
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីជប៉ុន
បានសន្យានឹងផ្តល់ជំនួយចំនួន ១,៨
លានដុល្លាសម្រាប់សាលាក្តីខ្មែរក្រហម ដែលកំពុងមានបញ្ហាថវិកា។លោក
ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសអំពីការផលជំនួយនេះ
តាមរយៈហ្វេសប៊ុករបស់លោក។លោក អាបេ ធ្វើការសន្យាជំនួយនេះ
នៅក្នុងពេលលោកកំពុងទស្សនកិច្ចនៅប្រទេសកម្ពុជា។
ទស្សនកិច្ចរបស់លោកត្រូវគេរំពឹងថា នឹងពង្រឹងដល់ទំនាក់ទំនង
រវាងប្រទេសទាំងពីរបន្ថែមទៀត។ លោក អាបេ ក៏គ្រោងផងដែរ
នឹងប្រកាសអំពីជំនួយរបស់ជប៉ុន ចំពោះវិស័យសុខាភិបាលកម្ពុជា៕
No comments:
Post a Comment