របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

​បុរស​គ​លួច​រថយន្ដ​អ្នកទិញ​អេ​ត​ចាយ​បើក​ថយក្រោយ​កិន​ម៉ូតូ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​របួសធ្ងន់​ម្នាក់

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បុរស​គម្នាក់​បាន​លួច​ យក​រថយន្ដ​របស់​អ្នកទិញ​អេ​ត​ចាយ​ហើយ​ បើក​ថយក្រោយ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​កិន​ម៉ូតូ​មួយ​គ្រឿង​រួម​ជាមួយ​បុរស ​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​ចាប់ខ្លួន​ ។​
​ហេតុ​កាណ៍ ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ក្រុម​៣១​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ។​
​នគរបាល​ ចរាចរ​បាន​និយាយ​ថា​ បុរស​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ ឈ្មោះ​ ចាន់​ អែម​ ភេទ​ប្រុស​ អាយុ​៣៨​ ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ក្រុម​ ទី​១៩​ ភូមិ​៣​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ បាន​រង​របួសធ្ងន់​ ខណៈ​បណ្ដើរ​ម៉ូតូ​ម៉ាក​ ហុងដា​សេ​១២៥​ ព​ណ៏​ខ្មៅ​ មក​បាញ់ថ្នាំ​ ក្បែរ​កន្លែង​កើតហេតុ​ក៏​ត្រូវ​បាន​រថយន្ដ​ម៉ា​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2F-6720​ ជា​កម្មសិទ្ធិ​របស់​ ឈ្មោះ​ ឡុ​ង​ ហេង​យូ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​៣១​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ មុខរបរ​ ទិញ​អេ​ត​ចាយ​ដែល​ត្រូវ​បុរស​គម្នាក់​ បាន​លួច​យក​បើក​បាន​បន្ដិច​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​បើក​ថយក្រោយ​បុក​ម៉ូតូ ​និង​បន្ដ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​ ម៉េ​ង​ យិ​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ មាន​ទី​ លំនៅ​ក្រុម​៣១​ ភូមិ​ ៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ បណ្ដាល​បាក់​សសរ​សំយាប​ ផ្ទះ​មួយ​ដើម​ផង​ដែរ​ ។​

​ស្ដ្រី​ អ្នកលក់​ចេកចៀន​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ នៅ​ពេល​មុន​កើត​ ហេតុ​ពេល​គាត់​កំពុង​ចៀនចេក​គាត់​ឃើញ​ រថយន្ដ​របស់​ឈ្មោះ​ ហេង​ យូ​ បើក​យ៉ាង​ លឿន​ហួស​តូប​គាត់​បន្ដិច​ក៏​ស្រាប់តែ​ រថយន្ដ​នោះ​បើក​ថយក្រោយ​បុក​ម៉ូតូ​រួច​ចូល​ក្នុងផ្ទះ​ចែ​ យិ​ លាន់​ដូច​រន្ទះ​បង្ក​ឱ្យ​ បុរស​ម្ចាស់​ម៉ូតូ​កៀប​ជាប់​ជាមួយ​រថយន្ដ​ រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ​ ។​
​តាម​សម្ដី ​ប្រពន្ធ​ម្ចាស់​រថយន្ដ​បាន​អះអាង​ថា​ នៅ​ថ្ងៃ​កើតហេតុ​បន្ទាប់​ពី​ប្ដី​ របស់​គាត់​មក​ពី​កិន​សំបក​កំប៉ុង​វិញ​បាន​ដើរ​ចូល​ផ្ទះ​ឱ្យ​គាត់​ជប់​ខ្យល់​ ឱ្យ​ព្រោះ​ពុំ​ ស្រួលខ្លួន​ដោយ​ទុក​ឱ្យ​កម្មករ​លើក​អីវ៉ាន់​ នៅ​ពេល​លើក​រួច​កម្មករ​ទាំងនោះ​បាន​ដើរ​ ចូល​ផ្ទះ​មុជទឹក​បាន​មួយសន្ទុះ​ស្រាប់តែ​មានកម្ម​កម្នា​ក់បាន​ស្រែក​ប្រាប់​ គាត់​ថា​ មាន​គេ​ឡើង​បើករថយន្ដ​ចេញ​បាត់​ហើយ​ ទើប​ប្ដី​របស់​គាត់​ស្ទុះ​រត់​ចេញ​មក​មើល​ រួច​បាន​ដេញ​តាម​ទើប​ដឹង​ថា​រថយន្ដ​របស់​ គាត់​មាន​ជនសង្ស័យ​លួច​យកមែន​ ៕

ប្រភពៈ នគរវត្ត

No comments: