របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

​ទណ្ឌិត​២​នាក់​ហែក​គុក​ខេត្ដកំពង់ចាម​កាលពីដើម​ខែតុលា​ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ស្រុក​សំពៅ​លូន​

ខេត្ដបន្ទាយមានជ័យ​ ៖​ ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​ចោរ​លួច​ និង​ជា​ទណ្ឌិត​ដែល​លួច​ហែក​គុក​រត់គេច​ខ្លួន​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដបាត់ដំបង​ ឃាត់​ខ្លួន​​បាន​នៅ​ក្នុងស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ ហើយ​បញ្ជូន​មក​ស្នងកា​រដ្ឋាន​នគរបាល​ខេត្ដបន្ទាយមានជ័យ​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ ។​ ការ​ឃាត់ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ក្នុងស្រុក​សំពៅ​លូន​ ។​
​តាម​ប្រភព ​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្ដិការ​ខាងលើ​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​លោកស្នងការ​នគរបាល​ខេត្ដ​បាត់​ដំ​ បង​ផ្ដល់​ព័ត៌មាន​ពីមុខ​សញ្ញា​ចោរប្លន់​ចេញពី​ខេត្ដបន្ទាយមានជ័យ​ ចូល​មក​
ស្រុក​សំពៅ​លូន​  លោកស្នងការ​រង​ខេត្ដបាត់ដំបង​ បាន​សុំ​ការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ដបន្ទាយមានជ័យ​ ចុះ​មក​ស្រុក​សំពៅ​លូន​ ដែល​ដឹកនាំ​ដោយ​លោក​អធិការ​ស្រុក​សំពៅ​លូន​ និង​លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​ ចុះ​តាម​គោលដៅ​រហូត​ចាប់​បាន​មុខសញ្ញា​ចោរប្លន់​២​នាក់​ មានឈ្មោះ​ ឡុ​ង​ ប៊ុ​ន​ថេ​ន​ អាយុ​៣៩​ឆ្នាំ​ និង​ ឈ្មោះ​ កង​ សុខា​ អាយុ​២៧​ឆ្នាំ​ ព្រមទាំង​ដកហូត​កាំភ្លើងខ្លី​កា​៥៩​មួយ​ដើម​ គ្រាប់​១​បង់​ និង​ឧបករណ៍​កាច់ក​ម៉ូតូ​មួយ​ចំនួន​ ។​
​សូម​ បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​២​ដែល​ឃាត់ខ្លួន​គឺជា​ទណ្ឌិត​ដែល​បាន​លួច​ហែក​គុក​នៅ​ ខេត្ដកំពង់ចាម​ កាលពី​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៣​ ៕
 
ប្រភពៈ នគរវត្ត

No comments: