របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

​សាលា​​ក្រុង​​ប្រារព្ធ​ពិធី​​បង្សុ​កុល​​​​ដល់​​​អ្នក​​​ រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​លើ​​​ស្ពាន​​​ពេជ្រ ​​​​​​នៅ​ថ្ងៃ​នេះ​​​

​សាលា​​ក្រុង​​ប្រារព្ធ​ពិធី​​បង្សុ​កុល​​​​ដល់​​​អ្នក​​​ រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​លើ​​​ស្ពាន​​​ពេជ្រ ​​​​​​នៅ​ថ្ងៃ​នេះ​​​បន្ទាប់​​ពី​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​​ជាតិ​​បាន​​ប្រារព្ធ​​ពិធី ​​បង្សុកូល​ដល់​​ជនរងគ្រោះ​​ដែល​​បាន​​ស្លាប់​​ក្នុង​ ឧបទ្ទេ​វ​ហេតុ​​រត់​ជាន់​​គ្នា​​នៅ​ស្ពាន​ពេជ្រ ​កាលពី​ថ្ងៃ​ទី​ ២១​ វិច្ឆិកា​​។ ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​២២ ខែ​វិច្ឆិកា​នេះ ​សាលា​រាជធានី​ភ្នំពេញ ​បាន​រៀបចំ​ពិធី​បង្សុកូល ​ឧទ្ទិស​កុសល​ ដល់​ដួង​វិញ្ញាណក្ខន្ធ ​ជនរងគ្រោះ​ ក្នុង​ឧប្បតិហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ​កាលពី​ឆ្នាំ​​២០១០​ កន្លងទៅ ​ក្រោម​អធិបតីភាព​លោក​ ប៉ា សុជាតិ​វង្ស ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​​។​​

​គួររំលឹកថា​ ឧប្បតិហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ​កាលពី​យប់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ឆ្នាំ​២០១០​ ក្នុងអំឡុង​ពិធី​បុណ្យ​អុំទូក​បាន​បណ្តា​ល​ឲ្យ​មាន​​មនុស្ស​​ប្រមាណ​ជា​៣៤៧ ​នាក់ ​បាន​ស្លាប់​និង​របួស​ប្រមាណ​៣៩៥​នាក់​។​​រាជរដ្ឋាភិបាល ​បាន​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ជូន​ដល់​អ្នកស្លាប់​នៅ​ កន្លែងកើតហេតុ​។​​ចំណែក​ស្ពាន​ពេជ្រ​ដែល​កើតហេតុ​នោះ​ត្រូវ​បាន​វាយ​ កម្ទេចចោល​៕​

ប្រភពៈ khmeronlinenews

No comments: