ខេត្ដសៀមរាប ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដ
បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង
ខណៈពួកគេកំពុងលក់តាមដងផ្លូវសាធារណៈដោយឃាត់ខ្លួនបានបុរស៥នាក់
កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ វិច្ឆិកា ស្ថិតនៅចំណុចភូមិវាល
សង្កាត់សំបូរក្រុងសៀមរាប ។
យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី ម៉ន
សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ
បានឱ្យកម្លាំងការិយាល័យស្រាវជ្រាវគ្រឿងញៀននៃមន្ទីរស្រាវជ្រាវ
យុត្ដិធម៌ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា
មេបញ្ជា
ការរងកងរាជអាវុធហត្ថខេត្ដ និងជាប្រធានមន្ទីរស្រាវជ្រាវ
និងយុត្ដិធម៌និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទី សុវិនថាល់
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ចុះបង្ក្រាប់ករណីចែកចាយ
និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង
និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ។
ជនទាំង៥នាក់នេះមាន១-ឈ្មោះ នង សិទ្ធិគុណ
ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ
ស្នាក់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប
(អ្នកជួញដូរជាបងធំ) ២-ឈ្មោះ ស្រេង ង៉ា ភេទប្រុស អាយុ ២៨ឆ្នាំ
មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក
ក្រុងសៀមរាប (អ្នកជួញដូរ) ៣-ឈ្មោះ សែម ចាន់ថន ភេទប្រុស អាយុ
២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វៀន សង្កាត់គោកចក
ក្រុងសៀមរាប (អ្នកជួញដូរ) ៤-ឈ្មោះ សាន្ដ ទី ភេទប្រុស អាយុ
២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអំពិល សង្កាត់សំបូរ
ក្រុងសៀមរាប (អ្នកជួញដូរ) និង៥-ឈ្មោះ ផត់ សុផាត ភេទប្រុស អាយុ
១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាល សង្កាត់គោកចក
ក្រុងសៀមរាប ។
រូបថតកោះសន្តិភាព |
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment