របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

ស្លាប់​5​នាក់​របួស​20​នាក់​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ប៉ាគី​ស្ថាន​

 ទិដ្ឋ​ភាព​នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​រាយ​ការណ៍​ថា​ មនុស្ស​យ៉ាង​តិច​៥​នាក់​ស្លាប់​ ហើយ​២០​នាក់​ទៀត​ត្រូវ​របួស​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ វិច្ឆិកា ក្នុង​ការ​ផ្ទះ​មួយ​នៅ​ទី​ក្រុង​កេតា​ ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​ ។សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​៩​និង​២០នាទី​ ពេល​គ្រាប់​បែក​មួយ​គ្រាប់​ដាក់​ជាប់​នឹង​ម៉ូតូ​មួយ​គ្រឿង​បាន​ផ្ទុះ​ក្នុង​ ផ្សារ​មួយ​ស្ថិត​នៅ​តាម​វិថី​សៀរ​គី​ក្រុង​  កេតា ។


ប៉ូលិស​២​នាក់​និង​កុមារ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក ​ស្លាប់​ទាំង​៥​នាក់ ហើយ​អ្នក​របួស​២​នាក់​ ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ។ យោង​តាម​ការ​វាយ​តម្លៃ​ថា​ រថ​យន្ត​រវាង​ពី​៨​ទៅ​១០​គ្រឿង​ និង​អគារ​ទាំង​ឡាយ​ស្ថិត​នៅ​ក្បែរ​កន្លែង​ផ្ទុះ​​ក៏​រង​ការ​បំផ្លាញ​ដែរ​ ។ ការ​ផ្ទុះ​កើត​មាន​នៅ​ជិត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​នៅ​ក្នុង​ផ្សារ​ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រោយ​ការ​ផ្ទុះ​បន្តិ​ច​ រួច​ជន​រង​គ្រោះ​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សីុ​វិល​ មួយ​នៃ​ទី​ក្រុង​ ៕

No comments: