របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, December 6, 2013

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឈ្មោះ​បុរី​ចំនួន​១៩​គ្មាន​ការ​អនុញ្ញាត​ស្របច្បាប់​

ភ្នំពេញ​៖​ ប្រសិនបើ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញ វត្ថុ​ចាត់វិធានការ​ ទៅ​លើ​សំណង់​ បុរី​ខុសច្បាប់​ទាំង​១៩​កន្លែង​ ដែល​ភាគ​ ច្រើន​នៅ​រាជធានី​ភ្នំពេញ​ ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​គេហដ្ឋាន​ប្រឈម​នឹង ​ហា​និ​ភ័យ​ខ្ពស់ ​ព្រោះតែ​ពួក​គាត់​មិនដឹង ​ថា​លំនៅ​ ឋាន​ដែល​កំពុង​រស់នៅ​ សព្វថ្ងៃ ​ខុសច្បាប់​នោះ​ទេ​។​ ទីបំផុត​ប្រជា ពលរដ្ឋ​ ចំណាយ​ប្រាក់​ រាប់​ម៉ឺន​ដុល្លារ​កំពុង​រស់ នៅ​ក្នុង​ភាព​ភ័យ​ព្រួយ​ ព្រោះតែ​ផ្ទះ​ដែល​ខ្លួន​ កំពុង​នៅ​គឺជា​ផ្ទះ​ខុសច្បាប់​ ។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​ វត្ថុ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ជា​ការ​រំលឹក​ ដល់​សាធារណជន​ មិន​គួរ​គប្បី​ទិញ​លំនៅ​ ឋាន​ទាំងឡាយ​ណា​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​  អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​ ដែល​គ្មាន​ ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ ។​ ​ការ ទិញ​ លំនៅ​ឋាន​ពី​ម្ចាស់​សំណង់​ ឬ​ បុរី​ដែល​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចាត់​ទុក​ថា​ នឹង​ខាតបង់​ថវិកា​ ទ្រព្យសម្បត្ដិ​ជាយ​ថា​ ហេតុ​ណាមួយ​ ។​
​សំណង់​ដែល ​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ អភិវឌ្ឍន៍​លំនៅ​ឋាន​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​មាន​ ១-​បុរី​សូ​នី​,​ ២-​ បុរី​វា​រី​ណា​,​ ៣-​បុរី​រុងរឿង​,​ ៤-​បុរី​គៀង​ ហ៊​ត​,​ ៥-​បុរី​សម្បូរ​មាស​,​ ៦-​បុរី​ផ្លា​ទី​នី​ម​  អេ​ស៊ី​ដិ​ន​,​ ៧-​បុរី​អាកាសចរណ៍​,​ ៨-​ ក្រុម​ហ៊ុម​ប៊ូ​យ៉ុ​ង​ហ្គ្រុ​ប​,​ ៩-​បុរី​EU( ​កំពង់​ ចម្លង​អរិយ​ក្សត្រ​),​ ១០-​ក្រុមហ៊ុន​មាន​ ជ័យ​ហ្វូ​ដ​៩៩៩(​គម្រោង​បុរី​តូ​ក្យូ​,​ គម្រោង​ មូ​ស្គូ​ស៊ី​ធី​ និង​ផ្លូវ​៣៧១),​ ១១-​សំណង់​ ផ្ទះល្វែង​ទំនើប​ចោម​ចៅ​,​ ១២-​អា​ផាត​ មិន​ Sonatra​ Grand​ Realty,​ ១៣-​ សំណង់ផ្ទះ​ល្វែង​លោក​ អ៊ី​វ​ ឈាន​,​ ១៤-​ អគារ​ស្នាក់​នៅ​រួម​D.​ Y.​ G.​ Co.,Ltd.​ (Noblesse),​ ១៥-​សំណង់ផ្ទះ​ល្វែង​លោក​ អ៊ី​វ​ ម៉េ​ង​ និង​លោក​ជា​ លី​,​ ១៦-​សំណង់​ ផ្ទះល្វែង​ និង​ Link​ House​ លោក​ គី​ម​ យ៉ុ​ង​ហាក់​,​ ១៧-​សំណង់​អគារ​ស្នាក់​នៅ​ រួម​ លោក​ ទិព្វ​ ណា​រេ​ន​ និង​លោកស្រី​ អ៊ា​ក​ ច័ន្ទ​ថា​វី​,​ ១៨-​សំណង់​អគារ​ស្នាក់​ នៅ​រួម​ លោក​ យ៉ង់​ គ្រី​ស្យ​ង់​ និង​លោក​ យ៉ង់​ លី​ម​ហួត​ និង​១៩-​សំណង់ផ្ទះ​ល្វែង​ តុល​ លន​ ។​

ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ តម្រូវ​ឱ្យ​ម្ចាស់​បុរី​ខាងលើ​រួសរាន់​មក​ ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​ លំនៅ​ឋាន​នៅ​អគ្គនាយកដ្ឋាន​ឧស្សាហ​ កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២០​ខែធ្នូ​ឆ្នាំ​ ២០១៣​ ។​ ក្នុង​ករណី​យឺតយ៉ាវ​ ឬ​ព្រងើយ​ កន្ដើយ​មិន​ព្រម​មក​ដាក់​ពាក្យសុំ​អាជ្ញា​ ប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចាត់​ ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ ។​

​គួរ​រំលឹក ​ថា​ កន្លង​ទៅ​ក្រសួង​សេដ្ឋ​ កិច្ច​និង​ហិរញ្ញវត្ថុ​ធ្លាប់​បាន​ចេញ​សេចក្ដី​ ជូនដំណឹង​រៀបរាប់​ពី​សំណង់​អត់​ច្បាប់​ជា​ ញឹកញាប់​ ប៉ុន្ដែ​ក្រោយមក​ក៏​ស្ងាត់ៗ​មិន​ ដឹង​ថា​ ម្ចាស់​សំណង់​មាន​ចេតនា​មិន​ គោរព​ទៅ​តាម​ផ្លូវច្បាប់​ ឬ​ពាក់ព័ន្ធ​ទៅ​ នឹង​អំពើ​ពុក​រលួយ​យ៉ាងណា​នោះ​ឡើយ​ ។​

​ម្ចាស់​ បុរី​ខាងលើ​នេះ​កន្លង​ទៅ​មិន​ត្រឹម​ តែ​ពុំ​បាន​សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​ លំនៅ​ឋាន​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ប៉ុណ្ណោះ​ទេ​គឺ​ម្ចាស់​សំណង់​គ្មាន​ទទួលខុស​ ត្រូវ​ចំពោះ​ការ​សាងសង់​ បទដ្ឋាន​បច្ចេក​ ទេស​ ដោយ​ក្រុម​វិស្វករ​ អ្នកបច្ចេកទេស​ ជាង​បាន​កេង​ចំណេញ​បច្ចេកទេស​ បណ្ដាល​ឱ្យ​ផ្ទះល្វែង​ក្នុង​បុរី​ទាំងនោះ​មាន​ ខ្លះ​ប្រេះស្រាំ​ ស្រុត​ការ៉ូ​ផ្ទះ​ ពិតាន​ជ្រាប​ ទឹក​ និង​មាន​បញ្ហា​ផង​ដែរ​ជាមួយនឹង​ ប្រជាពលរដ្ឋ​ដែល​ទិញ​ផ្ទះល្វែង​ជាមួយនឹង​ ម្ចាស់​សំណង់​ ទាំង​បញ្ហា​ធានា​គុណភាព​ សំណង់​ និង​ការ​ផ្ទេរកម្មសិទ្ធិ​កន្លង​ទៅ​ មិន​ ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជំនាញ​ ជាដើម​ ។​

​ទន្ទឹម​ នឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​  ប្រកាស​ពី​បុរី​ចំនួន​១៩​ពុំ​មាន​អាជ្ញាប័ណ្ណ​ អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​នេះ​ ក្រសួង​  រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​  គួរតែ​ពិនិត្យ​ផង​ដែរ​ទៅ​លើ​បុរី​ទាំងនោះ​ និង​បុរី​ផ្សេងៗ​ទៀត​ដែល​ពុំ​បាន​អនុវត្ដន៍​  តាម​គម្រោង​ប្លង់​ដែល​ចេញ​ដោយ​ក្រសួង​  ដូច​ជា​ បុរី​ខ្លះ​មិន​បាន​រៀបចំ​សួនច្បារ​ ដាំ​ ដើមឈើ​ បំពាក់​ភ្លើងអគ្គិសនី​ ផ្សារ​ សុទ្ធ​ តែ​ជា​អំពើ​ទុច្ចរិត​ឆបោក​ទៅ​លើ​អតិថិជន​ រហូត​ដល់​មន្ដ្រី​ជំនាញ​អះអាង​ថា​ មាន​ ម្ចាស់​បុរី​តិចតួច​ណាស់​ដែល​បំពេញ​ កាតព្វកិច្ច​ស្របច្បាប់​ ដោយសារ​ពួក​គេ​ មាន​ករណី​ឃុបឃិត​គ្នា​ជាមួយនឹង​ជំនាញ​  ហើយ​អតិថិជន​អ្នក​ជាវ​ក្លាយទៅជា​ជន​ រង​គ្រោះ​ចាញ់បោក​ម្ចាស់​បុរី​ទាំងនោះ​ ៕
​ 

ប្រភពៈ នគរវត្ត

No comments: