របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

​បុរស​ម្នាក់​ត្រូវ​គេ​សម្លាប់​នៅ​គុម្ព​​ព្រៃ​ក្នុង​ព្រ​លាន​យន្ដហោះ​បាត់ដំបង

ខេត្ដបាត់ដំបង​ ៖​ មន្ដ្រី​យោធា​អាកាស​ ចរណ៍​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​នៅ​ គុម្ព​ព្រៃ​ខាងលិច​ព្រ​លាន​យន្ដហោះ​ចម្ងាយ​ ប្រហែល​១១០​ម៉ែត្រ​ ។​
​មន្ដ្រី​ យោធា​ប្រទះ​ឃើញ​សាកសព​ បាន​និយាយ​ថា​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៣​ រួច​បាន​ផ្ដល់​ព័ត៌មាន​ឃាតកម្ម​ នេះ​ទៅ​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ហ៊ុម​ព័ទ្ធ​នៅ​កន្លែង​ កើតហេតុ​ ។​ ព្រោះតែ​ស្ថានភាព​​នៅ​កន្លែង​កើតហេតុ​ងងឹត​សមត្ថកិច្ច​បាន​សម្រេច​ចុះ​មក​ត្រួតពិនិត្យ​សាកសព​នៅ​ព្រឹក​ថ្ងៃ​ ទី​១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

​មន្ដ្រី​ នគរបាល​ខេត្ដ​បានឱ្យ​ដឹង​ថា​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​មិន​ ស្គាល់​មុខ​សម្លាប់​ទុក​ចោល​នៅ​ខាងលិច​ព្រ​លាន​យន្ដហោះ​ចម្ងាយ​១១០​ម៉ែត្រ​ ស្ថិត​ក្នុង​ក្រុម​ទី​១​ ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​-​ខេត្ដបាត់ដំបង​ ។​

​ចំពោះ​ ករណី​ឃាតកម្ម​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ អាច​ជា​រឿង​គំនុំ​ច្រើន​ជាង​ករណី​ប្លន់​ គ្រា​ដែល​លោក​ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​ទទួល​ បន្ទុក​កណ្ដាល​យុត្ដិធម៌​បាន​អះអាង​ថា​ ករណី​ ឃាតកម្ម​នេះ​លោក​មិន​ទាន់​ហ៊ាន​ស​ន្និ​ ដ្ឋា​ន​នោះ​ទេ​ ព្រោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ ស្គាល់​សាវតារ​ជន​រង​គ្រោះ​នៅឡើយ​ តែ​ ទោះ​យ៉ាងណា​សមត្ថកិច្ច​មុន​នឹង​បញ្ចុះ​ សព​ជន​រង​គ្រោះ​ នឹង​ស្វែងរក​សាច់ញាតិ​ជា​មុន​សិន​ ។​

មន្ដ្រី​ នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​អាយុ​ប្រហែលជា​៣២​ឆ្នាំ​ កម្ពស់​១.៦០​ម៉ែត្រ​ សម្បុរ​សណ្ដែកបាយ​ រាង​ធាត់​ មាន​សាក់​រូប​ផ្កា​កុលាប​ និង​ មាន​សាក់​រង្វង់​លួស​រុំ​ពី​ក្រៅ​ផ្កា​កុលាប​ ។​ សាកសព​ពាក់​អាវយឺត​ពណ៌​សមាន​ក​ និង​ដៃ​វែង​ស្លៀកខោ​ពណ៌​ពងមាន់​ត្រឹម​ ក្បាលជង្គង់​។​ នៅ​លើ​ត្រចៀក​ជន​រង​គ្រោះ​ មាន​ហូរ​ឈាម​ ហើយ​នៅ​លើ​មាត់​មាន​ ស្នាម​ហើម​ និង​ជាំ​កញ្ចឹងក​ខាងក្រោយ​។​

មន្ដ្រី​ ជំនាញ​បាន​បញ្ជាក់​ថា​ ជន​រង​ គ្រោះ​ត្រូវ​ជនសង្ស័យ​ហែក​អាវយឺត​មួយ​ ផ្នែក​របស់​ជន​រង​គ្រោះ​យក​ទៅ​រឹត​ក​ ហើយ​ នៅ​ចម្ងាយ​ពី​ក្បាល​សព​ជាង​១​ម៉ែត្រ​មាន​ កន្ដ្រក​ជ័រ​ពណ៌​ខៀវ​មួយ​ដែល​នៅ​ក្នុង​កន្ដ្រក​មាន​ដាក់​ការុង​ពណ៌​ស​មួយ​ ។​ ក្រៅពី​នេះ​ គេ​បាន​រក​ឃើញ​ត្រី​ឆ្លូញ​១​ថង់​ ស្បែកជើង​ ផ្ទាត់​លេខ​១០​ពណ៌​ខៀវ​១​គូ​ មាន​ធូបផ្សារ​ ដែក​១០​ដើម​ និង​វី​ស​បាញ់​ដំបូល​១​ថង់​ ទៀត​ផង​ ។​
​ផ្អែក​តាម ​សម្ភារ​ និង​វត្ថុ​តាង​រក​ឃើញ​ នៅ​កន្លែង​កើតហេតុ​គេ​សង្ស័យ​ថា​ជន​រង​ គ្រោះជា​ជាង​ផ្សារ​ដែក​ ហើយ​ផ្ទះសម្បែង​ ជន​រង​គ្រោះ​នៅ​មិន​ហួស​ពី​ខេត្ដបាត់ដំបង​ នោះ​ទេ​ ។​ ​នគរបាល​បច្ចេកទេស​បានឱ្យ​ដឹង​ដែរ​ ថា​ ឃាតក​ដែល​បាន​ធ្វើ​សកម្មភាព​ សម្លាប់​ជន​រង​គ្រោះ​មាន​គ្នា​មិន​ក្រោម​ពី​ ២​នាក់​នោះ​ទេ​ ។​

​បុរស​ ឈ្មោះ​ខ្ចៅ​ រតនៈ​ និង​បុរស​ម្នាក់​ ទៀត​ឈ្មោះ​ហាច​ វ​ណ្ណា​ ជា​យោធា​ទ័ព​ អាកាស​ដែល​ជា​អ្នក​បាន​ប្រទះ​ឃើញ​ សាកសព​បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​ម៉ូតូ​៣​ គ្រឿង​មាន​មនុស្ស​៥​នាក់​ជិះ​ចូល​ចំណុច​ កើតហេតុ​ ហើយ​ក៏​ឃើញ​ម៉ូតូ​តែ​ ២​គ្រឿង​ប៉ុណ្ណោះ​បើក​ចេញ​ទៅ​វិញ​ដោយ​ មានការ​ងឿងឆ្ងល់​ដើរទៅ​មើល​ក៏​ប្រទះ​ ឃើញ​សព​ជន​រង​គ្រោះ​តែ​ម្ដង​ ។​
​បុរស​ទាំង ​២​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ ចំណុច​កើតហេតុ​រាល់​ល្ងាច​គេ​តែង​ សង្កេត​ឃើញ​មាន​សិស្សសាលា​ក៏​ដូច​ជា​ មន្ដ្រីរាជការ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​អង្គុយ​លំហែកាយ​ដើម្បី​ស្រូប​យក ​ខ្យល់​ អាកាស​ទើប​នៅ​ថ្ងៃ​កើតហេតុ​ពុំ​មាន​អ្នក​ណា​ចាប់អារម្មណ៍​ឈាន​ដល់​មាន​អំពើ​ ឃាតកម្ម​បែប​នោះ​ទេ​ ។​
 

​ចំពោះ​ករណី​ឃាតកម្ម​ខាងលើ​នេះ​ ស្នងការ​រង​លោក​ជេ​ត​ វណ្ណ​នី​ បាន​បញ្ជាក់​ ថា​ នឹង​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃដល់​មក​ ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ខាង​តែ​បាន​ ៕

ប្រភពៈ នគរវត្ត

No comments: