លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានសន្យានឹងផ្តល់ជំនួយចំនួន ១,៨ លានដុល្លាសម្រាប់សាលាក្តីខ្មែរក្រហម ដែលកំពុងមានបញ្ហាថវិកា។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសអំពីការផលជំនួយនេះតាមរយៈហ្វេសប៊ុករបស់លោក។ លោក អាបេ ធ្វើការសន្យាជំនួយនេះ នៅក្នុងពេលលោកកំពុងទស្សនកិច្ចនៅប្រទេសកម្ពុជា។
ទស្សនកិច្ចរបស់លោកត្រូវគេរំពឹងថា នឹងពង្រឹងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោក អាបេក៏គ្រោងផងដែរ នឹងប្រកាសអំពីជំនួយរបស់ជប៉ុនចំពោះវិស័យសុខាភិបាលកម្ពុជា៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment