របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, December 15, 2013

ព័ត៌មានបន្ថែមបុគ្គលិក​កាស៊ីណូឡាស់វីហ្កាសសាន់ ដែលពុលអាហារកើន​ឡើងដល់ជាង១០០នាក់ ​ក្នុងនោះ២នាក់ធ្ងន់

ខេត្តស្វាយរៀង៖ ​បុគ្គលិក កាស៊ីណូ​ឡាស់វី​ហ្កាស់​​សាន់​ ដែលពុលអាហារ បណ្តាល​ឲ្យចុក​ពោះរាគ រូសនោះ ​បានកើនឡើង​ ជាបន្តបន្ទាប់​ដល់​ជាង ១០០នាក់ហើយ ក្នុងចំណោមបុគ្គលិក​សរុបជាង ២០០នាក់ ។

បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាព​ ប្រចំា​ខេត្តស្វាយរៀង​បានបញ្ជាក់ឲ្យដឹង​នៅ​មុននេះ បន្តិចថា ​មកដល់ម៉ោង៣និង៤៦នាទី​រសៀល ថ្ងៃ​ទី១៥ ធ្នូ ២០១៣ ​បុគ្គលិកដែលកំពុង​សម្រាក ​ព្យាបាល​ក្នុង​មន្ទីរពេទ្យមានចំនួន៦៨នាក់​ ក្នុងនោះ មានស្រី៣៦នាក់​ ប៉ុន្តែចំនួននេះនឹងកើនឡើង​ ទៀត​ខណៈពេលខាងកាស៊ីណូ និង​សមត្ថ​កិច្ច​​​កំពុងដឹក​ ជញ្ជូនមកកាន់​មន្ទីរពេទ្យ​ជាបន្ត​បន្ទាប់​ទៀត ។

សេចក្តីរាយការណ៏បានបន្តថា​ បុគ្គលិកដែលពុលអាហារ​ ចាប់តំាងពីម៉ោងជាង​១១ព្រឹកមកមាន​ចំនួនជាង១០០នាក់ ​ប៉ុន្តែមួយចំនួន​បានឲ្យវិលត្រឡប់ទៅ​ផ្ទះវិញដោយសារធូរស្រាល ​និងក្នុង​នោះមាន២នាក់ មានអាការៈធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់​ ។

កាស៊ីណូឡាស់វីហ្កាស់សាន់នេះ​​ស្ថិតក្នុងភូមិបាវិតកណ្តាល ​សង្កាត់និងក្រុងបាវិត ៕

No comments: