ប្រតិបត្តិការឆ្មក់ចូលឆែកឆេរផ្ទះខាងលើនេះ
បានធ្វើឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី១៤
វិច្ឆិកា ២០១៣
ស្ថិតនៅចំណុចខាងក្រោយកាស៊ីណូមួយក្នុងភូមិផ្សារព្រំ
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
លោកវរសេនីយ៍ទោ ឆម វ៉ាន់ធី
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត
បានរៀបរាប់ឲ្យដឹងថា
បន្ទាប់ពីទទួលដំណឹងពីកងកម្លាំងសម្ងាត់រួចមក
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ជុំ សែនសទ្ធា
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ឡី ចាន់ឆាយ
ស្នងការនគរបាលខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ២០រូប
មានដូចជា លោកវរសេនីយ៍ឯក ផា ធា
ស្នងការរងទទួលបន្ទុកវរព្រំដែន លោកវរសេនីយ៍ទោ អ៊ីវ គឹមស៊ាន
មេបញ្ជាការវរ៨២១ លោកវរសេនីយ៍ត្រី គាំ វុទ្ធីគុណ
អធិការនគរបាលស្រុកសាលាក្រៅ លោកវរសេនីយ៍ត្រី ប៉ិច សាន
នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកព្រិន្ទបាលឯក យ៉ាន
យ៉ុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់
ព្រមទាំងមន្រ្តីសមត្ថកិច្ចស្នងការនគរបាលខេត្តប៉ៃលិន
ជាច្រើនរូបទៀតផងដែរ ឆ្មក់ចូលផ្ទះអាជីវករមួយកន្លែង
ដោយរឹបអូសបានឈើគ្រញូងចំនួន ៤៩ដុំ ស្មើនឹង ១៥១៣គីឡូក្រាម
និងវត្ថុតាងមួយចំនួនខាងលើ។
លោក ឆម វ៉ាន់ធី បានបន្តទៀតថា
ការចុះបង្ក្រាបនេះ មានការអញ្ជើញចូលរួមដឹងឮពីអាជ្ញាធរ គឺ លោក
មាស សាវ៉ាត មេភូមិផ្សារព្រំ និង លោក ព្រាប សារុន
អនុភូមិផ្សារព្រំ ដោយឈើគ្រញូងជាច្រើនដុំនេះ
ត្រូវបានឈ្មួញយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួននៅក្រោយកាស៊ី
ណូមួយកន្លែងក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រភពបន្តទៀតថា ក្រោយពីទទួលបានដំណឹងភ្លាមៗ
សមត្ថកិច្ចបានធ្វើការចុះបង្រ្កាប
ដោយម្ចាស់ផ្ទះបានដឹងខ្លួនមុននាំគ្នារត់គេចខ្លួនបាត់
តែទោះបីជាយ៉ាងណា
ខាងសមត្ថកិច្ចកំពុងតែតាមស៊ើបរកម្ចាស់ផ្ទះជាឈ្មួញឈើគ្រញូង
ម្នាក់នេះ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ចំណែកឈើគ្រញូងខាងលើក្រោយពេលធ្វើការបង្ក្រាបរួច
សមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
បណ្តោះអាសន្នសិនរង់ចំាំរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលា
ដំបូងខេត្ត៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment