របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, December 4, 2013

កីឡាករ U23 របស់​កម្ពុជា​៤​នាក់​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​នៅ​នាទី​ចុងក្រោយ

ភាព ចម្រូងចម្រាស​ផ្សេងៗ​បាន​កើតឡើង​ក្នុង​ក្រុម​កីឡា​បាល់ទាត់​ជម្រើស ជាតិ​កម្ពុជា ខណៈ​ដែល​របាយការណ៍​មួយ​ចំនួន​រាយការណ៍​ថា កីឡាករ​បួន​នាក់ និង​មន្ត្រី​ក្នុង​ក្រុម​ជម្រើស​ជាតិ​ម្នាក់ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣ ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ចូលរួម ប្រកួត​ក្នុង​យុទ្ធនាការ​ស៊ីហ្គេម លើក​ទី​២៧ ដែល​នឹង​ត្រូវ​បើក​ការ​ប្រកួត​នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ខាង​មុខ​នេះ​។
រូបថត​ជា​ក្រុម​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​គេហទំព័រ sabay.com.kh បាន​បង្ហាញ​ថា មាន​តែ​កីឡាករ​ចំនួន​១៦​នាក់​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​ត្រូវ​ចេញ ដំណើរ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។
ក្នុង​ចំណោម​កីឡាករ​ទាំង​២០​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​សហព័ន្ធ​កីឡា​ បាល់ទាត់​កម្ពុជា កាលពី​ចុងសប្តាហ៍​មុន​នេះ ខ្សែការពារ​សាយ ពិសិដ្ឋ របស់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ និង​សុខ រិទ្ធី របស់​ក្រុម​ណាហ្គាខប ខ្សែបម្រើ​ទុំ សារាយ របស់​ក្រុម​ខេត្ត​ស្វាយរៀង និង​ខ្សែប្រយុទ្ធ​កែវ សុខង៉ន របស់​ក្រុម​ចំការ​កៅស៊ូ​បឹងកេត បាន​អវត្តមាន​ក្នុង​ក្រុម​រួម​ជាមួយ​នឹង​សមាជិក​បុគ្គលិក​លោក​ឈាង ពិសិដ្ឋ​។
មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មិន​អាច​ត្រូវ​បាន​ទាក់ទង​ដើម្បី​សុំ​ធ្វើការ​បកស្រាយ​ចំពោះ​បញ្ហា​ដ៏ ចម្រូងចម្រាស​មួយ​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឡើយ ខណៈ​ដែល​កីឡាករ​ទាំងនោះ​ក៏​មិន​អាច​ធ្វើការ​ទាក់ទង​តាមរយៈ​ទូរស័ព្ទ បាន​ផង​ដែរ​៕ IS
ប្រភពៈ SKD168 បន្តពី ភ្នំពេញប៉ុសិ៍្ត

No comments: