របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 15, 2013

ទិញ​ទារិកាតម្លៃ​400ដុល្លារ​យកទៅ​សុំទាន​នៅម៉ាឡេ​ស៊ី

ទិញ​ទារិកាតម្លៃ​400ដុល្លារ​យកទៅ​សុំទាន​នៅម៉ាឡេ​ស៊ីរាជធានីភ្នំពេញ​ ៖ នគរ​បាល​ការិយាល័យ​ប្រ​ឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​បង្ក្រាប​អំពើ​លក់​មនុស្ស​នាំ​ឆ្លង​ដែន​ក្នុង​គំនិត​កេង​ ប្រវ័ញ្ច​ ។​ 

លោក​ឧត្ដមសេនីយ៍​ត្រី​ ព្រំ​​ សន្ធរ​ ស្នង​ការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ និង​ការិយាល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារអនីតិជន​ បាន​​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ខ្លួន​ក្រុម​ជន​ សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ។​


លោក​ កែវ​ ធា​ នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ ដោយ​មាន​បញ្ជា​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជា​មួយ​ការិ​យាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ខេត្ដ​បន្ទាយ​មាន​ជ័យ​ ធ្វើ​ការ​បង្ក្រាប​ជាក់ស្ដែង​ករណី​លក់​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​ គឺ​ការទិញ​ទារក​យក​ទៅ​ធ្វើ​ជា​ឧប​ករណ៍​ដើរ​សុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​អូស​ទាញ​មនុស្ស​នាំ​ឆ្លង​ដែន​យក​ទៅ​សុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ ការ​កេង​ប្រវ័ញ្ច​ខុស​ច្បាប់​ ដោយ​​ប៉ុនប៉ង​ឆ្លង​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ កាត់​តាម​ប្រទេស​ថៃ​ ។​ 

លោក​បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា​ ជា​លទ្ធផល​ក្រុម​ប្រតិបត្ដិការ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់គឺ​ឈ្មោះ​ សំ​ ណា​ ភេទស្រី​ អាយុ​ ៣៨​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​តាខ្មៅ​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ដ​កណ្ដាល​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហេង​ ឆុន​ ភេទប្រុស​ អាយុ​ ៤៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​មុខរា​២​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខគិរី​ ខេត្ដ​បាត់​ដំបង​ ។​

ជា​មួយ​នឹង​ការ​ឃាត់​ខ្លួន​ជនទាំង​២​នាក់​នេះ​ សមត្ថកិច្ច​ក៏​បាន​រំដោះ​ជន​រង​គ្រោះ​៤​នាក់​ ក្នុង​នោះ​មាន​ទារិកា​ម្នាក់​ផង​នាំ​យក​មក​កាន់​ការិយា​ល័យ​ដើម្បី​សាក​សួរ​ និង​ស្រាវជ្រាវ​គឺ​ 
១-​ឈ្មោះ​ ឆុន​ ស្រី​ភា​ ភេទ​ស្រី​ អាយុ​ ២០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​មុខរា២​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខគិរី​ ខេត្ដ​បាត់​ដំបង​ ។​ ២-​ឈ្មោះ​ ឡុង​ ស្រុឺ​ ហៅ​ថែម​ នឿ​ ភេទប្រុស​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​ស្ពាន​យោល​ ឃុំជ្រៃសីមា​ ស្រុក​សំពៅ​លូន​​ ខេត្ដ​បាត់​ដំបង​ ជា​ជាង​កាត់​សក់​ ។​ ៣-​ឈ្មោះ​ សល់​ ថន​ ភេទប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ដំណាក់​ពង្រ​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឫស្សី ខេត្ដ​បាត់​ដំបង​ និង​៤​-ទារិកា​ឈ្មោះ​ ឆុន​ សុខ​ចាន់​ អាយុ​ ៧​ខែ​ ។​ 

ចំពោះ​ជន​សង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ដ​តាម​នីតិវិធី​ ។​ ចំណែក​ទារក​អាយុ​៧​ខែ​ប្រគល់​ឱ្យមន្ទីរ​សង្គមកិច្ច​ដើម្បី​ថែ​រក្សា​នៅ​ មណ្ឌល​សុវត្ថិភាព​ ។​ រី​ឯ​៣​នាក់​ទៀត​ដែល​ចាញ់​បោក​ និង​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​អប់រំ​ឱ្យ​ត្រឡប់ទៅ​លំនៅ​ឋាន​វិញ​ ។ លោក​ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​ជំនាញ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ អំពើ​នាំ​ទារិកា​ និង​មនុស្ស​ទៅ​សុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ នេះ​មេខ្យល់​គឺ​ឈ្មោះ​ ហេង​ ឆុន​ ។​

ជនសង្ស័យ​ឈ្មោះ​ ហេង​ ឆុន ធ្លាប់​បាន​នាំ​មនុស្ស​ទៅ​សុំ​ទាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​២​លើក​រួច​មក​ ហើយ​ចាប់​ពី​ខែ​កក្កដា​មក​ ក្នុង​នោះ​ក៏​មាន​កូន​របស់​ខ្លួន​ម្នាក់​ដែរដែល​កំពុង​នៅ​សុំទាន​គេ​ រាល់ថ្ងៃ​នៅ​ទី​នោះ​ ។​​ លើក​នេះ​ឈ្មោះ​ ហេង​  ឆុន​ បាននាំ​កូន​ខ្លួន​ម្នាក់​ និង​ទិញ​ទារិកា​ម្នាក់​ក្នុង​តម្លៃ​៤០០​ដុល្លារ​ ដែល​តាម​ប្រភព​ថា​ជា​កូន​អ្នក​រើស​អេតចាយ​នៅ​ម្ដុំ​រោង​ចក្រ​តាម​បណ្ដោយ​ ផ្លូវ​ចោម​ចៅ​ បម្រុង​នាំ​ចេញ​ទៅ​សុំ​ទាន​ទៀត​ ប៉ុន្ដែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេល​ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្វែង​រក​ម្ដាយ​ទារិកា​នេះ​ ៕

No comments: