅតែមានទំនុកចិត្ត យល់ថាការចរចានឹងបន្តធ្វើនៅរវាងប៉ុន្មានថ្ងៃទៀតខាងមុខនេះ៕

No comments:
Post a Comment