ត្រីមានច្រើនប្រភេទ ក្នុងនេះមានត្រីសមុទ្រ និងត្រីទឹកសាប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថា ប្រភេទត្រីទាំងអស់មិនថា ត្រីទឹកប្រៃ ឬត្រីទឹកសាបទេ សុទ្ធតែផ្ដល់ប្រូតេអ៊ីនដូចៗគ្នា គ្រាន់តែត្រីសមុទ្រមានប្រៀបជាងបន្តិច ដោយមានធាតុរ៉ែប៉ុណ្ណោះ។
ជាធម្មតា ក្នុងរាងកាយរបស់យើងមានធាតុរ៉ែច្រើន ប្រភេទដែលមានតួនាទីរក្សាតុល្យភាពក្នុងរាងកាយ។ ធាតុរ៉ែដ៏សំខាន់ ២ប្រភេទដែលមានក្នុងរាងកាយ គឺសូដ្យូម និងប៉ូតាស្យូម។
តួនាទីរបស់ប៉ូតាស្យូម និងសូដ្យូមនោះសំខាន់ណាស់ ហើយសូដ្យូមចាំបាច់ត្រូវមានច្រើនជាងប៉ូតាស្យូមដល់ទៅ៣០ទៅ៤០ដង ។
ត្រីសមុទ្រមានធាតុរ៉ែ ក្នុងក្រុមសូដ្យូម គឺក្លរីនផ្លអ័ររីន និង អ៊ីយ៉ូដច្រើនជាងត្រីសាប។ ចំណែកត្រីទឹកសាបមានប៉ូតាស្យូមច្រើន ហេតុដូច្នេះយើងគួរបរិភោគត្រីសមុទ្រឲ្យបានច្រើនជាងត្រីទឹកសាប។
ការបរិភោគត្រីឲ្យបានលទ្ធផលល្អបំផុត គឺត្រីសមុទ្រ ៣ភាគ ត្រីទឹកសាប១ភាគ ហើយយើងគួរបរិភោគត្រីមួយសប្ដាហ៍យ៉ាងតិច ១-២លើក ប៉ុន្តែបើបរិភោគលើសពីនេះក៏កាន់តែល្អ៕
No comments:
Post a Comment