របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

ជម្លោះ​ប្ដី​ប្រពន្ធ​រឿង​បោក​ខោអាវ​ចាប់ជើង​កូន​អាយុ​ជាង​២​ខែ​បោក​ផ្ទប់​ជ​ញ្ចាំ​ង​បែក​ថ្លើម​ស្លាប់

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ទារិកា​អាយុ​ជាង​២​ខែ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​ដែល​ឪពុក​ បង្កើត​របស់​គេ​បាន​ចាប់​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​បណ្ដាល​ឱ្យ​បែក​ ក្បាល​និង​បែក​ថ្លើម​ស្លាប់​ភ្លាម​មួយ​រំពេច​ ។​

​ករណី​ដ៏​ រន្ធត់​មួយ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ ក្នុង​ក្រុម​ទី​៣​ ភូមិ​ព្រៃ​នប់​១​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ហើយ​ក្រោយ​ពី​កើតហេតុ​ ជន​ដៃដល់​ជា​ឪពុក​បាន​រត់គេច​ខ្លួន​បាត់​ ។​
​តាម​ប្រភព ​ពី​នគរបាល​ស្រុក​ព្រៃ​នប់​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ឪពុក​ដែល​ បាន​រត់គេច​ខ្លួន​នោះ​ឈ្មោះ​ ចេ​ង​ មាឃ​ ហៅ​ ចាន់​ អាយុ​២៦​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ ភូមិ​លក្ខ​ជា​  ឃុំ​ព្រែក​ក្រឺ​ស​ ស្រុក​កំពង់​ ត្រាច​ ខេត្ដកំពត​ ។​ ចំណែក​ទារិកា​រង​គ្រោះ​ ឈ្មោះ​ជាង​ នី​កា​ អាយុ​២​ខែ​១០​ថ្ងៃ​ ។​
​ម្ដាយ​ទារិកា​ឈ្មោះ​ជួន​ ធា​ អាយុ​ ២៦​ឆ្នាំ​ បាន​និយាយ​ប្រាប់​នគរបាល​ថា​ នាង​និង​ប្ដី​ បាន​រៀប​ការ​កាលពី​ឆ្នាំទៅ​និង​ទើបតែ​បានកូន​ស្រី​ម្នាក់​នេះ​ប៉ុណ្ណោះ​ ។​ មុន​ពេល​កើត​ ហេតុ​ប្ដី​របស់​នាង​បាន​ដេក​នៅ​លើ​គ្រែ​ជាមួយ​គ្នា​រួម​ទាំង​កូនស្រី​នោះ​ផង ​ដែរ​ហើយ​ ពេល​កំពុង​ដេក​នាង​និង​ប្ដី​បាន​និយាយ​គ្នា​ធម្មតា​ ។​ លុះ​បន្ដិច​ក្រោយមក​ប្ដី​ក៏​បាន​ ហាមឃាត់​នាង​មិន​ឱ្យ​បោក​ខោអាវ​ពីព្រោះ​នាង​នៅ​សរសៃ​ខ្ចី​តែ​គ្រានោះ​នាង​ បាន​ តមាត់​ក៏​កើតជា​ការ​ឈ្លោះប្រកែក​គ្នា​បន្ដិចបន្ដួច​ទៅ​ ។​ យ៉ាងណា​ក៏​ដោយ​មិន​មាន​ ពាក្យ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​គឺ​នៅ​ហៅ​គ្នា​ពាក្យ​បងអូន​ធម្មតា​ក៏​ប៉ុន្ដែ​ ក្រោយមក​ក៏​ប្រកែក​គ្នា​កាន់តែ​ខ្លាំង​ឈាន​ដល់​ប្ដី​ប្រើ​ពាក្យ​លែង​ លះ​ ។​ 

ពេល​នោះ​នាង​បាន​ប្រើ​ពាក្យ​សម្ដី​ ធំៗ​ធ្ងន់ៗ​តប​ទៅ​ប្ដី​វិញ​ថា​ បើ​ចង់​លែងលះ​ ទៅ​ហៅ​ម៉ែឪ​អ្នកឯង​មក​ ។​ ស្រាប់តែ​ប្ដី​ របស់​នាង​ពោល​ថា​“​ម៉ា​អា​ឈាម​មួយ​ដុំ​ បោះ​វា​ចោល​ក៏​បាន​”​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង​ ស្រាប់តែ​ប្ដី​ចាប់ជើង​កូនស្រី​ ដែល​កំពុង​ដេក​លក់​គ្រវែង​បោក​ផ្ទប់​នឹង​ ជញ្ជាំង​ថ្ម​ ។​ តែ​នៅ​ពេល​នោះ​កូនស្រី​មិន​ ទាន់​ស្លាប់​នៅឡើយ​ទេ​ទើប​ប្ដី​របស់​នាង​ចាប់​បោក​ម្ដងទៀត​ផ្ទប់​នឹង​ ជញ្ជាំង​ប៉ះ​នឹង​កណ្ដៀវ​ភ្ជួរ​នៅ​ជញ្ជាំង​ជង់​ស្លាប់​ភ្លាម​មួយ​រំពេច​តែ​ ម្ដង​ ។​
 

​បើ​តាម​នគរបាល​ស្រុក​ព្រៃ​នប់​ឱ្យ​ដឹង​ ថា​ ក្រោយ​ពី​កើតហេតុ​ជនសង្ស័យ​ជា​ឪ​ ពុក​បាន​រត់គេច​ខ្លួន​បាត់​ភ្លាមៗ​ដោយ​ បន្សល់​ទុក​សព​កូនស្រី​ក្រោម​សំឡេង​ ស្រែកយំ​របស់​ម្ដាយ​គួរ​ឱ្យ​សង្វេគ​ ។​
​អ្នកស្រុក​ព្រៃ​នប់​ដែល​បាន​មក​ចោម​ រោម​មើល​នៅផ្ទះ​កើតហេតុ​បាន​នាំ​គ្នា​ លាន់មាត់​ថា​ នេះ​គឺជា​រឿង​ថោកទាប​បំ​ ផុត​សម្រាប់​ឪពុក​យក​កំហឹង​មក​ធ្វើអំពើ​ ព្រៃផ្សៃ​បែប​នេះ​លើ​កូន​ដែល​មិនដឹង​អី​ ព្រោះ​តែ​រឿង​ជម្លោះ​បោក​ខោអាវ​ ។​ ទន្ទឹម​ នឹង​ការ​លើក​ឡើង​របស់​អ្នកស្រុក​នេះ​ពួក​គាត់​បាន​សំណូម​ពរ​ឱ្យ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ ត្រូវ​តែ​តាម​ចាប់ខ្លួន​ជន​ដៃដល់​ឱ្យ​ខាង​តែ​បាន​ហើយ​ត្រូវ​ផ្ដន្ទា​ទោស​​ឱ្យ​ បាន​ធ្ងន់ធ្ងរ​ បំផុត​ចំពោះ​ចេតនា​សម្លាប់​កូនស្រី​ខ្លួន​ ឯង​នេះ​ 9​  ឆ្លាម​សមុទ្រ​
ប្រភពៈ នគរវត្ត

No comments: