រាជធានីភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា
ឆ្នាំ២០១៣ ៖ អ្នកចូលរួមប្រមាណជាង៣០០ នាក់
ជាតំណាងរដ្ឋាភិបាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ ដៃគូអភិវឌ្ឍន៍តំណាងឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា
អាជ្ញាធរឃុំ-សង្កាត់មកពីក្រុងបាត់ដំបង ខេត្តកំពត
ខេត្តព្រះសីហនុ និងភ្នំពេញ
តំណាងយុវជនសហគមន៍មកពីក្រុងបាត់ដំបង ខេត្តកំពត
ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង
និងរាជធានីភ្នំពេញ យុវជនស្ម័គ្រចិត្ត
និងសមាជិកសហគមន៍នៅរាជធានីភ្នំពេញ
បានចូលរួមជាមួយគ្នានៅក្នុងវេទិកាយុវជនថ្នាក់ជាតិស្តី
អំពីដីធ្លីនិងលំនៅឋាននៅថ្ងៃនេះ ។
វេទិកាយុវជនដែលមានរយៈពេលមួយថ្ងៃនេះ
ប្រារព្ធធ្វើឡើងនៅសណ្ឋាគារអីុមភើរៀល
ក្រោមប្រធានបទ«បង្កើនការចូលរួមទាំងអស់គ្នាក្នុងការដោះស្រា
យបញ្ហាដីធ្លី
និងលំនៅឋាន»ដោយមានការចូលរួមរៀបចំឡើងពីសំណាក់អង្គការសង្គម
ស៊ីវិលជាច្រើននៅក្នុងប្រទេសកម្ពុជា ។
វេទិកាយុវជនថ្នាក់ជាតិនេះ
ត្រូវរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួនមានដូចជា
ការបង្កើនការយល់ដឹងអំពីបញ្ហាដីធ្លី និងលំនៅឋាន
និងយន្តការដោះស្រាយ ការលើកទឹកចិត្ត និងបង្កើនឱកាសចូលរួម
និងការជជែកពិភាក្សារបស់យុវជនទៅលើបញ្ហាដីធ្លីក៏ដូចជា
លំនៅឋានជាមួយអាជ្ញាធរដីធ្លី
និងចុងក្រោយគឺការពង្រឹងទំនាក់ទំនងរវាងយុវជន
និងអាជ្ញាធរដីធ្លី។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment