លោកឡេង ចាន់ប្រាថ្នា អគ្គនាយកក្រុមហ៊ុន The
Career Ocean បានមានប្រសាសន៍ថា នេះជាលើកទី២២
ហើយដែលយើងខ្ញុំបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា
និងចែករំលែកបទពិសោធន៍នៃដំណើរការមុខជំនួញ ហើយគោលបំណងមួយទៀត
ដើម្បីអភិវឌ្ឍន៍កម្ពុជាយើងក្នុងរយៈពេល២០ឆ្នាំ ខាងមុខទៀត
ហើយវាក៏អាចចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាយើង ក្នុងការអភិវឌ្ឍន៍
ឧស្សាហកម្មបង្កើតការងារបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋ
កម្ពុជា និងកាត់បន្ថយភាពក្រីក្រ ។
សិក្ខាកាមចូលរួមក្នុងកម្មវិធីនេះ
នឹងបានចំណេញក្នុងការស្រូបយកចំណេះដឹងថ្មី
និងបទពិសោធន៍ពាណិជ្ជកម្មពីសំណាក់អ្នកដែលមានមុខជំនួញពាណិជ្ជ
កម្មឈានមុខ ដោយសារតែនៅក្នុងថ្ងៃ នេះដែរ
វាគ្មិនទាំងអស់ចូលរួមបានធ្វើបទបង្ហាញពីដំណើរការដែលអាច
ឈានដល់ជោគជ័យនៃមុខជំនួញ និងពាណិជ្ជកម្មរបស់ខ្លួន
និងបង្ហាញពីចំណេះដឹងថ្មីៗរបស់ក្រុមហ៊ុនរបស់វាគ្មិនដែលចូលរួម
ផងដែរ ។
No comments:
Post a Comment